រដ្ឋមន្ត្រី កែវ រតនៈ៖ ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញ...

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.ค. 2024
  • រដ្ឋមន្ត្រី កែវ រតនៈ៖ ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ សំដៅការពារការដាច់ភ្លើងតាមតំបន់ និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើងទៅអ្នកដទៃ ដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យ (Video inside)
    (ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហោះវីដេអូមួយ ដោយពន្យល់អំពីភាពចាំបាច់បំផុត ក្នុងការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ (បណ្តាញរដ្ឋ)។
    លោករដ្ឋមន្ត្រីបញ្ជាក់ថា «ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើងតាមតំបន់ និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើង ទៅអ្នកដទៃដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ»។
    លោកបញ្ជាក់ទៀតថា ការដាក់ប្រព័ន្ធនានា មិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាន និងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។ ដូចនេះប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីនោះឡើយ៕
    សូមស្តាប់ការពន្យល់របស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលដូចខាងក្រោម៖

ความคิดเห็น • 61

  • @saroutauch7973
    @saroutauch7973 7 วันที่ผ่านมา +4

    ពួកឥតគិតពីប្រយោជន៍ប្រជាពលរដ្ឋ គាត់តែប្រយោជន៍ក្រុមគាត់តែប៉ុណ្ណោះ

  • @SuccessReveal
    @SuccessReveal 7 วันที่ผ่านมา +2

    សរុបមកប្រើសូឡា អត់ EDC ។ ប្រើ EDC អត់សូឡា ???

  • @philipchan622
    @philipchan622 7 วันที่ผ่านมา +3

    ដំឡើងថ្លៃអគ្គិសនីទៀតទៅ ចំណិញសាហាវ 300៛=1200៛

  • @sovanrathkhan6259
    @sovanrathkhan6259 6 วันที่ผ่านมา

    ចេញកន្ទុយមកបណ្តើរហើយ.....!

  • @SopheaYem-ok4wl
    @SopheaYem-ok4wl 7 วันที่ผ่านมา +2

    ចេះនិយាយ គឺនិយាយដេីម្បីតែក្រុមខ្លួន មិនមែនដេីម្បីជាតិទេ
    - បេីប្រជាជនប្រេីសូឡា+បណ្ដាញជាតិ ប្រជាជននិងកាត់បន្ថយការចំណាយខ្ពស់ក្នុងរយះពេលវែង
    - ហេីយក្រុមហ៊ុនក៏មិនខាតដែរ តែចំណេញចម្រេីនត្រូវបានកាត់បន្ថយ (គាត់និយាយការពារ ការចំណេញច្រេីន ត្រូវកាត់បន្ថយនេះឯង)

  • @SopheaYem-ok4wl
    @SopheaYem-ok4wl 7 วันที่ผ่านมา +2

    ពួកគាត់ ចង់ទិញដីសង់ផ្ទះ នៅក្រៅប្រទេសអោយកូន និងចៅគាត់ទៀត

  • @vhth9026
    @vhth9026 6 วันที่ผ่านมา

    ហេតុអ្វីរដ្ឋមិនរិះរកមធ្យោបាយដើម្បីបញ្ចុះតម្លៃភ្លើងនិងទឹកឱ្យមានតម្លៃ ៣ឬ ៤០០រៀល ដូចប្រទេសជិតខាងទៅដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរយើងសុំអរគុណ។

  • @SoDaro-u7t
    @SoDaro-u7t 7 วันที่ผ่านมา +2

    ប៉ុណ្ណឹងហើយមិនគេងទៀត

  • @PhnompehnLong
    @PhnompehnLong 7 วันที่ผ่านมา +1

    គេដាក់តាមផ្ទះ ហើយមិនផ្តល់ភ្លើងទៅបន្ដាញវិញទេ, ត្រូវចែកអោយច្បាស់

  • @popppopo2994
    @popppopo2994 7 วันที่ผ่านมา +1

    និយាយបែបនេះមានន័យថាកាត់បន្ថយនាក់មានអោយ(ក្រ)វិញទើបល្អមែន(ធំដូចអាចស៌អណ្តែតទឹកមែន)😂😂😂

