ការអត្ថាធិប្បាយការប្រណាំងទូក «ង» បានធ្វើឱ្យអ្នកស្រី ប្រាក់ សម្ផស្ស កាន់តែល្បីល្បាញ

แชร์
ฝัง
  • เผยแพร่เมื่อ 13 ต.ค. 2024
  • ការអត្ថាធិប្បាយការប្រណាំងទូក «ង» បានធ្វើឱ្យអ្នកស្រី ប្រាក់ សម្ផស្ស កាន់តែល្បីល្បាញ
    ===============
    អ្នកស្រី ប្រាក់ សម្ផស្ស អ្នកអធិប្បាយ និងជាពិធីការិនីកីឡាមានទឹកដមសំឡេងស្រទន់ និង ពីរោះ ដ៏ល្បីល្បាញ បាននិយាយថា មហាជនជាពលរដ្ឋកម្ពុជា បានស្គាល់ឈ្មោះ និងទទួល ស្គាល់អ្នកស្រី ក៏ដូចជាការគាំទ្រខ្លាំងឡើង នៅពេលដែលអ្នកស្រីបានចូលខ្លួនអធិប្បាយក្នុង កម្មវិធីប្រណាំងទូក ក៏ដូចជានៅរាល់ព្រះរាជពិធីបុណ្យអុំទូក។
    ចាប់ផ្តើមចូលរួមក្នុងក្រុមការងារផ្នែកបច្ចេកទេស និងជាគណៈកម្មការ នៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដំបូងនៅក្នុងឆ្នាំ ១៩៩៧ ហើយជាបន្តបន្ទាប់មក អ្នកស្រីក៏បានចូលខ្លួនធ្វើជាអ្នកអធិប្បាយ ការប្រណាំងទូកពេញលេញ នៅប៉ុន្មានឆ្នាំបន្ទាប់ ដោយជាស្រ្តីដំបូងគេ ក្នុងចំណោមអ្នកអធិប្បាយជាបុរសៗ និងជារៀមច្បង។
    ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ពិធីការិនីពូកែវោហារ និងមានសំឡេងពីរោះ តែងតែធ្វើឱ្យការប្រណាំងទូកតាមគូនីមួយៗ មានភាពរន្ថើនខ្លាំង បាននិយាយថា អ្នក ស្រីបានសិក្សាស្វែងយល់ និងដឹងអំពីរបៀបនិយាយតម្រូវតាមចិត្តអ្នកស្នេហាកីឡាប្រណាំង ទូក ទាំងចាស់ និងក្មេង ដែលជាហេតុធ្វើឱ្យមហាជន និងអ្នកគាំទ្រ ទទួលស្គាល់ និងចូល ចិត្ត ហើយគាំទ្រខ្លាំង នៅរាល់ពេលអ្នកស្រីអធិប្បាយការប្រណាំងទូកម្តងៗ។
    ផលិតដោយសារព័ត៌មានឌីជីថលថ្មីៗ
    សម្ភាស៖ ជា យូគៀង
    រូបភាព៖ ឡេង សុភានិត និងឡាយ ឡុង
    ដំឡើងរូបភាព៖ ឡេង សុភានិត
    សូមចុចចូលតេឡេក្រាមផ្លូវការរបស់សារព័ត៌មានឌីជីថលថ្មីៗ t.me/thmeythmeymedia ដើម្បីទទួលបានព័ត៌មានរហ័ស និងសម្បូរបែប!
    ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មជាមួយសារព័ត៌មានឌីជីថលថ្មីៗតាមរយៈ 012 900 132/081 699 329 ឬតេឡេក្រាម t.me/salesttn
    ThmeyThmey Social Media:
    TH-cam: bit.ly/2RNzknr
    Instagram: bit.ly/32QSFup
    Twitter: bit.ly/3iTsTuS
    Web: bit.ly/3hPEU3q
    Facebook: bit.ly/2FGyvKY
    Threads: bit.ly/44q1UPl
    © All Rights Reserved & Copyrights by Thmey Thmey Digital Media (thmeythmey.com)
    #thmeythmey
    #thmeythmeynews
    #cambodianess
    #thmeythmey25
    #trending
    #cambodia
    #ថ្មីៗ

ความคิดเห็น • 2

  • @Pholzァ
    @Pholzァ 16 ชั่วโมงที่ผ่านมา

    ពីរោះណាស់មីញ

  • @limsan007
    @limsan007 18 ชั่วโมงที่ผ่านมา +1

    ខ្ញុំ​កេីត​មក​ ខ្ញុំ​លឺ​សម្លេង​កាត់​អត្ថាធិប្បាយ​បាត់​ហេីយ