រីករាយទស្សនាការរាំរបាំជូនពរ របស់សិស្សានុសិស្សនៃសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី២ ទួលគោក

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • ធ្លាប់តែស្តាប់ “របាំជូនពរ” មានដឹងពីអត្ថន័យនៃរបាំនេះហើយឬនៅ?
    ✍️ប្រទេសកម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ចំណាស់ជាងគេនៅអាស៊ី បើនិយាយពីរបាំខ្មែរវិញចែងចេញជា៣ប្រភេទគឺ របាំក្បាច់បុរាណ ខ្មែររបាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។ របាំ គឺជាចង្វាក់មួយបែបដែលគេរាំតាមក្បាច់។ តែយើងលើកយកតែរបាំជូនពរ ដែលជារបាំប្រពៃណីខ្មែរ។ របាំប្រពៃណីខ្មែរ ជារបាំទាំងឡាយណាដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ របាំនេះមានចំនួន៤០ ប្រភេទដែលមានដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិន របាំជូនពរ របាំបេះក្រវាញ ជាដើម។
    របាំជូនពរសម្តែងដើម្បីជូនពរដល់គណៈអធិបតី និងភ្ញៀវកិត្តិយសដែលបានអញ្ជើញ ចូល រួម ក្នុង ពិធីបដិសណ្ឋារកិច្ច ឬទស្សនកិច្ចឱ្យទទួលបាននូវសេរី សួស្តី ជ័យមង្គល វិបុលសុខគ្រប់ៗប្រការ។ ជាធម្មតាមុនអង្គពិធីទាំងមូលចាប់ផ្តើម គេតែង សម្តែងរបាំនេះមុនគេ។

ความคิดเห็น •