ប្រាក់ខែនាយករដ្ឋមន្ត្រីកម្ពុជា - Cambodian Prime Minister Salary (Part 61)

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • ប្រាក់ខែនាយករដ្ឋមន្ត្រីកម្ពុជា - Cambodian Prime Minister Salary (Part 61)
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ដំឡើងប្រាក់ខែរបស់ខ្លួនពី ៣លាន ៦សែនរៀល ឡើងដល់ ១០លានរៀលនឹងដំឡើងប្រាក់ខែឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី អនុរដ្ឋលេខាធិការ ព្រមទាំងជំនួយការ និងទីប្រឹក្សាដែលមានចំនួនសរុប ២៥០០នាក់បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ និងពិនិត្យទៅលើសេចក្ដីព្រាងច្បាប់ការទូទាត់ថវិកាជាតិឆ្នាំ២០១៥។
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ នៅពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២១ ខែតុលា ថា ចាប់តាំងពីឆ្នាំ២០១៧ ទៅ មន្ត្រីដែលមានតំណែងចាប់ពីអនុរដ្ឋលេខាធិការ និងមន្ត្រីដែលមានតំណែងខ្ពស់នឹងទទួលបានការដំឡើងប្រាក់ខែខ្ពស់។ ប្រាក់ខែនាយករដ្ឋមន្ត្រីឡើងដល់ ១០លានរៀល ដែលប្រាក់ខែពីមុន ៣លាន ៦សែនរៀល ប្រាក់ខែរដ្ឋមន្ត្រី ឬទេសរដ្ឋមន្ត្រីឡើងដល់ ៤លាន ៥សែនរៀល ប្រាក់ខែរដ្ឋលេខាធិការឡើងលើង ៣លាន ៥សែនរៀល ប្រាក់ខែអនុរដ្ឋលេខាធិការឡើដល់ ២លាន ៨សែនរៀល និងជំនួយការ និងទីប្រឹក្សាសរុបចំនួន ២៥០០នាក់នឹងដំឡើងបន្ថែម ៨០០០០រៀល លើប្រាក់ខែបច្ចុប្បន្ន។
    លោកបានថ្លែងថា៖ «រដ្ឋាភិបាលមានសមត្ថភាពក្នុងការប្រមូលប្រាក់ចំណូលដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់រដ្ឋាភិបាល។ ឥឡូវនេះយើងមានលុយយើងអាចបង្កើនប្រាក់ខែសម្រាប់មន្ត្រីរាជការ»។
    នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ គណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ និងពិនិត្យទៅលើសេចក្ដីព្រាងច្បាប់ការទូទាត់ថវិកាជាតិឆ្នាំ២០១៥។ ថវិកាជាតិឆ្នាំ២០១៧ ដែលគណៈរដ្ឋមន្ត្រីអនុម័តនៅក្នុងកិច្ចប្រជុំរបស់ខ្លួន និងត្រូវបញ្ជូនឲ្យរដ្ឋសភា គាំទ្រនោះ គឺមានទំហំទឹកប្រាក់ប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក។ ចំនួននេះមានការកើនឡើង បើធៀបទៅនឹងការចំណាយថវិកាជាតិឆ្នាំ២០១៦ ដែលមានតែជិត ៤ពាន់លានដុល្លារអាមេរិក។
    សេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២១ ខែតុលា លើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ នេះ មាន ៦ជំពូក និង១៥មាត្រា បានឲ្យដឹងថា គម្រោងថវិកាជាតិដែលរដ្ឋាភិបាលបានអនុម័តរួច មានកំណើនប្រមាណ ១៦ភាគរយ បើធៀបទៅនឹងឆ្នាំមុន គឺរដ្ឋត្រូវចំណាយទៅលើវិស័យមួយចំនួន ក្នុងនោះវិស័យការពារជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការដំឡើងប្រាក់បៀវត្សទៅដល់មន្ត្រីរាជការជាដើម។
    លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិពុំអាច…ទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
    លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា រដ្ឋាភិបាលពិតជាមានសមត្ថភាព ដែលអាចព្យាយាមដំឡើងថវិកាជាតិជាប្រចាំឆ្នាំបានទៅតាមផែនការប៉ុន្តែការដំឡើងថវិកាជាតិនេះសំបូរហូរហៀរបាននៅតែត្រឹមថ្នាក់ជាតិប៉ុណ្ណោះ។
    រដ្ឋាភិបាលត្រូវគិតគូរ និងវិនិយោគឲ្យបានខ្ពស់ជាងគេ ក្នុងចំណោមវិស័យដទៃទៀត គឺបង្កើនទៅលើការអប់រំ។ ត្រូវមានប្រព័ន្ធត្រួតពិនិត្យឲ្យបានម៉ត់ចត់ ដើម្បីធានាថា ថវិកាជាតិដែលបានចំណាយទៅនោះ ធ្វើឡើងដោយតម្លាភាព និងត្រឹមត្រូវ ចៀសវាងអំពើពុករលួយ។
    លោកបានឲ្យដឹងទៀតថា៖«ការចំណាយថ្នាក់ជាតិហាក់ធំណាស់ជាមួយការដំឡើងថវិកាបែបបថនេះចង់ឲ្យការបែងចែកថវិកាទៅដល់ថ្នាក់ក្រោមជាតិឲ្យបានច្រើនដើម្បីពង្រឹងនូវការអនុវត្តកំណែម្រង់ថ្មីៗ ដើម្បីធានាថា ថវិកានេះយកទៅប្រើប្រាស់សេវា សាធារណៈ អប់រំសុខាភិបាលនិងកសិកម្មឲ្យមានប្រសិទ្ធភាព។យើងចង់ឃើញថវិកាជាតិច្រើនអាជ្ញាធរសវនកម្មជាតិគួរពន្លឿនទៅលើការធ្វើសវនកម្មទៅលើការចំណាយនោះឲ្យបានត្រឹមត្រូវ»។
    ប្រទេសកម្ពុជា បច្ចុប្បន្ន មានមន្ត្រីរាជការប្រមាណ ១៨ម៉ឺននាក់ ដោយមិនគិតកងកម្លាំងប្រដាប់អាវុធដូចជា ទាហាន ប៉ូលិស និងប៉េអឹម។ គិតចាប់តាំងពីឆ្នាំ១៩៩៤ មក រដ្ឋាភិបាលធ្លាប់បានធ្វើជំរឿនមន្ត្រីរាជការយ៉ាងតិច ៤ដងមកហើយ និងបានរកឃើញមន្ត្រីដែលមានតែឈ្មោះ ហើយមិនមកធ្វើការជាង ៦ម៉ឺននាក់៕
    …………………………………………………………………………………………………………………………………….
    Additional resources:
    1. ច្បាប់ការងារកម្ពុជា- Cambodian Labor Law: www.youtube.co....
    2. ការគ្រប់គ្រងធនធានមនុស្ស - Human Resource Management: www.youtube.co....
    3. កិច្ចការងាររដ្ឋបាល - Administration & Office Management: www.youtube.co....
    4. អាជីព និងការងារ - Jobs & Career: www.youtube.co....
    5. ជីវិតពិត - Real Life: www.youtube.co....
    To subscribe to my channel: Sokhim Veth : studio.youtube....
    #primeministersalary #cambodianprimeminister #SokhimVeth