  • @namarady1506
    @namarady1506 6 วันที่ผ่านมา

    អត់យល់ទេលោករតនះ សម័យនេះរដ្ឋជាន់កររាស្រ្តហេីយយកជាតិបាំងមុខមកសម្លាប់រាស្រ្តមិនអោយងេីបមុខរួច

  • @cheachin
    @cheachin 7 วันที่ผ่านมา +1

    សរុបមករឿងប្រយោជន៏

  • @user-yu9vi5bu8f
    @user-yu9vi5bu8f 6 วันที่ผ่านมา

    និយាយមិនយល់ បំបាត់ភាពក្រីក្រ ឬ?

  • @bonglyfong3969
    @bonglyfong3969 6 วันที่ผ่านมา

    ផ្តាច់ឆ្នាំងបាយ ពួកអស់លោក ទ្រពង ជាពិសេស ពួកបុគ្គលិក រដ្ឋដែលទ្រពង។

  • @craazzytzy
    @craazzytzy 5 วันที่ผ่านมา

    អរ ហើយ ពន្លឺព្រះអាទិត្យមិនទៀង 😂 លោកព្រះអើយ ម៉ោង 7 ភ្លឺហើយ

  • @user-ev9es5ql6g
    @user-ev9es5ql6g 7 วันที่ผ่านมา +1

    ហេតុផលមិនចេះចប់មិនចេះហើយអោយតែបានលុយចូលហោប៉ៅ

  • @cheachin
    @cheachin 7 วันที่ผ่านมา +1

    តែវារលំឆ្នាំងបាយអស់លោក

  • @user-ev9es5ql6g
    @user-ev9es5ql6g 7 วันที่ผ่านมา +1

    ខ្លាចអតមានលុយចូលហៅប៉ាវអក់លោក

  • @yathona2836
    @yathona2836 7 วันที่ผ่านมา

    ការនិយាយពិតជាអស្ចរ្យាណាស់ ពេលស្ដាប់ទៅខ្មាស់គេប្រទេសជំនួសដែលនៅជុំវិញ

  • @cheyoudom
    @cheyoudom 6 วันที่ผ่านมา

    ឆ្នាំងបាយ ម៉េច
    មិនទាន់យល់

  • @vannpakdekphean1090
    @vannpakdekphean1090 6 วันที่ผ่านมา

    គោលនយោបាយគឺធ្វើអោយពលរដ្ឋរីកចម្រើន 😂

  • @sandshipincambodia6665
    @sandshipincambodia6665 7 วันที่ผ่านมา +2

    ចប់ហើយរដ្ឋអត់ខ្វល់ពីទុកលំបាកប្រជាជនទេ.....

    • @rithyapple989
      @rithyapple989 7 วันที่ผ่านมา

      យើងត្រូវតែបង់លុយព្រះអាទិត្យជារបស់រដ្ឋហើយព្រះចន័ន្ធនឹងផ្កាយខ្យល់របល់រដ្ឋទាំងអស់ចឹងតហរូវតែបង់លុយដល់អញជាដាច់ខាត់ប្រយ័ត្នអញបិតខាន់ប្រើវើយ

