ទឹកភ្នែកនៃក្តីអំណរ១ពង្សាវតាក្សត្រ ១៩-២០ និង លូកា ២៣:១-២៥យេរេមា ៣១:៣-៩

แชร์
ฝัง
  • เผยแพร่เมื่อ 25 ก.ย. 2024
  • គេនឹងមកដោយទឹកភ្នែក និងពាក្យទូលអង្វរ អញនឹងនាំមុខគេ ហើយដំរង់គេដើរទៅក្បែរមាត់ទន្លេ។ យេរេមា ៣១:៩
    ថ្ងៃមួយ នៅពេលដែលលោកឌីន(Dean) ចេញពីផ្ទះ គាត់ក៏បានឃើញមិត្តភក្តិគាត់មួយចំនួន កំពុងរង់ចាំគាត់នៅក្រៅផ្ទះ ដោយមានដៃកាន់ប៉េងប៉ោងហោះ។ មិត្តភក្តិគាត់ម្នាក់ឈ្មោះ ចស(Josh) ក៏បានដើរចេញមក ហើយក៏បានប្រាប់គាត់ថា ពួកគេបានយកបទកំណាព្យរបស់គាត់ ទៅចូលរួមក្នុងការប្រកួតមួយ។ រួចលោក ចស ក៏បានប្រគល់ស្រោមសំបុត្រទៅគាត់។ នៅក្នុងស្រោមសំបុត្រនោះ គាត់ក៏បានឃើញកាតមួយសន្លឹក ដែលមានអក្សរសរសេរពីលើថា “រង្វាន់សម្រាប់ជ័យលាភីលេខ១” ហើយមិនយូរប៉ុន្មាន ពួកគេម្នាក់ៗក៏បានអបអរគាត់ ដោយចិត្តរំភើបរីករាយ រហូតចេញទឹកភ្នែក។ មិត្តភក្តិរបស់លោកឌីន បានធ្វើនូវរឿងដ៏មានន័យ ដោយបានបញ្ជាក់ឲ្យគេដឹងថា គាត់ពិតជាមានអំណោយទានផ្នែកតែងនិពន្ធ។
    ការអរសប្បាយរហូតដល់ស្រក់ទឹកភ្នែក គឺជាបទពិសោធន៍ដែលយើងប្រហែលពិបាកយល់។ តាមធម្មតា ការស្រក់ទឹកភ្នែកគឺជាការឆ្លើយតប ចំពោះការឈឺចាប់ មិនមែនក្តីអំណរនោះទេ ហើយក្តីអំណរបង្ហាញចេញមក ដោយការសើចសប្បាយ មិនមែនដោយទឹកភ្នែកទេ។ អ្នកចិត្តសាស្រ្តជាជនជាតិអ៊ីតាលីម្នាក់ បានកត់សំគាល់ឃើញថា ទឹកភ្នែកនៃក្តីអំណរកើតមាន នៅពេលដែលយើងមានការប៉ះពាល់ចិត្តផ្ទាល់ខ្លួន ក្នុងលក្ខណៈស៊ីជម្រៅ ដែលមានដូចជា ពេលដែលយើងមានអារម្មណ៍ថា គេស្រឡាញ់យើងខ្លាំង ឬយើងបានសម្រេចគោលដៅដ៏សំខាន់មួយ។ ការនេះនាំឲ្យពួកគេសន្និដ្ឋានថា ទឹកភ្នែកនៃក្តីអំណរ កំពុងចង្អុលបង្ហាញយើងឲ្យជញ្ជឹងគិតអំពីអត្ថន័យរបស់ជីវិតយើង។
    ខ្ញុំយល់ឃើញថា ទឹកភ្នែកនៃក្តីអំណរកើតមាន នៅកន្លែងណាក៏ដោយដែលព្រះយេស៊ូវបានយាងទៅដល់។ តើឪពុកម្តាយរបស់បុរសដែលពិការភ្នែកពីកំណើត អាចទប់ទឹកភ្នែកបានទេ នៅពេលដែលព្រះយេស៊ូវបានប្រោសភ្នែកគាត់ឲ្យជា(យ៉ូហាន ៩:១-៩)។ ពុំនោះទេ តើនាងម៉ារា និងនាងម៉ាថា អត់ទប់ទឹកភ្នែកបានទេ នៅពេលដែលព្រះអង្គប្រោសប្អូនប្រុសគាត់ឲ្យរស់ឡើងវិញ(១១:៣៨-៤៤)? នៅគ្រាដែលព្រះទ្រង់នាំរាស្រ្តព្រះអង្គ ចូលទៅក្នុងពិភពលោកដែលព្រះអង្គបានស្តាឲ្យល្អឡើងវិញ ព្រះអង្គមានបន្ទូលថា ទឹកភ្នែកនៃក្តីអំណរនឹងធ្លាក់ចុះពីលើថ្ពាល់របស់ពួកគេ ហើយព្រះអង្គនឹងដឹកនាំពួកគេត្រឡប់ទៅផ្ទះវិញ ដោយយកព្រះទ័យទុកដាក់ចំពោះពួកគេយ៉ាងខ្លាំង(យេរេមា ៣១:៩)។
    បើទឹកភ្នែកនៃក្តីអំណរបានចង្អុលបង្ហាញយើង ឲ្យពិចារណាអំពីអត្ថន័យរបស់ជីវិត សូមយើងស្រមៃអំពីថ្ងៃដ៏ប្រសើរបំផុត ដែលនឹងមកដល់។ នៅពេលនោះ ទឹកភ្នែកនៃក្តីអំណរនឹងហូរធ្លាក់ចុះមកលើថ្ពាល់យើង ហើយយើងនឹងដឹងច្បាស់ថា ជីវិតយើងមានន័យ គឺនៅពេលដែលយើងបានរស់នៅដោយការប្រកបជិតស្និទ្ធជាមួយព្រះអង្គ។-Sheridan Voysey
    តើអ្នកធ្លាប់ស្រក់ទឹកភ្នែកនៃក្តីអំណរ នៅពេលចុងក្រោយបំផុត នៅពេលណា? តើអ្នកយល់ឃើញថា ជីវិតមានន័យ មានលក្ខណៈដូចម្តេចខ្លះ?
    ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការត្រៀមក្តីអំណរ សម្រាប់ប្រទានដល់អ្នកដែលស្រឡាញ់ព្រះអង្គ។

ความคิดเห็น • 2

  • @samai-wr5ti
    @samai-wr5ti 4 หลายเดือนก่อน

    អរគុណព្រះអង្គ❤❤❤❤❤❤❤❤❤❤

    • @SoDa-nr3si
      @SoDa-nr3si 3 หลายเดือนก่อน +1

      Ha.lleluya.halleluya