💕 ក្តីស្រលាញ់មាននៅគ្រប់ទីកន្លែងជុំវិញយើង សូម្បីតែសម្រាប់មិត្តបក្សីរបស់យើង!

แชร์
ฝัง
  • เผยแพร่เมื่อ 4 ก.ย. 2024
  • 💕 ក្តីស្រលាញ់មាននៅគ្រប់ទីកន្លែងជុំវិញយើង សូម្បីតែសម្រាប់មិត្តបក្សីរបស់យើង!
    🐦 ក្នុងទិវានៃសេចក្តីស្រលាញ់ មនុស្សយើងតែងតែផ្តល់ផ្កាដល់មនុស្សជាទីស្រលាញ់របស់យើង។ ប៉ុន្តែ នៅក្នុងព្រៃដ៏ជ្រៅនៃជួរភ្នំក្រវាញកណ្តាល ម៉ាស៊ីនថតស្វ័យប្រវត្តិរបស់យើងបានថតជាប់ពីការបង្ហាញក្តីស្រឡាញ់របស់សត្វចាបជៀបក្រហម ឬកន្ទោងពួចក្រហម ដែលចាបឈ្មោលកំពុងពាំអាហារមកធ្វើជាកាដូដើម្បីទាក់ទាញដៃគូខាងស្រីរបស់ខ្លួន។ វីដេអូខាងក្រោមបង្ហាញពីសកម្មភាពដ៏គួរឲ្យស្រលាញ់ ដែលកន្ទោងពួចក្រហមមួយគូនេះ កំពុងចែចង់គ្នាយ៉ាងផ្អែមល្ហែមដូចជាមនុស្សយើងដែរ។ តើអ្នកដឹងទេថា កន្ទោងពួចក្រហមត្រូវបានគេសម្គាល់ដោយសារពណ៌ដ៏គួរឱ្យទាក់ទាញ និងការបង្ហាញភាពស្និទ្ធស្នាលរវាងបក្សីញីឈ្មោល ដែលច្រៀងរេរាំឆ្លងឆ្លើយដាក់គ្នា? 🎶 សូមផ្ទៀងត្រចៀកស្តាប់ក្នុងវីដេអូខាងក្រោម នោះអ្នកប្រហែលជាអាចលឺសំនៀងដ៏ពិរោះរបស់ពួកវា ដែលស៊ីគ្នាយ៉ាងរណ្តំជាមួយនឹងសម្លេងស្លឹកឈើ។
    🌳 ក្រោមការគាំទ្រពី USAID មរតកបៃតង ដៃគូអភិរក្សរបស់យើងកំពុងធ្វើការអភិរក្សសត្វព្រៃ និងជម្រករបស់វា តាមរយៈការពង្រឹងការគ្រប់គ្រងព្រៃឈើ និងការគ្រប់គ្រងធនធានសត្វព្រៃនៅដែនជម្រកសត្វព្រៃលំផាត់ កែវសីមា និងសៀមប៉ាង និងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។
    🌿 រីករាយថ្ងៃនៃក្តីស្រលាញ់! សូមចែករំលែកក្តីស្រលាញ់ និងការយល់ដឹងពីសត្វព្រៃក្នុងទិវានៃក្តីស្រលាញ់នេះ ដើម្បីចូលរួមការពារសត្វដ៏មានតម្លៃរបស់យើងទាំងគ្នា!
    -----
    💕 Love is in the air, even for our feathered friends!
    🐦 On Valentine's Day, we humans commonly give flowers to our loved ones. But in the depths of the forest in the central Cardamom Mountains, our camera trap captured the Valentine moment of a red-headed trogon, catching food as a gift to attract its loved one. Check out this adorable video of red-headed trogons caught on camera, engaging in some sweet flirting. Did you know that red-headed trogons are known for their stunning feathers and charming courtship displays, often involving playful behavior like singing? 🎶 Listen closely and you might just hear their melodious tunes harmonizing with the rustling leaves.
    🌳 With support from USAID Morodok Baitang, our partners are working to conserve wildlife species and their habitats through the enhancement of forest management and wildlife resource management within the Lomphat, Keo Seima, and Siem Pang wildlife sanctuaries, and the Central Phnom Kravanh National Park.
    🌿 Happy Valentine's Day! Let's spread some love and awareness of wildlife on this Valentine's Day to protect these precious creatures!
    #USAIDCambodia #USAIDMorodokBaitang #ValentinesDay #SpreadLove #ProtectWildlife

ความคิดเห็น •