រ៉េត សារីតា | ថ្ងៃទី5 | ថ្ងៃហាត់សម&កម្មវិធី Smile Train | Miss Universe Cambodia🇰🇭 2020 | KH Pride

แชร์
ฝัง
  • เผยแพร่เมื่อ 6 ก.ย. 2024
  • បេក្ខនារី​ជា​តំណាង​សម្រស់​នៃ​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០២០ ឬ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា ហាក់​មាន​សម្ទុះ​ខ្លាំង​ក្នុង​ការស្រូប​យក​ប្រជាប្រិយភាព​ពី​មហាជន​ ដោយសារ​មាន​សមត្ថភាព និង​ចំណេះដឹង គួបផ្សំ​ជាមួយ​នឹង​រូប​សម្ផស្ស។
    កញ្ញា រ៉េត សារីតា ជា​និស្សិត​កំពុង​តែ​បន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិត ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​មាន​ភាពស័ក្តិសម​ជា​បវរកញ្ញា​ដែល​តំណាងឱ្យ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ដោយ​កញ្ញា​អាច​និយាយ​ភាសាបរទេស​បាន ៣ ភាសា (អង់គ្លេស បារាំង​ និង​ថៃ) ហើយ​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​របស់​កញ្ញា​មាន​ភាព​ជា​សកល​បានល្អ។
    កាលពី​ឆ្នាំ ២០១៦ កញ្ញា រ៉េត សារីតា ក៏​ធ្លាប់​ទទួលបាន​ពានរង្វាន់​ជើងឯក Youth Champion Award ពី​កម្មវិធី UNFPA Cambodia ចំពោះ​ការជួយ​លើកកម្ពស់​នូវ​ការយល់ដឹង​អំពី​ការអប់រំ​សុខភាព​ផ្លូវភេទ និង​ខាង​សុខភាព​បន្ត​ពូជ​សម្រាប់​យុវជន​ទៀតផង៕

ความคิดเห็น • 6