រឿង គ្រូ និង សិស្ស | Teacher and Student Story | Khmer Fairy Tales

แชร์
ฝัง
  • เผยแพร่เมื่อ 15 ต.ค. 2024
  • សួរស្តីមកកាន់ឆានែលរបស់ខ្ញុំឈ្នោះ Vireak Fairy Tales. ខាងក្រោមនេះគឺជាអត្ថបទរៀបរាប់ពីសាច់រឿងនៅក្នុងវិដេអូរ។ មានដូចតទៅ…..
    -----------------------------------------------------------------------------------
    មាន​រឿង​មួយ ដំណាល​ថា : មាន​ភិក្ខុ​មួយ​អង្គ​ គង់​នៅ​វត្ត​មួយ មាន​កូន​សិស្ស​តែ​ម្នាក់ ឈ្មោះ​អា​ផ្លូញ ។ អា​ផ្លូញ​ខិល​ណាស់ គ្រូ​ក៏​ល្ងង់​ណាស់ ឆោត​ណាស់ គ្មាន​ឧបាសក​បាសិកា​ណា​រាប់អាន យក​ចង្ហាន់ ស្លា បារី​ទៅ​ប្រគេន ឬ​និមន្ត​លោក​នោះ ទៅ​ឆាន់​ឯ​ផ្ទះ​ដល់​ម្ដង​ឡើយ, លោក​នោះ​ក្រ​លំបាក​ពន់ពេក តែ​លោក​មាន​ដំរី​មួយ ។
    ថ្ងៃ​មួយ លោក​នោះ​ពិចារណា​ថា «សព្វ​ថ្ងៃ​នេះ គ្មាន​ឧបាសក​គេ​ប្រគេន​វត្ថុ​អ្វី​សោះ, បើ​ដូច្នេះ​ គួរ​តែ​អញ​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុក​ឆាន់ កុំ​ឲ្យ​លំបាក ។ គិត​ដូច្នោះ​ហើយ ក៏​ប្រាប់​កូន​សិស្ស​ថា «អា​ផ្លូញ ឯង​ចាប់​ដំរី​មក ហើយ​ឯង​ទៅ​ផ្សារ​នឹង​អញ រក​ទិញ​វត្ថុ​ផ្សេងៗ យក​មក​ទុក​ឆាន់ » ។ កូន​សិស្ស​ទៅ​ចាប់​ដំរី​បាន​មក, គ្រូ​និង​កូន​សិស្ស ក៏​ឡើង​ជិះ​ដំរី​បរ​ទៅ​ផ្សារ ។ លុះ​ទៅ​ដល់ គ្រូ​ប្រាប់​កូន​សិស្ស​ថា «ឯង​ទិញ​វត្ថុ​អ្វី​ដែល​គេ​ទុក​ស៊ី​បាន​យូរ មិន​ខូច » ។ អា​ផ្លូញ​ជា​សិស្ស ក៏​ទិញ​អំបិល​មួយ​ចុង​ច្រក​ការុង​ស្រេច ។ គ្រូ​ឃើញ​សួរ​ថា ហេតុ​ម្ដេច ក៏​ឯង​ទិញ​តែ​អំបិល មិន​ទិញ​ត្រី​ឆ្អើរ ត្រី​ងៀត​ផង ? ។ កូន​សិស្ស​ទូល​ថា​​អំបិល​ទុក​បាន​យូរ មិន​ចេះ​ខូច បាន​ជា​ខ្ញុំ​ព្រះករុណា​ទិញ ។ គ្រូ​ឆោត​ល្ងង់​ណាស់​ក៏​ស្ងៀម ។
    គ្រូ​ឡើង​បរ​ដំរី​មក​វិញ សិស្ស​រែក​អំបិល​ពី​ក្រោយ, ដល់​ពាក់​កណ្ដាល​ផ្លូវ​គ្រូ​មើល​ទៅ​សិស្ស ឮ​សូរ​ដងរែក​ដូចជា​ស្រួល ក៏​សួរ​ថា «អា​ផ្លូញ ! អញ់​មើល​ទៅ​ឯង​រែក​អំបិល​ដូចជា​ស្រួល​ឬ​យ៉ាង​ណា ? ។ សិស្ស​ទូល​ថា «ព្រះករុណា ! ស្រួល​ណាស់ ហើយ​ស្រាល​ផង » ។ លោក​គ្រូ​ប្រាប់​សិស្ស​ថា « ឯង​ជិះ​ដំរី​វិញ​ចុះ អញ់រែក​អំបិល​ដើរ​ក្រោយ » ។ លោក​គ្រូ​ថា​ហើយ ចុះ​ពី​លើ​ដំរី​មក, សិស្ស​ក៏​ឡើង​ជិះ​ដំរី​ទៅ ។ លោក​គ្រូ​ប្រាប់​ថា « ឯង​បរ​ដំរី​ទៅ​ចាំ​អញ​នៅ​ម្លប់​ឈើ​ឯ​មុខ » សិស្ស​បរ​ដើរ​ទៅ​ដល់​ម្លប់​ឈើ ក៏​មិន​ឈប់​ចាំ​គ្រូ បរ​រហូត​ទៅ​វត្ត ។ ។
