បងប្អូនដឹងប្រវត្តិប្រាសាទតាសោមទេ?

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • ប្រាសាទតាសោម ជាប្រាសាទពុទ្ធសាសនា សង់នៅចុងសតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វលោកេស្វរៈ និងរំលឹកដល់ញាត្តិវង្សរបស់ព្រះអង្គបើតាមជំនឿរបស់ក្រុមអ្នកស្រុកបាននិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា រំលឹកដល់ព្រះរៀមស្រីរបស់ព្រះអង្គ ទោះបីជាពុំមានការបញ្ជាក់ពីក្រុមអ្នកសិក្សាស្រាវជ្រាវក៏ដោយចុះ។ ប្រាសាទតាសោមមានទីតាំងនៅក្រុមវង់ធំ នៃឧទ្យាន្តជាតិអង្គរ ដែលមានចំងាយប្រមាណ៦គីឡូម៉ែត្រខាងកើតឈាងខាងជើងនៃទីក្រុងអង្គរធំ ហើយជាប្រាសាទមួយក្នុងចំណោមប្រាសាទពីរទៀតដែលឈរតាមបណ្តោយបារាយណ៍ជ័យតាដាកដែលប្រាសាទព្រះខ័ននៅខាងលិច ប្រាសាទនាគព័ន្ធនៅកណ្តាល និងប្រាសាទតាសោមខ្លួនឯងនៅខាងកើត។ ប្រាសាទតាសោមគឺជាប្រាសាទកួរអោយចាប់អារម្មណ៍ចូលមកទស្សនាពីព្រោះប្រាង្គប្រាសាទហុំព័ទដោយព្រៃព្រឹក្សាហើយនៅលើកំពូលក្លោងទ្វារមានរូបចម្លាក់ព្រះភ័ក្កលោកេស្វារៈញញឹមប្រិមប្រីយ៍បែរទៅរកទិសធំទាំង៤ ហើយនៅក្លោងទ្វារខាងកើតមានដើមពោធិ៍ជ្រៃមួយយ៉ាងធំដុះជាប់នឹងក្លោងទ្វាប្រាសាទ ដែលមានឫសចាក់ជ្រែកថ្មប្រាសាទ បង្កើតបានជាការចាប់អារម្មណ៍ចំពោះអ្នកទេសចរណ៍ទូទៅថតផ្តិតរូបភាពទុកជាអានុស្សាវរីយ៍។ ប្រាសាទតាសោមមានកំពែងថ្មបាយក្រៀម២ជាន់ កំផែងខាងក្រៅមានប្រវែង ២៤០×២០០ម៉ែត្រ ហើយកំផែងថ្មបាយក្រៀមខាងក្នុងមានប្រវែង៨០×៦០ម៉ែត្រ ហើយក៏មានគូរទឹកពីរជាន់ហុំព័ទ្ធបរិវេណប្រាសាទផងដែរ។
    កំផែងថ្មតំណាងអោយជួរភ្នំ ទស្សិណទឹកតំណាងអោយមហាសមុទ្រ។ ប្រាសាទតាសោម ក្រៅអំពីកន្លែងសម្រាប់គោរពបូជាចំពោះជំនឿសាសនា ប្រាសាទតាសោមក៏ជាមជ្ឈមណ្ឌល សិក្សាអប់រំដល់កុលបុត្រកុលធីតាសម័យអង្គរផងដែរ។ ឯចំណែកសំណង់ប្រាង្គប្រាសាទវិញមានថែវរោងទងប្រវែង៤៥×៣០ម៉ែត្រ មានកំពូល៥ដែលដំណាងអោយ(ប្រាង្គកណ្តាលតំណាងអោយជីវិត១ និងប្រាង្គ៤ទៀតតំណាងអោយធាតុទាំង៤គឺ ទឹក ដី ភ្លើង ខ្យល់)។ ក្នុងប្រាង្គប្រាសាទយើងឃើញមានសំណង់ប៉មអគ្គី២ មួយខាងជើង សម្រាប់ពិធីបូជានៅថ្ងៃខែដាច់ ហើយមួយទៀតខាងត្បូង សម្រាប់ពិធីបូជានៅថ្ងៃពេញបរមី។ ឯចំណែកប៉មកណ្តាលគឺជាកន្លែងធ្វើពិធីយកទឹកមន្ត ទន្ទឹមហ្នឹងនោះយើងឃើញមានការដាប់ខ្វេះព្រះពុទ្ធរូបនៅលើជញ្ជាំងនិងហោជាងដឺរបាក់រលំគឺកើតឡើងក្នុងពាក់កណ្តាលទី១៣ក្នុងរជ្ជកាលជ័យវរ្ម័នទី៨។ សូមបញ្ជាក់ថាតួនាទីរបស់ថែវរង់ទងសម្រាប់តាំងសមាធិ ហើយទីធ្លានៃកំម្រាលថ្មព័ទជុំវិញកំពូលកណ្តាលសម្រាប់ការដើរធ្វើចង្រុំភាវនា។ ការមកទស្សនាប្រាសាទតាសោមអ្នកទេសចរណ៍ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចម្លាក់អប្សរាដែលមានសម្រស់ឆើតឆាយ, ទងត្រចៀកដ៏វែង, សក់វែងអណ្លាយ, ហើយអប្បរាខ្លះកាន់ទង់ផ្កា, កញ្ចក់ឆ្លុះមុខ និងទ្រសត្វសេកដែលតំណាងអោយសម្រស់ស្រីលើភពផែនដីជាជាងតំណាងអោយស្រីអប្សរានៅលើឋានសួ៌គា។
    Describing about the place to visit and understand about symbolism, cultural, traditional, educational believe of art, sculpture and statue.
    Sharing knowledge to everyone by telling stories such as the Symbol of Khmer History, Culture, Arts, Statueries, Angkor Temples, Cambodian Custom, Tradition and Daily Life and so on.......
    ឆាណែលយូធូប "មគ្គុទ្ទេសក៍អង្គរ" យើងខ្ញុំ ពុំមានចំណូលអ្វីទេ តែយើងខ្ញុំបានចំណាយច្រើន ពេលចេញទៅថត និងកាត់ត ម្តងៗ។ដូច្នេះយើងខ្ញុំសូមអធ្យាស្រ័យ🙏ដល់បងប្អូន ដែលចូលចិត្តតាមដាននិងគាំទ្រឆាណែលយើងខ្ញុំ ដែលនិយាយអំពីប្រាង្គប្រាសាទអង្គរ សូមមេត្តាជួយឧបត្ថម្ភ ដល់យើងខ្ញុំទោះតិចតួចក្តី ដើម្បីអោយយើងខ្ញុំ មានលទ្ធភាពរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរយើងបន្តទៀត។ នេះជាលេខកុងABA:(SOEUN THY: 001129666) សូមអរគុណ,
    Our TH-cam Channel "Your Angkor Guide" so far has not earned anything. On contrary we had spent in making videos and editions. From this point of view we would like to ask all of you who are supporting our channel please help us for making our channel is able to continue its process of the thems of Glory of Angkor's history. Here is our ABA Bank account (SOEUN THY: 001129666) Thank you for your kind helps.
    #សូមចុច_subscribe_ដើម្បីទទួលបាននូវវីដេអូថ្មីទៀត_មគ្គុទ្ទេសក៍អង្គរ_Your_Angkor_Guide

ความคิดเห็น • 38