ជួបសំណេះសំណាលជាមួយតារាចម្រៀងចារ៉ាយ លោក សល់ នាគ យុវជនជនជាតិដើមភាគតិចចារ៉ាយមកពី ខេត្ដ រតនគិរី

แชร์
ฝัง
  • เผยแพร่เมื่อ 20 ต.ค. 2024
  • សល់ នាគ យុវជនចារ៉ាយមកពីខេត្ដរតនគិរីដែលស្រឡាញ់វិស័យសិល្បៈបែបសម័យជាភាសាចារ៉ាយដោយមានការចាប់អារម្មណ៍និងសសើរមិនដាច់ពីមាត់ពីទស្សនិកជន។
    នាគ មានវ័យ២២ឆ្នាំ ពិតជាស្រឡាញ់ការសសេរនិងនិពន្ធចម្រៀងជាភាសាចារ៉ាយ ទើបយុវជននេះបានចាប់ផ្ដើមឈាងចូលក្នុងវិស័យនេះ ដោយសារតែលោកមើលឃើញពីតម្លៃនៃការរក្សាអត្ដសញ្ញាណ ភាសាកំណើត ហើយមើលឃើញពីស្ថានភាពយុវជនមួយចំនួនមិនសូវចេះភាសាដើមរបស់ខ្លួនឡើយ។
    វេលាព្រឹក កាលពីថ្ងៃទី១៨ មិថុនា ២០២៣ អ្នកសម្របសម្រួល សេវ ថត់ នៃកម្មវិធីសំឡេងជនជាតិដើមភាគតិច បានជួបសម្ភាសន៍ជាមួយយុវជន សល់ នាគ
    យុវជននេះ បានឈាងជើងចូលវិស័យចម្រៀងកាលពីឆ្នាំ២០២២ ចាប់ផ្ដើមជាក្រុមតូចមួយ ដែលមានគោលដៅដូចគ្នានៅខេត្ដរតនគិរី។ មូលហេតុដែលស្រឡាញ់ការសសេរ និងច្រៀងបទចារ៉ាយ៖ «ដំបូងឡើយគឺខ្ញុំគិតថា ដោយសារយុវជនសម័យថ្មីគាត់អត់សូវចេះភាសាចារ៉ាយច្រើនទេ គឺពួកគាត់រៀងភ្លេចខ្លះៗហើយចឹងទៅ គឺញុមមានគំនិតគិតថា ខ្ញុំចង់និពន្ធចម្រៀងជាភាសាចារ៉ាយ ដើម្បីអោយពួកគាត់បានស្ដាប់ច្រើន ដើម្បីពួកគាត់នៅចេះភាសាចារ៉ាយ» នេះបើតាមការលើកឡើងរបស់ នាគ។
    នាគបន្ដទៀតថា ដោយលោកមើលឃើញពីអត្ថប្រយោជន៍តាមរយៈការសសេរបទចម្រៀង ក្នុងគោលបំណងដើម្បីកុំអោយបាត់បង់ភាសាចារ៉ាយ ដោយពួកគេអាចស្វែងរកនៅក្នុងយូធូប (TH-cam) ជាដើម។
    ទន្ទឹមនឹងនេះ យុវជននេះក៏បានជួបបញ្ហាប្រឈមដែរ ព្រោះក្រុមនៅខ្វះខាតថវិកាដើម្បីផលិតបទចម្រៀង។ ហើយម្យ៉ាងវិញទៀត យុវជនម្នាក់នេះមិនទាន់មានជំនាញនិពន្ធបទភ្លេង និងការបែងចែកពេលវេលាក៏មានការលំបាកសម្រាប់លោកផ្ទាល់ដែរ។
    យ៉ាងណាមិញ ទោះបីជាមិនមានការចាប់អារម្មណ៍ពីទស្សនិកជនក៏ដោយ ក៏យុវជនម្នាក់នេះមិនបានបោះបង់ការតែងនិពន្ធបទចម្រៀងភាសាចារ៉ាយនោះទេ ពីព្រោះរូបលោកផ្ទាល់ស្រឡាញ់បទចារ៉ាយ មានការជម្រុញលើកទឹកចិត្ដពីឪពុកម្ដាយ និងបន្ទាប់មកទើបមានការគាំទ្រពីអ្នកគាំទ្រដោយសារតែពួកគេមើលឃើញពីលក្ខណៈពិសេសនិងប្លែកនៃចម្រៀងជាភាសាចារ៉ាយ។
    រក្សាសិទ្ធដោយ៖ អង្គការជនជាតិដើមភាគតិចកម្ពុជា
    CC BY Cambodia Indigenous Peoples Organization
    Copyright‪@cambodiaindigenouspeopleso94‬
  • บันเทิง

ความคิดเห็น •