រ៉េត សារីតា | ថ្ងៃទី3 - ភាគ2 | Miss Universe Cambodia 2020 🇰🇭 | Reth Sarita | KH Pride
ฝัง
- เผยแพร่เมื่อ 15 ต.ค. 2024
- បេក្ខនារីជាតំណាងសម្រស់នៃកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០២០ ឬ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា ហាក់មានសម្ទុះខ្លាំងក្នុងការស្រូបយកប្រជាប្រិយភាពពីមហាជន ដោយសារមានសមត្ថភាព និងចំណេះដឹង គួបផ្សំជាមួយនឹងរូបសម្ផស្ស។
កញ្ញា រ៉េត សារីតា ជានិស្សិតកំពុងតែបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ និងមានភាពស័ក្តិសមជាបវរកញ្ញាដែលតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ ដោយកញ្ញាអាចនិយាយភាសាបរទេសបាន ៣ ភាសា (អង់គ្លេស បារាំង និងថៃ) ហើយសមត្ថភាពនិយាយភាសាអង់គ្លេសរបស់កញ្ញាមានភាពជាសកលបានល្អ។
កាលពីឆ្នាំ ២០១៦ កញ្ញា រ៉េត សារីតា ក៏ធ្លាប់ទទួលបានពានរង្វាន់ជើងឯក Youth Champion Award ពីកម្មវិធី UNFPA Cambodia ចំពោះការជួយលើកកម្ពស់នូវការយល់ដឹងអំពីការអប់រំសុខភាពផ្លូវភេទ និងខាងសុខភាពបន្តពូជសម្រាប់យុវជនទៀតផង៕