អ្នកស្រី សាវឿន ប្រកប​របរ​ចិញ្ចឹមកូនគោយកទៅលក់​នៅព្រំដែន​វៀតណាម

แชร์
ฝัง
  • เผยแพร่เมื่อ 14 ต.ค. 2024
  • ព្រៃវែង៖ អ្នកស្រី អ៊ុន សារឿន ជាអ្នកទទួលទិញកូនគោមកចញ្ចឹម ដើម្បីលក់បន្តជាង២០ឆ្នាំមកហើយ។ មានវ័យ៥១ឆ្នាំ អ្នកស្រី សារឿន ហាក់កាក់កបជាមួយរបរទិញកូនគោមកចញ្ចឹម ដើម្បីលក់បន្តនេះ។ អ្នកស្រី សារឿន អាចចំណេញប្រាក់ពី៤០ទៅ៥០ម៉ឺនរៀលក្នុងមួយខែ ពីការចិញ្ចឹមកូនគោ។
    រស់នៅភូមិគោកសុក្រំ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង អ្នកស្រី សារឿន ទទួលទិញកូនគោមកចិញ្ចឹម ដើម្បីបំប៉នបន្ថែមក្នុងរយៈពេលពី២ទៅ៣ខែ ដោយដាក់ស្មៅ និងកន្ទក់។ កូនគោដែលអ្នកស្រី សារឿន ចិញ្ចឹមបំប៉នបន្ថែមនេះ ត្រូវបានទិញពីអ្នកជិតខាង ឬដើរទិញនៅតាមភូមិស្រុកនានា។
    ក្នុងរយៈពេលពី២ទៅ៣ខែប៉ុណ្ណោះ កូនគោដែលអ្នកស្រី សារឿន បំប៉នត្រូវបានយកទៅលក់នៅច្រកព្រំដែនវៀតណាម។ ប្រាក់ចំណេញពីការចិញ្ចឹមគោយកទៅលក់បន្តនេះអាចបានពី៤០ទៅ៥០ម៉ឺនរៀលក្នុងមួយខែ។ ថ្លែងប្រាប់ ThmeyThmey25 អ្នកស្រី អ៊ុន សារឿន អះអាងថា បច្ចុប្បន្ននេះ អ្នកស្រីមានជីវភាពធូរធារជាងមុនក៏ព្រោះតែមុខរបរមួយនេះ។
    កូនគោដែលស្រ្តីវ័យ៥១ឆ្នាំរូបនេះ ចិញ្ចឹមសម្រាប់លក់មានចំនួន១៨ក្បាល។ ជាមួយគ្នានេះ អ្នកស្រី សារឿន និងគ្រួសារ តែងតែសម្អាតក្រោលគោឲ្យស្អាតជាប្រចាំ និងចងស្បៃការពារសត្វមូសខាំផងដែរ៕
    #របរចិញ្ចឹមគោ
    #ខេត្តព្រៃវែង
    #ThmeyThmey25
    --------------------------------------------------------------------
    ThmeyThmey News Social Media:
    thmeythmey.com/
    / thmeythmey
    / thmeythmeyvideonews
    / thmeythmeynews
    / thmeythmey

ความคิดเห็น • 9

  • @bbrbbr6097
    @bbrbbr6097 2 ปีที่แล้ว

    ធ្វើមិចអាចយកទៅលក់នៅវៀតណាមបាន

  • @សុភាពមាស
    @សុភាពមាស 3 ปีที่แล้ว +1

    ពឹតសកម្មភាពពង្រីកជីវភាពរបស់ប្រជាពលរដ្ឋដ៏ល្អណាស់

  • @bbrbbr6097
    @bbrbbr6097 2 ปีที่แล้ว

    សូមជួយចែកលំលែកផង

  • @supheaksom7820
    @supheaksom7820 4 ปีที่แล้ว

    មិចបានអត់ដាក់លេខចឹងបង

  • @ប៉ាធីតា
    @ប៉ាធីតា 4 ปีที่แล้ว

    ខ្ញំសុំលេខទូសព្ទ មីងសាវឿនមួយបង

  • @KhmerKandal
    @KhmerKandal 5 ปีที่แล้ว

    😢poor calves will be foods soon