ពូជស្រូវថ្មី ចំប៉ីស៧០ | New rice variety Champei Sar 70

แชร์
ฝัง
  • เผยแพร่เมื่อ 11 พ.ย. 2024
  • (English below) តើអ្នកធ្លាប់ឮថាកម្ពុជាមានពូជស្រូវថ្មី ឈ្មោះចំប៉ីស៧០ ដែរឬទេ? ពូជស្រូវមិនប្រកាន់រដូវនេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី។
    កាលពីឆ្នាំ ២០១៦ អូស្ត្រាលីបានសហការគ្នាជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លើគំនិតផ្តួចផ្តើមមួយចំនួនដើម្បីកែលម្អដំណាំផ្សេងៗ។ នៅឆ្នាំ ២០១៧ គម្រោងស្រាវជ្រាវរបស់យើង បានចាប់ផ្តើមលើពូជស្រូវមិនប្រកាន់រដូវ ដែលផ្តល់ទិន្នផលខ្ពស់ បង្កាត់ចេញពីពូជស្រូវដែលបានឈ្នះពានរង្វាន់របស់កម្ពុជា នោះគឺពូជស្រូវផ្ការំដួល។
    ចំប៉ីស ៧០ ជាពូជស្រូវក្រអូបដែលអាចប្រមូលផលបាន ២ ទៅ ៣ ដងក្នុងមួយឆ្នាំ បង្កើនផលិតកម្ម និងបរិមាណផល។ ទិន្នផលទទួលបានជាមធ្យមគឺ ២០% ខ្ពស់ជាងទិន្នផលមធ្យមរបស់ពូជស្រូវផ្ការំដួល។
    អូស្ត្រាលីមានសេចក្តីរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរបស់យើងជាមួយប្រទេសកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។
    Have you heard that Cambodia has a new rice variety called Champei Sar 70? This non-seasonal rice variety has been developed with support from Australia.
    Back in 2016, Australia was working with the Cambodia Agriculture and Research Development Institute on several initiatives to improve different crops. In 2017, work began on a non-seasonal, high yielding rice variety crossbred from Cambodia’s award-winning rice-Phka Rumdoul.
    Champei Sar 70 is a fragrant rice that can be harvested two to three times a year, increasing production and output. The average yield is over 20% higher than the average yield of Phka Rumdoul.
    Australia is pleased to continue our agriculture cooperation with Cambodia through the Cambodia Australia Partnership for Resilient Economic Development (CAPRED).
    Follow us: t.me/capredpro... | www.capred.org

ความคิดเห็น •