ไม่สามารถเล่นวิดีโอนี้
ขออภัยในความไม่สะดวก

Pei Au - ឧបករណ៍ប្រើខ្យល់ផ្លុំប៉ីអ - Khmer Traditional | KTV

แชร์
ฝัง
  • เผยแพร่เมื่อ 6 ธ.ค. 2021
  • #ប៉ីអ
    #peiau
    #PayO
    #ឧបករណ៍ប្រើខ្យល់ផ្លុំ
    ប៉ីអជាឧបករណ៍ប្រើខ្យល់ផ្លុំដោយបៀមលាំ (អណ្តាត) នៅក្នុងមាត់ ។ ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ ភ្លេងអារក្ស និងក្នុងវង់ភ្លេងការបុរាណ ។ ក្នុងពេលប្រគំរួមម្តងៗ ឧបករណ៍ដទៃក្នុងវង់ភ្លេងទាំងពីរខាងលើនេះ ត្រូវរឹត តាមសំនៀងប៉ីអ ដោយយកសំនៀងប៉ីអជាសំនៀងកំណត់ ។ ឧបករណ៍នេះមានអាយុកាលចំណាស់បំផុតនៅលើទឹកដីយើងនេះ ។ ជាច្រើនតំណមកហើយ រូបភាពរបស់វាពុំមាន ការផ្លាស់ប្តូរឡើយ ។ រូបភាពដើមដូចប្រើសព្វថ្ងៃនេះ មានឃើញេនៅប្រទេសជប៉ុនផ្លុំប៉ោងមាត់ដូចខ្មែរដែរដោយតន្រ្តីករ ជនជាតិជប៉ុន ស្លៀកពាក់បែបប្រទេសឥណ្ឌូណេស៊ី ។
    សំនៀងរបស់ប៉ីអលាន់ឮរ៉ែ ពីរោះដូចគ្នានឹងសំនៀងធម្មជាតិរបស់សត្វរៃយំក្នុងព្រៃព្រឹក្សា ។ ឧបករណ៍ប៉ីអនេះប្រើ សំនៀងជាប់ដូចរៃយំពីដើមបទរហូតដល់ចប់បទ ។ អ្នកផ្លុំប៉ីអត្រូវជា អ្នកពូកែខាងបច្ចេកទេសដកដង្ហើមរក្សាខ្យល់ទុកផ្លុំមិនឱ្យ ដាច់សំនៀង ។ ក្នុងការបិទបើករន្ធសំនៀង តន្ត្រីករខ្លះប្រើចុងម្រាមដៃ ខ្លះទៀតប្រើគល់ម្រាមដៃ ។ តួប៉ីអធ្វើអំពីដើមឫស្សីឃ្លៃ ឬដើមឫស្សីពីងពង់ ឬក៏ប្រភេទឈើរឹងៗដូចជា ឈើគ្រញូង ឈើនាងនួន ឈើខ្មៅ។ល។ ដើមឫស្សីឃ្លៃ ឬដើមឫស្សីពីងពង់ គឺជាប្រភេទឫស្សីដែលមានប្រហោងរន្ធតូច សាច់ក្រាស់ត្រូវនឹងសំណុំប្រហោងរបស់ប៉ី
    អ ។ គេយកត្រឹមតែប្រវែង១សាច់ឫស្សី គ្មានជាប់ថ្នាំងមកធ្វើតួប៉ីអ ។ នៅលើតួប៉ីអមានចោះរន្ធសំនៀងច្រើនដូចជា រន្ធសំរាប់បិទក្រដាសមានមួយ (ខ្លះហៅថារន្ធហែប) សំរាប់ឱ្យប៉ីអមានសំនៀងរ៉ែ ។ រន្ធហែបនេះគេចោះនៅចំហៀងតួប៉ីអ ។ មានរន្ធ៧ទៀតនៅចំពីលើតួ គឺជារន្ធសំនៀងចំ ដែលមានចន្លោះពីមួយទៅមួយតាមកំរិតសំនៀងរបស់ខ្លួន ។ ចំពោះរន្ធសំនៀង នីមួយៗ អាចប្រើបានតែសំនៀងចំមួយគត់ និងសំនៀងចំហៀងមួយទៀតប៉ុណ្ណោះ មិនអាចប្រើសំនៀងបានច្រើនដូចរន្ធខ្លុយ ឡើយ ។