  • @sounchheurn8874
    @sounchheurn8874 6 วันที่ผ่านมา

    គិតឆ្នាំងនាយរាសផង

  • @vovo8821
    @vovo8821 6 วันที่ผ่านมา

    បង់ថ្លៃភ្លើងរាល់ខែដូចបង់ធនាគានិងរាល់ខែនេះលោកអើយ

  • @sophykeo9639
    @sophykeo9639 7 วันที่ผ่านมา +2

    យល់ហើយ នេះគាត់និយាយអោយយល់ពីការងាររបស់រដ្ឋ រួម មិនអាចគិតតាមផ្ទះមួយៗទេ។
    បើផ្ទះមិនប្រើភ្លើងរដ្ឋទេ ដាក់ខ្លួនឯង ដោយមិនបាច់ស្វ័យប្រកាសទេ។
    តែបើប្រើភ្លើងរដ្ខផង ភ្លើងសូឡាផង ត្រូវប្រកាសអោយដឹង ព្រោះកាលពេលដាក់ពាក្យភ្ជាប់ភ្លើង គេសួរភ្លើងប្រើអីខ្លះ អស់ប៉ុន្មាន ដើម្បីរដ្ឋយកទៅបូកសរុប ដឹងទំហំកំលាំងត្រូវទិញពីប្រទេសក្រៅ

    • @PHEA1991
      @PHEA1991 7 วันที่ผ่านมา

      មែនហើយតែមិននិយាយឲ្យច្បាស់😂

    • @Tha66
      @Tha66 6 วันที่ผ่านมา

      និយាយចេញមកល្ងង់មែនប្រអប់កុងតាក់ផ្ដាច់ភ្លើងគឺនៅក្នុងផ្ទះរបស់ប្រជាជនវាគ្មានទាក់ទងទៅប្រអប់អគ្គិសនីកម្ពុជានោះទេ។

  • @user-yd4mh7pd3x
    @user-yd4mh7pd3x 6 วันที่ผ่านมา

    អស់លោកឯងយាយ១០០ដងទៀតកលែងជឿរដែល😂😂😂😂

  • @Tha66
    @Tha66 6 วันที่ผ่านมา

    និយាយចេញមកល្ងង់ខ្លៅ!😂

  • @phalbora3128
    @phalbora3128 7 วันที่ผ่านมา +1

    ពិតណាស់លោកពូថាមពលដើរដោយអគ្គិសនីគឺល្អណាស់ពេលណាដាច់ភ្លើងម្ដងគឺពិបាក បើសូឡាវិញកើនច្រើនកម្ដៅក៏កើនច្រើនដែរបច្ចុប្បន្នក្ដៅណាស់😢

    • @namarady1506
      @namarady1506 6 วันที่ผ่านมา

      កំដៅកេីនដោយសារកាប់បំផ្លាញព្រៃឈេី

  • @Ychhenghak
    @Ychhenghak 6 วันที่ผ่านมา

    Ohh អូ

  • @chefsophal3138
    @chefsophal3138 7 วันที่ผ่านมา

    ដឹងនិយាយ អ្វីអត់យល់ពូ

  • @lornhong3339
    @lornhong3339 7 วันที่ผ่านมา

    វាទាក់ទងជាមួយអារឿងលុយ! អេាយតែបះពល់រឿងលុយ! គឺថាដឹងតែរឿងហេីយ😅😅គឺសត្រូវគ្នាស្លាប់រស់!😢😢

  • @ourgphout5495
    @ourgphout5495 7 วันที่ผ่านมา

    តាមពិតខ្លាចប្រ ជអស់លុយតិច ធ្វើមិចឲ្យតែរាស្ដ្រអស់លុយឲ្យច្រើន

  • @user-ev9es5ql6g
    @user-ev9es5ql6g 7 วันที่ผ่านมา +1

    ប្រយោជន៍ប៉ាក់ពួកហេង

  • @senghaiby7231
    @senghaiby7231 7 วันที่ผ่านมา +1

    ស្រុករំដួលយ៉ាប់ណាស់

    • @GdSsa-xj6wm
      @GdSsa-xj6wm 5 วันที่ผ่านมา

      នៅភ្នំពេញ

  • @meassavuth4649
    @meassavuth4649 7 วันที่ผ่านมา

    * គ្រាន់តែនិយាយចេញមក ក៏ ដឹងថា ចង់ផ្តាច់ភ្លើង គេដែរ ! រឿងអី មិនយល់ បុណ្ណឹង !
    * បងប្អូន ប្រើ on grid ដោយខ្លួនឯងវិញ , អាចច្នៃបាន !

