លោកយាយ ឈាន សុន ធ្វើនំគូឆាយលក់ចំណេញប្រាក់ជិត ១ពាន់ដុល្លារក្នុង១ខែ

แชร์
ฝัง
  • เผยแพร่เมื่อ 25 ส.ค. 2024
  • ពោធិ៍សាត់៖ លោកយាយ ឈាន សុន បានចាប់មុខរបរធ្វើនំគូឆាយលក់ដើម្បីផ្គត់ផ្គង់គ្រួសារ ចាប់តាំងពីឆ្នាំ១៩៨៥ មកម្លេះ។ បច្ចុប្បន្នលោកយាយ មានវ័យ៧៥ឆ្នាំ ប៉ុន្តែគាត់ អាចរកប្រាក់ចំណេញបាន ៩០០ដុល្លារ ក្នុងមួយខែ ពីលក់នំគូឆាយនេះ។
    ឆ្នាំ១៩៨៥ លោកយាយ ឈាន សុន បានធ្វើនំគូឆាយដោយដៃ ក្នុងមួយដុំ មានតម្លៃតែ២០០រៀល។ ទោះបីជាតម្លៃនំមិនថ្លៃ ក៏គ្មានអ្នកទិញបរិភោគដែរ ដោយសារការធ្វើលក់កាលណោះ នំមិនឆ្ងាញ់ មានរសជាតិប្រៃ និងទឹកជ្រលក់ ធ្វើមិនត្រូវ។
    ប៉ុន្តែក្នុងអំឡុងឆ្នាំ២០០៥ អ្នកស្រី ឈាន សុន ដែលលក់នៅគូឆាយនៅមុខផ្ទះ ក្បែរមន្ទីរសុខាភិបាល ក្រុងពោធិ៍សាត់ ចាប់ផ្តើមធ្វើនំវាយម្សៅដោយម៉ាស៊ីន មិនធ្វើដោយដៃដូចកាលពីមុនទៀតឡើយ ទើបធ្វើឲ្យនំគូឆាយរបស់គាត់មានរសជាតិឆ្ងាញ់ និងមានការទទួលស្គាល់ថាឆ្ងាញ់ ពីអ្នកទិញបរិភោគ។
    បច្ចុប្បន្ន លោកយាយដែលរស់នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់រូបនេះ លក់នំគូឆាយ១ដុំ ក្នុងតម្លៃ ២,០០០រៀល ហើយជាមធ្យមក្នុងមួយថ្ងៃ គាត់លក់នំបាន ១០០ដុំ ដោយចំណេញប្រាក់បានជាង១០ម៉ឺនរៀល។ ស្រ្តី វ័យ៧៥រូបនេះ បានអះអាងថា៖ «ដោយសារតែមុខរបរលក់នំគូឆាយនេះ បានធ្វើឲ្យខ្ញុំមានលទ្ធភាព គ្រប់គ្រាន់ក្នុងការចិញ្ចឹមកូន៦នាក់ ដោយរស់នៅក្នុងជីវភាពមួយល្អប្រសើរ»។
    ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ IOS: apple.co/2ub9pdj និង Android: bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង TH-cam Channel: goo.gl/D6xQBv ៕
    --------------------------------------------------------------------
    ThmeyThmey News Social Media:
    thmeythmey.com/
    / thmeythmey
    / thmeythmeyvideonews
    / thmeythmeynews
    / thmeythmey

ความคิดเห็น • 6

  • @user-go5gy1kt2h
    @user-go5gy1kt2h 5 หลายเดือนก่อน

    ខ្ញុំ

  • @neangryheng37
    @neangryheng37 5 ปีที่แล้ว +1

    ធ្លាប់ហូបហើយនំគាត់ហ្នឹង

  • @kimyu8528
    @kimyu8528 4 ปีที่แล้ว +1

    👍

  • @ravuthmiller4887
    @ravuthmiller4887 5 ปีที่แล้ว +1

    😋😋😋😋

  • @user-rc8lg4pt3q
    @user-rc8lg4pt3q 5 ปีที่แล้ว +1

    យាយរបស់ខ្ញុំតេី