    លាំ (អណ្តាត) សំរាប់ផ្លុំឱ្យចេញសំនៀងធ្វើអំពីដើមប្របុស មិនចាស់ពេក មិនខ្ចីពេកមានប្រវែងក្រោម១០សង្ទី ម៉ែត្រ ។ គេចិតគល់លាំឱ្យមានរាងជមល្មម និងស៊កទៅក្នុងប្រហោងតួប៉ីអឱ្យបានជាប់ ។ នៅខាងផ្លុំ គេកោសឱ្យស្តើង ហើយយកទៅកប់ក្នុងផេះក្តៅឱ្យទន់សាច់ប្របុស រួចគេគាបនឹងត្បុត ដើម្បីឱ្យសំប៉ែតដូចចំពុះទា ទុកយូរថ្ងៃឱ្យស្លាប់សាច់ ទើប គេដោះត្បុតចេញធ្វើយ៉ាងនេះ គឺដើម្បីកុំឱ្យវាបោរប៉ោងវិញបាន ។ គេយកលាំដែលគាបរួចហើយទៅត្រាំក្នុងទឹកកំបោរ និង ម្ជូរយ៉ាងយូរ ដើម្បីកុំឱ្យសាច់ប្របុសរីកនៅពេលដែលគេរៀបផ្លុំ។ លាំណាដែលមានចុងអណ្តាតគាបជាប់គ្នា គេត្រូវគាប ពីទោលអណ្តាតមកវិញ ដោយឃ្នាបមួយតូចឱ្យប្រហោងហើបបន្តិចដើម្បីសំរួលដល់សំនៀង ។ លាំណាដែលមាន ប្រហោងអណ្តាតហើបហើយ ក៏គេត្រូវប្រើឃ្នាបតូចៗ២ឬ៣ (ហៅថាស្នាប់) ធ្វើអំពីបន្ទះផ្តៅតូចស្តើងដែរ ដើម្បីសំរួលដល់ ប្រហោងអណ្តាតតម្រូវតាមសំនៀងត្រូវការ ។
    Thanks for watching this Khmer song ♥♥
    ♥♥ !PLEASE SUBSCRIBE, COMMENT, SHARE if you like ! Thanks... ♥♥
    ♥♥ SUBSCRIBE on My TH-cam Channel : ♥♥
    © Bản quyền thuộc về KTV
    © Copyright by KTV
    ញុំបាទជាម្ចាស់ឆាណែល ★
    សុំទោសបងប្អូនទុកជាមុន រាល់ការ Upload Videos របស់ខ្ញុំមានចំណុចណាខុស ឬ ជាកម្មសិទ្ធបញ្ញា សូមបងប្អូនជួយ Comment ប្រាប់ខ្ញុំផងដើម្បីឲ្យខ្ញុំ កែប្រែ ឬ លុបចោល..........................
    ►សូមមេត្តាកុំធ្វើបាប Channell TH-cam របស់ខ្ញុំអឺ យើងសុទ្ធតែជាខ្មែរដូចគ្នាទេ.............
    ►សូមជួយ Subscribe Channel ខ្ញុំបាទផង ចាំខ្ញុំនិងជួយវិញ អគុណទុកជាមុន................. Please Subscribe My channel
    Đề nghị các tổ chức, cá nhân không reup dưới mọi hình thức. ☞ LH Bản Quyền : solyhood113@gmail.com

ความคิดเห็น • 12

  • @Koma2024z
    @Koma2024z 11 หลายเดือนก่อน +5

    អស្ចារ្យណាស់បងប្អូនខ្មែរក្រោម❤🎉

  • @តន្រ្តីចាបុី
    @តន្រ្តីចាបុី 10 หลายเดือนก่อน +4

    ភ្លេងខ្មែរអស្ចារ្យណាស់👍

  • @bachvantang5521
    @bachvantang5521 9 หลายเดือนก่อน +2

    Qua hay

  • @POV.75
    @POV.75 หลายเดือนก่อน

    😢

  • @lano865
    @lano865 8 หลายเดือนก่อน +2

    ❤❤❤❤❤😂😂😂😂

  • @hengrin6610
    @hengrin6610 8 หลายเดือนก่อน +1

    ជ័យជំនះខ្មែរក្រោម

  • @YengThida
    @YengThida 14 วันที่ผ่านมา

    😂

  • @phearonhee2004
    @phearonhee2004 2 ปีที่แล้ว +4

    អាចទាក់ទងក្រុមគាត់បានតាមណាបង?