ប្រវតិ្តឧបករណ៍ភ្លេង ប៉ីអ | Pei Au khmer

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • ប្រវតិ្តឧបករណ៍ភ្លេង ប៉ីអ | Pei Au khmer
    ប៉ីអ ជាឧបករណ៍ប្រើខ្យល់ផ្លុំដោយបៀមលាំ (អណ្តាត) នៅក្នុងមាត់ ។ ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ភ្លេងអារក្ស និងក្នុងវង់ភ្លេងការបុរាណ ។ ក្នុងពេលប្រគំរួមម្តងៗ ឧបករណ៍ដទៃក្នុងវង់ភ្លេងទាំងពីរខាងលើនេះ ត្រូវរឹតតាមសំនៀងប៉ីអ ដោយយកសំនៀងប៉ីអជាសំនៀងកំណត់ ។ ឧបករណ៍នេះមានអាយុកាលចំណាស់បំផុតនៅលើទឹកដីយើងនេះ ។ ជាច្រើនតំណមកហើយ រូបភាពរបស់វាពុំមានការផ្លាស់ប្តូរឡើយ ។
    សំនៀងរបស់ប៉ីអលាន់ឮរ៉ែ ពីរោះដូចគ្នានឹងសំនៀងធម្មជាតិរបស់សត្វរៃយំក្នុងព្រៃ ព្រឹក្សា ។ ឧបករណ៍ប៉ីអនេះប្រើសំនៀងជាប់ដូចរៃយំពីដើមបទរហូតដល់ចប់ បទ ។ អ្នកផ្លុំប៉ីអត្រូវជាអ្នកពូកែខាងបច្ចេកទេសដកដង្ហើមរក្សាខ្យល់ ទុកផ្លុំមិនឱ្យដាច់សំនៀង ។ ក្នុងការបិទបើករន្ធសំនៀង តន្ត្រីករខ្លះប្រើចុងម្រាមដៃ ខ្លះទៀតប្រើគល់ម្រាមដៃ ។ តួប៉ីអ ធ្វើអំពីដើមឫស្សីឃ្លៃ ឬដើមឫស្សីពីងពង់ ឬក៏ប្រភេទឈើរឹងៗដូចជា ឈើគ្រញូង ឈើនាងនួន ឈើខ្មៅ ។
    #ឧបករណ៏ភ្លេងបុរាណខ្មែរ
    #Discovery Insider
    ប្រភព: kohsantepheapd....
    video :នាយកដ្ឋានផលិតកម្មវិធី វិទ្យុជាតិកម្ពុជា
    More video:
    - Temple | ប្រាសាទ:
    www.youtube.co....
    - Khmer History | ប្រវត្តិសាស្រ្តខ្មែរ :
    www.youtube.co....
    - Biography | ជីវប្រវត្តិ...
    www.youtube.co....
    - ជំនឿខ្មែរ | Faith Khmer :
    www.youtube.co....
    - ឧបករណ៍ខ្មែរបុរាណ​ | Traditional Khmer instruments:
    www.youtube.co....
    Follow US:
    *************************************
    FB: / discoverydocumentary
    TH-cam: / @discoveryinsider

ความคิดเห็น • 4

  • @broseth.official7824
    @broseth.official7824 2 ปีที่แล้ว

    គេធ្វើទាំងស្រស់ឬទុកឲ្យស្ងួត

  • @baksambol2467
    @baksambol2467 7 หลายเดือนก่อน

    ប៉ីអសូរសៀងដូចក្រឡង់​ នាំចិត្តផូរផង់​ចង់ស្ដាប់ភ្លេង​ បុរាណខ្មែរយេីងលោកសម្ដែង​ នៅក្នុងវង់ភ្លេងលៀងអារក្ស

  • @nithnith2761
    @nithnith2761 3 ปีที่แล้ว +2

    សុំវិធីធ្វើបង

  • @lunkimsendy822
    @lunkimsendy822 2 ปีที่แล้ว +1

    ❤️❤️