ប្រសាសន៍ទាំងស្រុងរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធ...

แชร์
ฝัง
  • เผยแพร่เมื่อ 30 เม.ย. 2023
  • ប្រសាសន៍ទាំងស្រុងរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
    (កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
    ក្នុងពិធីនេះ ក៏មានការចូលរួមពី ប្រតិភូក្រសួងការពារជាតិ អគ្គមេបញ្ជាការដ្ឋាន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងនាយ នាយរងអាវុធហត្ថ និងសិក្ខាកាមជាច្រើនរូបផងដែរ។
    គួរជម្រាបថា កងរាជអាវុធហត្ថជំនាន់ទី៤៦ ត្រូវបានប្រឡងជ្រើសរើសនៅតាមបណ្ដារាជធានី-ខេត្ត កាលពីពេលកន្លងទៅថ្មីៗនេះ ហើយត្រូវបានបញ្ជូនទៅចូលរួមសិក្សានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ៕

ความคิดเห็น • 1

  • @somnnang1908
    @somnnang1908 ปีที่แล้ว

    ប្រសើរណាស់ កងកម្លាំងរបស់យើងឥឡូវ ប្រកបទៅដោយចំណេះដឹង មានសមត្ថភាពខ្ពស់ មានសីលធម៌និងគុណធម៌ល្អ .,....។