    លោក​គ្រូ រែក​អំបិល​ដើរ​តាម​ក្រោយ, ដោយ​អំបិល​នោះ​ធ្ងន់​ណាស់, លោក​គ្រូ​រែក​ឈប់ ៗ រក​មើល​ទៅ​សិស្ស​មិន​ឃើញ​ក៏​គិត​ថា « ចាំ​ក្រោយ សឹម​នាំ​សិស្ស​មក​យក » ហើយ​យក​អំបិល​ទៅ​លាក់​ក្នុង​ព្រៃ​មុន​នឹង​លាក់ លោក​គិត​ថា «ទីនេះ​ប្រសិន​ជា​មាន​គេ​ដើរ​មក​ចំ​ឃើញ គេ​នឹង​យក​អំបិល​នេះ​អស់​មិន​ខាន គួរ​តែ​រក​ទីណា​ដែល​កំបាំង​ភ្នែក​អ្នក​ទាំងពួង គឺ​មាន​ក្នុង​ទឹក ទើប​គេ​មើល​មិន​ឃើញ » ហើយ​ក៏​យក​អំបិល​ទាំងពីរ​ការុង​ទៅ​លាក់​ទុក​ក្នុង​ទឹក ហើយ​ដើរ​ទៅ ។ លុះ​ដល់​វត្ត​សួរ​សិស្ស​ថា «ហេតុ​ម្ដេច​ក៏​ឯង​មិន​ចាំ​អញ ? ។ សិស្ស​ទូល​ថា ខ្ញុំ​ព្រះករុណា​បរ​ដំរី​មក ប្រុង​ចាំ​លោក​គ្រូ​ដែរ តែ​ដំរី​មិន​ព្រម​ចាំ​សោះ អង្វរ​ដូចម្ដេច ក៏​វា​មិន​ព្រម វា​ប្រឹង​តែ​ដើរ​ដល់​វត្ត ទើប​ឈប់ ។ សិស្ស​សួរ​គ្រូ​ថា « លោក​គ្រូ​ ទុក​អំបិល​ឯណា ? ។ គ្រូ​ប្រាប់​ថា អញ​លាក់​ទុក​នៅ​ទី​ឯណោះ អញ​កាត់​ដើម​ឈូក​ដោត​ជា​សំគាល់ » ។ លុះ​ព្រឹក​ឡើង​លោក​ក៏​នាំ​កូន​សិស្ស ទៅ​យក​អំបិល​វិញ លុះ​ដល់​ប្រាប់​សិស្ស​ថា « អញ​លាក់​ក្នុង​ទឹក​ត្រពាំង​នេះ» ។ សិស្ស​លាន់​មាត់​ថា « ម៉ែ​អើយ វា​រលាយ​អស់​ទៅ​ហើយ » ។ អា​ផ្លូញ​ជា​សិស្ស ក៏​ចុះ​ទៅ​យក​អំបិល ចាប់​លើក​ការុង​ទាំង​ពីរ​ឡើង គ្មាន​ឃើញ​អំបិល​សល់​សោះ ព្រោះ​វា​រលាយ​អស់​ហើយ, ឯ​ចំណង​ដែល​ចង​មាត់​ការុង​ក៏​ឃើញ​ដាច់​អស់ ប្រទះ​ឃើញ​ឯ​ត្រី​កញ្ចុះ​មួយ​នៅ​ក្នុង​ការុង​នោះ ។ សិស្ស​ទូល​លោក​គ្រូ​ថា «មាន​ត្រី​កញ្ចុះ​មួយ​នៅ​ក្នុង​ការុង វា​ស៊ី​អំបិល​អស់​ទៅ​ហើយ» ហើយ​យក​ត្រី​និង​ការុង​មក​ប្រគេន​គ្រូ​មើល ។ លោក​គ្រូ​ឃើញ​ត្រី​ខឹង​ណាស់ ក៏​ទះ​កំផ្លៀង​ត្រី មុត​ដី​នឹង​ធ្មុង​ត្រី​ជាប់ ។ ពិស​ត្រី​ចាប់​ពើត​ឈឺ​ខ្លាំង​ពេក លោក​គ្រូ​ថា « ឯង​ចាប់​ដក​ធ្មុង​ត្រី​ចេញ​ឲ្យ​ឆាប់ ត្បិត​ឈឺ​អញ​ណាស់ » ។ សិស្ស​ក៏​ចាប់​ដក​ទាញ​ស្ទើរ​តែ​មិន​រួច ។ លុះ​ដក​រួច​ឈាម​ហូរ​ខ្លាំង​ ពិស​ត្រី​ក៏​រឹត​តែ​បណ្ដាល​ឲ្យ​លោក​ឈឺ​ខ្លាំង​ឡើង, លោក​គ្រូ​នាំ​កូន​សិស្ស​ទៅ​វត្ត​វិញ យក​ទាំង​ការុង​ត្រី​កញ្ចុះ​ទៅ​ផង, ទៅ​ដល់​វត្ត​ប្រាប់​សិស្ស​ថា « អា​ផ្លូញ ឯង​ដាំ​បាយ​មួយ​ឆ្នាំង អាំង​ត្រី​កញ្ចុះ​នេះ​ឲ្យ​ឆ្អិន​ជា​ឆាប់​​អញ​នឹង​ឆាន់ » ។ លុះ​ពិស​អន់​ចាប់​ពើត លោក​គ្រូ​ ក៏​សម្ងំ​សឹង​លក់​ទៅ Semoer…….
    Facebook Gruop ( CBD Gruop )
    Facebook page. ( Land in Pege )
    TIK TOK Name ( TV HOME )
    Telegram Name ( VET VIREAK )
    WhatsApp Name ( VET VIRAK )
    Follow & Like & Share & Comment
    ---------------------------
    Link TH-cam: • farm video The berry T...
    Please Subscribe My Channel TH-cam Name
    [ Vireak Fairy Tales ] Thanks You.

ความคิดเห็น •