  • @prechabang
    @prechabang 7 วันที่ผ่านมา

    0:06 😢ខ្ញុំស្ដាប់ប៉ន្មានដងនៅតែមិនយល់ហេតុអីអ្នកដាក់សូឡាតាមផ្ទះត្រូវសុំច្បាប់!កាសុំច្បាប់មានអស់ប្រាក់អត់?ហេតុអីអ្នកប្រើអគ្គីសនីអស់ច្រើនរយពាន់គីឡូតំលៃលើសអ្នកប្រើតិច?បើអ្នកជំនាញថាការដែលអ្នកប្រើអស់ថាមពល់ខ្ពស់គិតលើសអ្នកប្រើតិចដើម្បិសំចៃភ្លើងរដ្ឋ។ចុះហេតុដូចម្ដេចបានដាក់សូឡារដ្ឋខាតទៅវិញ?មួយថ្ងៃៗរកវិធីអោយប្រជាជន់លំបាកទេអី!😂

  • @cheybothcambo9341
    @cheybothcambo9341 7 วันที่ผ่านมา

    👍👍👏👏👏

  • @rith6103
    @rith6103 7 วันที่ผ่านมา +1

    😂

  • @bunthonchea9508
    @bunthonchea9508 7 วันที่ผ่านมา

    ដូចអត់សូវយល់

  • @sounchheurn8874
    @sounchheurn8874 6 วันที่ผ่านมา

    បំភ្លឺអន់ណាស់

  • @khengkoemhean3464
    @khengkoemhean3464 7 วันที่ผ่านมา +1

    គំនិតបែបឆ្កួតលីលា

  • @user-bo9tp1ue9k
    @user-bo9tp1ue9k 5 วันที่ผ่านมา

    និយាយតែឯងឆ្កួតតែឯង😂😂😂😂

  • @sokhomphekdei8262
    @sokhomphekdei8262 7 วันที่ผ่านมา

    គាត់និយាយពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន គាត់ខ្លាចប្រជាជនចំណេញ

  • @daraplay9112
    @daraplay9112 7 วันที่ผ่านมา +5

    យល់ ចឹងអ្នកប្រើភ្លើងរដ្ឋកុំអោយប្រើសូឡាម៉ងទៅ សូឡាអោយប្រើតែនៅតំបន់ដែលភ្លើងរដ្ឋមិនទាន់ទៅដល់ ប្រជាជនគាត់ចូលចិត្តចឹងជាងព្រោះស្រួលយល់

    • @meassavuth4649
      @meassavuth4649 7 วันที่ผ่านมา

      អត់មានស្រួលយល់ស្រួលស្តាប់អីទេ !
      * មកពី អ្នកឯង មិនមានជំនាញ , ត្រូវដឹងថា ខាងអគ្គីសនី សព្វថ្ងៃនេះ មិនសូវ យកលុយ ទៅទិញប្រេងមកចាក់ម៉ាសុីនភ្លើងដូចមុនទៀតទេ ! គឺ គេ ទៅ ទិញ សូឡា មកបំពាក់ រួចហើយ លក់ ភ្លើង អោយលោកឯងប្រើសព្វថ្ងៃ ហ្នឹង ណាស់ ! , គេ grid ជាមួយភ្លើងរបស់គេ រួចហើយ យកមកលក់ អោយយើងប្រើ , វា មិនសមហេតុផលទេ ! ព្រោះ គេ លក់ តំលៃថ្លៃ ដូច ប្រើប្រេង ដែរ ម៉េច ត្រូវ !😅 ព្រោះ តំលៃ សូឡា ទីញពីរោងចក្រមក គឺ ថោកអែ ហ្នឹង ! , ហេតុអី លក់ ភ្លើង អោយយើងថ្លៃ ????????????😅