ความคิดเห็น • 27

  • @sokhimveth2590
    @sokhimveth2590  4 ปีที่แล้ว +1

    ចង់មើលវីឌីអូរបស់ខ្ញុំផ្សេងទៀតរបស់ខ្ញុំ អាចរកបានខាងក្រោម៖
    1. ច្បាប់ការងារកម្ពុជា- Cambodian Labor Law: @.
    2. ការគ្រប់គ្រងធនធានមនុស្ស - Human Resource Management: @.
    3. កិច្ចការងាររដ្ឋបាល - Administration & Office Management: @.
    4. អាជីព និងការងារ - Jobs & Career: @.
    5. ការជ្រើសរើសជំនាញរៀន - @
    6. របៀបរកលុយតាមអ៊ីនធើណែត៖ @

  • @JjJj-bl1kx
    @JjJj-bl1kx ปีที่แล้ว +1

    លុយខែទីប្រឹក្សារាជរដ្ឋាភិបាលប៉ុន្មានក្នុងមួយខែ

  • @santeychoeurn4495
    @santeychoeurn4495 ปีที่แล้ว +1

    លោកពូ តើប្រាក់ខែរបស់ឯកអគ្គរាជទូតប៉ុន្មានទៅលោកពូ?🙏

  • @simsinayuth193
    @simsinayuth193 4 ปีที่แล้ว +1

    បងនិយាយអំពីអ្នករៀនសេដ្ឋកិច្ចអនាគតធ្វើអី ហើយប្រាក់ខែប៉ុន្មាន?

  • @MathZoneKH
    @MathZoneKH ปีที่แล้ว

    តើទីប្រឹក្សារបស់រដ្ឋាភិបាល មានប្រាក់ខែទេបង?

  • @user-sq5gv8dc6c
    @user-sq5gv8dc6c 4 ปีที่แล้ว +2

    សួស្តីបងខ្ញុំទើបតែដឹងពេលដែលបងបានរៀបរាប់ប្រាប់...ខ្ញុំចុចបងរួចហើយសូមបងជួយចុចឱ្យខ្ញុំវិញផងបាទ..

  • @srosnob981
    @srosnob981 4 ปีที่แล้ว +1

    បងទាហានប្រាក់ខែប៉ុន្មាន

  • @pinpich6265
    @pinpich6265 4 ปีที่แล้ว

    ខ្ងុំរៀនផ្នែកច្បាប់ តើខ្ងុំធ្វើកាងារអីបណ្ដើរទាក់ទងនឹងការរៀននេះ

  • @hilhil3560
    @hilhil3560 ปีที่แล้ว

    ប្រាក់ខែចៅហ្វាយខេត្តនិងរង ប្រាក់ខែតំណាងរាស្ត្រ?

