មិន​អាច​រស់​នៅ​តែ​ម្នាក់ឯង​បាន បទ​ចម្រៀង​សាឡូម៉ូន ៤-៥ និង កាឡាទី ៣រ៉ូម ១២:១-៥

แชร์
ฝัง
  • เผยแพร่เมื่อ 25 ก.ย. 2024
  • នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែមួយ​ក្នុង​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែបយ៉ាង​នោះ​ដែរ​។ រ៉ូម ១២:៥
    ភូមិ​វ៉ាយធីអឺ នៅ​រដ្ឋ​អាឡាស្កា មាន​ប្រជាជន៣០០នាក់ ដែល​ភាគ​ច្រើន​រស់នៅ​ក្នុង​បរិវេណ​អគារ​ខុនដូ​ធំ​មួយ ហើយ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ភូមិ​វ៉ាយធីអឺ​ថា “ភូមិ​នៅ​ក្រោម​ដំបូល​តែមួយ”។ អ្នក​ស្រី​អេមី(Amie) ជា​ប្រជាជន​ដែល​ធ្លាប់​រស់នៅ​ក្នុង​ភូមិ​នេះ បាន​លើក​ឡើង​ថា “ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​បោះ​ជំហាន ដើរ​ចេញ​ក្រៅ​អគារ​នោះ​ឡើយ ព្រោះ​នៅ​ទីនោះ មាន​ហាង​លក់​ទំនិញ ការិយាល័យ​សាធារណៈ សាលា​រៀន និង​ប្រៃសណីយ៍ នៅ​ជាន់​ផ្ទាល់​ដី​ស្រាប់ ដូច​នេះ ខ្ញុំ​គ្រាន់​តែ​ជិះ​ជណ្តើរ​យន្ត​ចុះ​ក្រោម គឺជា​ការ​ស្រេច!”
    អ្នក​ស្រី​អេមី​ក៏​បាន​ចែក​ចាយ​ផង​ដែរ​ថា “ដោយសារ​ការ​រស់នៅ​ក្នុង​អគារ​នោះ មាន​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង ជា​ញឹក​ញាប់ ខ្ញុំ​ច្រើនតែ​ចង់​រស់នៅ​ម្នាក់ឯង ដោយ​គិតថា ខ្ញុំ​មិន​ត្រូវ​ការ​ពឹង​ពាក់​អាស្រ័យ​​នរណា​ម្នាក់​ឡើយ​។ ប៉ុន្តែ អ្នក​រស់នៅ​ទីនោះ មាន​ភាព​រួសរាយ និង​ចិត្ត​ល្អ​ណាស់​។ ពួក​គេ​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក​។ ខ្ញុំ​ក៏​បាន​ដឹង​ថា ពួកគេ​ត្រូវ​ការ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ត្រូវ​ការ​ពួកគេ”។
    ពេល​ខ្លះ យើង​ក៏​ប្រហែល​ជា​ចង់​រស់នៅ​ម្នាក់ឯង ហើយ​ជៀស​វាង​ការ​រស់នៅ​ក្នុង​សហគមន៍ ព្រោះ​យើង​គិតថា ការ​ទំនាក់​ទំនង​ធ្វើ​ឲ្យ​យើង​មាន​ស្រេ្តស​ច្រើន​។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែងថា អ្នកជឿ​ព្រះយេស៊ូវ​គួរតែ​មាន​ការ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ល្អ រវាង​ការ​ចំណាយ​ពេល​ម្នាក់ឯង និង​ការ​ប្រកប​ជា​មួយ​អ្នកជឿ​ដទៃ​ទៀត​។ សាវ័ក​ប៉ុល​បាន​ប្រដូច​សហគមន៍​នៃ​អ្នកជឿ​ព្រះ ទៅ​នឹង​រូបកាយ​មនុស្ស​។ ដែល​អវយវៈ​នីមួយៗ​របស់​រូបកាយ មាន​តួនាទី​ផ្សេង​គ្នា​ជា​យ៉ាងណា នោះ​គ្រីស្ទបរិស័ទ​ម្នាក់ៗ ក៏​មាន​តួនាទី​រៀងៗ​ខ្លួន ក្នុង​រូបកាយ​ព្រះគ្រីស្ទ(រ៉ូម ១២:៤)។ ដែល​អវយវៈ​នីមួយៗ​មិន​អាច​រស់នៅ ដាច់​ចេញពី​អវយវៈ​ផ្សេង​ទៀត​ជា​យ៉ាងណា នោះ​គ្រីស្ទបរិស័ទ​ម្នាក់ៗ​មិន​អាច​រស់នៅ​ក្នុង​ជីវិត​នៃ​សេចក្តី​ជំនឿ តែ​ម្នាក់ឯង​បានទេ(ខ.៥)។ គឺ​នៅ​ក្នុង​សហគមន៍​របស់​យើង​នោះ​ហើយ ដែល​យើង​អាច​ប្រើ​អំណោយ​ទាន​របស់​យើង(ខ.៦-៨ ១ពេត្រុស ៤:១០) ហើយ​មាន​ការ​លូត​លាស់ ដោយ​មាន​ចរិត​លក្ខណៈ​កាន់តែ​ដូច​ព្រះយេស៊ូវ(រ៉ូម ១២:៩-២១)។
    យើង​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក ដោយ​ការ​រួបរួម​គ្នា នៅ​ក្នុង​ព្រះគ្រីស្ទ(ខ.៥)។ ដោយ​ជំនួយ​របស់​ព្រះអង្គ ខណៈ​ពេល​ដែល​យើង​ជួយ​យក​អសារ​ដល់​គ្នា​ទៅវិញ​ទៅមក យើង​អាច​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​កាន់តែ​ស៊ី​ជម្រៅ​ជាមួយ​ព្រះអង្គ ហើយ​បង្ហាញ​អ្នក​ដទៃ ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។-Karen Huang
    តើ​សហគមន៍​នៃ​អ្នកជឿ​ព្រះយេស៊ូវ បាន​ជួយ​អ្នក ក្នុង​ការ​ដើរ​ជាមួយ​ព្រះ​ដូច​ម្តេច​ខ្លះ? តើ​អ្នកជឿ​ដទៃ​ទៀត​បាន​លើក​ទឹក​ចិត្ត​អ្នក​ដូច​ម្តេច​ខ្លះ?
    ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ពរ​ទូល​បង្គំ ឲ្យ​មាន​បង​ប្អូន ប្រុស​ស្រី ក្នុង​ព្រះគ្រីស្ទ​។

ความคิดเห็น •