ចំណុចចាប់ផ្តើមព្រែកជីកហ្វូណនតេជោ/Starting point of Funan Techo canal

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024
  • #Cambodia# FunanTecho#Canal#
    នៅថ្ងៃទី៥ ខែសីហា ២០២៤ គម្រោងព្រែកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រនៅកម្ពុជា នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការ។ ទីតាំង​ដែល​​ចាប់​ផ្តើម​សាង​សង់ គឺ​ស្ថិត​នៅ​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។ គម្រោងព្រែកជីហ្វូណនតេជោមានតម្លៃ១៧០០លានដុល្លារអាមេរិក គ្រោងប្រើប្រាស់ពេលវេលា ៤ឆ្នាំដើម្បីសាងសង់។ ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
    សូមជម្រាបថាគម្រោងព្រែកជីកហ្វូណនតេជោនេះ គ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នឹងជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសអាចជួយកាត់បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឱ្យកាន់តែទាបជាងមុនព្រមទាំងអាចតភ្ជាប់ជាមួយអន្តរជាតិបានកាន់តែងាយស្រួលដោយ​មិនចាំបាច់​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​៕
    សូមបងជួយ Subcribed ខ្ញុំផង, Please help me Subcribed, ខ្ញុំបាទផលិតវីដេអូព័ត៌មានល្អៗជូនបងប្អូនទស្សនា និងបានដឹងអំពីព្រឹត្តិការណ៍ដែលបានកើឡើងថ្មីនៅក្នុងប្រទេសកម្ពុជានិងពិភពលោក។
    I made a good news video for you to watch and learn about new events in Cambodia and the world.ដែលទាក់ទងទៅនិងជីវិតនៃការរស់នៅរបស់មនុស្ស សត្វ រុក្ខជាតិ និងការងារមនុស្សធម៌ ទេសចរ និងដំណើរកំសាន្តផ្សេងៗ។ Related to the life of people, animals, plants and humanitarian work, tourism and excursions.
    • សម្តេចបញ្ជាឱ្យធនាគារជា...
    • សម្តេចតេជោស្នើរសុំ ទូង...
    • កម្ពុជា និង សិង្ហបុរី ...
    • កម្ពុជាមានស្ពានអាកាសមួ...
    • មនុស្សបង្កើតកុំព្យូទ័រ...
    Thanks for watching !!!

ความคิดเห็น •