  • @thethorsa9133
    @thethorsa9133 2 ปีที่แล้ว

    តើអ្នកលក់សំបុត្រយន្តហោះប្រាក់ខែប៉ុន្មានប្អូនក្នុងប្រទេសកម្ពុជា ខ្ញុំលឺគេថាប្រាក់ខែរហូតដល់ទៅ3000$លើសនាយករដ្ឌមន្ត្រីទៀត

  • @povteary9993
    @povteary9993 4 ปีที่แล้ว

    បងឧទាហរណ៍បើចង់ធ្វើនាយករដ្ឋមន្រី្តត្រូវរៀនផ្នែកអីបង ឬក៏មានសម្ថភាពអ្វីខ្លះ សូមបងជួយស្រាយបំភ្លឺឲ្យញុំមួយមកបង (ឧទាហរណ៍ទេ តែប្អូនចង់ដឹង)

  • @sarathpev3037
    @sarathpev3037 4 ปีที่แล้ว +1

    បើខ្ញុំរៀនបរិញ្ញាបត្រខ្មែរ ខ្ញុំចង់បន្តយកអនុបណ្ឌិត ផ្នែកប្រវិត្តវិទ្យា និងមួយទៀតចង់រៀនផ្នែកសេដ្ឋកិច្ច តើរវាងផ្នែកទាំង២និងមួយណាមានតម្រូវការ ការងារច្រើនជាង?

    • @sokhimveth2590
      @sokhimveth2590  4 ปีที่แล้ว

      sarath pev ស្រលាញ់មួយណាសរើសមួយនឹងទៅ! តែភាសាខ្មែរ និងប្រវត្តិវិទ្យា វាស៊ីគ្នាច្រើន

    • @sarathpev3037
      @sarathpev3037 4 ปีที่แล้ว

      @@sokhimveth2590 វាសីុគ្នាច្រើន…មិចទៅអត់យល់ទេ លោកគ្រូ😪😪

  • @schoolmc5008
    @schoolmc5008 4 ปีที่แล้ว

    សូមឆ្លេីយសំណួរខ្ញុំផងលោកបង​ ព្រោះនេះជាបំណងខ្ញុំតាំងពីតូច
    តេីចៅក្រម ប្រាក់ខែប៉ុនម៉ាន
    ហេីយបេីយេីងសូកលុយបានដែរទេ
    ហេីយគួររៀនមុខវិជ្ជាអីអោយខ្លាំងជាងគេ
    សូមអគុណទុកមុន

  • @rosa-tg1df
    @rosa-tg1df 3 ปีที่แล้ว

    បងអាចបកស្រាយអំពីរការប្រលងចូលធ្វើជាប៉េអឹមបានអត់បង?តើយើងធ្វើយ៉ាងមិចខ្លះ🙏

  • @lhhg6330
    @lhhg6330 3 ปีที่แล้ว

    តើនាយករដ្ឋមន្ត្រីមានតួនាទីអ្វី

  • @somrithsinit9418
    @somrithsinit9418 3 ปีที่แล้ว

    ប្រាក់ខែមិនជាច្រើនប៉ុន្មានទេ..? តែបើក្រឡេក
    ទៅមើលជីវភាពក្រុមគ្រួសារវិញហាក់មិនស៊ី
    សង្វាក់គ្នា វាហាក់ផ្ទុយស្រឡាស់ម្តង..? ។

  • @user-gf4xv9ex5i
    @user-gf4xv9ex5i 4 ปีที่แล้ว

    បងខ្ញុំចង់រៀនមេកានិច​ តែខ្លះថាគ្មានទីផ្សារ​ ខ្ញុំ​ចង់បានព័ត៍មានអំពីផ្នែកនឹង​ តើបងអាចជួយបានប្រាប់បានទេ​

    • @sokhimveth2590
      @sokhimveth2590  4 ปีที่แล้ว +1

      Senghong Ron ចាំបងនិយាយ

  • @opop2019
    @opop2019 4 ปีที่แล้ว

    បានពីណាមក

  • @bnlyt9889
    @bnlyt9889 2 ปีที่แล้ว

    ខ្ញុំចង់ដឹងចេះបងតើនាយករមន្ត្រីអ្នកណាជាអ្នកបើកប្រាក់ខែអោយ

  • @user-dq2em4wm2c
    @user-dq2em4wm2c 4 ปีที่แล้ว +1

    ហើយអ្នកបើកប្រាក់ខែឲ្យនាយយករដ្ឋមន្រ្តីជានណា

  • @limmean3605
    @limmean3605 3 ปีที่แล้ว

    សុំសួរថាអ្នកណាគេជាអ្នកបេីកប្រាក់ខែអោយសម្ដេច