ขนาดวิดีโอ: 1280 X 720853 X 480640 X 360
แสดงแผงควบคุมโปรแกรมเล่น
เล่นอัตโนมัติ
เล่นใหม่
😊😊😊 ជំងឺធ្លាក់ទឹកចិត្ត សែនលំបាកវេទនា ហួសនឹងអាចពណ៌នាបាន ។ មនុស្សច្រើនណាស់ដែលអត់យល់ ពី ជំងឺនេះ និង មិនទាំងជឿថាមានជំងឺប្រភេទនេះ ផង ។ បងប្អូនត្រូវ ញែកអោយដាច់ពីពាក្យ ធ្លាក់ទឹកចិត្ត និង ជំងឺធ្លាក់ទឹកចិត្ត ។ ធម្មជាតិរបស់មនុស្ស អ្នកណាក៏ចេះធ្លាក់ទឹកចិត្តដែរ នៅពេលខកបំណង បាត់បង់មនុស្សជាទីស្រឡាញ់ ឬ ជួបនឹងបរាជ័យ ។ តែអារម្មណ៍នេះ នឹងរសាយម្តងបន្តិចៗ បាត់ទៅវិញទៅតាមពេលវេលា ការដើរលេង ការលួងលោម ។ តែជំងឺធ្លាក់ទឹកចិត្ត គឺជារឿងមួយផ្សេងដាច់ដោយឡែក មិនពាក់ព័ន្ធនឹងអ្វីដែលរៀបរាប់ខាងលើទេ ! ជំងឺធ្លាក់ទឹកចិត្ត ធ្វើអោយអ្នកជំងឺលែងមានកម្លាំងចិត្តអ្វីទាំងអស់ ដោយមិនសមហេតុសមផល អ្វីសោះ ។ លុយមានចាយ បាយមានហូប មិនបានជួបនឹងរឿងខកបំណងអ្វីសោះ ។ ទទេៗ ស្រាប់តែអស់សង្ឃឹម ដោយអត់មានហេតុផល ហើយអស់សង្ឃឹមនេះ មានលក្ខណៈខ្លាំងសំបើម ពិបាកទ្រាំ និងមិនធូរស្រាលទៅវិញជាដាច់ខាត បើមិនទទួលការព្យាបាលពីវេជ្ជបណ្ឌិត ។ ជំងឺធ្លាក់ទឹកចិត្តនេះ មិនរសាយសូម្បីប៉ុនសរសៃសក់ដោយការលួងលោម, ការដើរលំហែ ឬ ការនិយាយពន្យល់ហេតុផល សោះឡើយ ។ ជំងឺនេះអាចកើតឡើងទៅលើមនុស្សគ្រប់វ័យ មិនថាស្រី ឬ ប្រុស ។ អ្នកជំងឺគ្មានកំហុសសោះឡើយ ហើយក៏មិនមែនជាជន ទន់ជ្រាយ ខ្ជិលច្រអូស នោះដែរ ។ រចនាសម្ព័ន្ធ អរម៉ូន នៅក្នុងខួរក្បាលរបស់ពួកគាត់ គឺរៀបតម្រង់ទៅផ្លូវបែបនេះតែម្តង មិនអាចប្រកែកតវ៉ាបាន ប្រៀបដូចមនុស្សស្រឡាញ់ភេទដូចគ្នា យើងមិនអាចលួងអោយមកស្រឡាញ់ភេទផ្ទុយ បានទេ ។ មនុស្សដែលស្រឡាញ់ភេទផ្ទុយ ក៏គេមិនអាចអូសទាញ ពន្យល់អោយមកស្រឡាញ់ភេទដូចគ្នាវិញ បានដាច់ខាត ។ ជំងឺធ្លាក់ទឹកចិត្ត មិនមែនមានលក្ខណៈស្រាលៗ ដូចការធ្លាក់ទឹកចិត្តដែលមនុស្សទូទៅមានជាធម្មតានោះទេ ។ អាការៈនៃជំងឺនេះ មានលក្ខណៈធ្ងន់ខ្លាំងសំបើម ដែលសូម្បីតែស្លៀកខោ ឬ សិតសក់ ក៏ពួកគាត់ប្រឹងធ្វើទាំងលំបាកវេទនា ។ មនុស្សទូទៅច្បាស់ជាអស់សំណើច និង មិនទាំងជឿថាមានជំងឺប្រភេទនេះ ផង ។ ពេលខ្លះ សូម្បីតែ វេជ្ជបណ្ឌិតទូទៅទាំងឡាយ ឬ វេជ្ជបណ្ឌិតឯកទេសផ្នែកផ្សេង ក៏មិនយល់ ដែរ ។ តែ វេជ្ជបណ្ឌិតជំនាញ ផ្លូវចិត្ត នៃមន្ទីរពេទ្យព្រះកុសុមៈ , មន្ទីរពេទ្យរុស្ស៉ី និង វេជ្ជបណ្ឌិត នៃអង្គការ TPO គាត់ជួបអ្នកជំងឺប្រភេទនេះសឹងតែមិនលោះថ្ងៃ ។ បើមិនមានការជួយសង្គ្រោះពី វេជ្ជបណ្ឌិតជំនាញ ពួកគាត់នឹងប្រឈមនឹងគំនិតចង់ធ្វើអត្តឃាត ។ អ្នកជំងឺនេះសែនលំបាកវេទនា ក្រៃលែង ដោយសារអាការៈធ្វើទុក្ខផង លើកដៃលើកជើងសឹងតែមិនរួច និងមួយទៀតគឺ រងទុក្ខដោយសារមនុស្សក្បែរខ្លួន ដៀលប្រមាថ ដោយសារតែពួកគេអត់យល់ ។ ប្រាកដណាស់ ឪពុកម្តាយគេ ឬ ប្តីប្រពន្ធ ម៉េចនឹងអាចយល់ពីជំងឺគ្រប់យ៉ាងរបស់កូន ឬ ប្តីប្រពន្ធរបស់ខ្លួន បើសូម្បីតែគ្រូពេទ្យក៏ចេះមិនអស់ផងនោះ ។ ដោយសារ សុខភាពផ្លូវចិត្តរបស់មនុស្ស មានលក្ខណៈគួរអោយព្រួយបារម្ភ ទើបក្រសួងសុខាភិបាលសឹងតែគ្រប់ប្រទេសទាំងអស់ រួមទាំងកម្ពុជាផង បានបង្កើតនូវ នាយកដ្ឋានសុខភាពផ្លូវចិត្ត ឡើង ។ សព្វថ្ងៃ នាយកដ្ឋានផ្លូវចិត្ត នៃក្រសួងសុខាភិបាលកម្ពុជា គ្រប់គ្រងដោយ ឯកឧត្តម ឈិត សុផល ។ នៅចុងទសវត្សទី៨០ ប្រទេសកម្ពុជាយើងមានវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត តែម្នាក់គត់ គឺលោកគ្រូ កែ ឈុំ ។ មកដល់សព្វថ្ងៃ វេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត ទូទាំងប្រទេសកម្ពុជា មានការកើនឡើង មិនក្រោម១០០នាក់ទេ ហើយខ្លះទៀតបានទៅបន្តការសិក្សាលើជំនាញនេះ នៅក្រៅប្រទេសទៀត ដូចជា អូស្ត្រាលី ថៃ កោះតៃវ៉ាន់ ។ល។
ជួបហើយវេទនាណាស់់ជាពំសេសស្អប់ខ្លួនឯង
Depression នេះពិបាកណាស់ខ្ញុំមានវាជិតមួយឆ្នាំហើយវេទនាណាស់ Always ចង់តែ die ទេហើយមានអារម្មណ៍ថាខ្លាចមនុស្សច្រើនគ្រប់ពេល
ដូចញមណាស់😔វាពិបាកវេតនាណាស់ពេលទៅណាអីជួបមនុស្សច្រើនអី
ញុមក៏ដូចគ្នា
ជំងឺធ្លាក់ទឹកចិត្តអាចព្យាបាលជាអត់
អាស្រ័យលើយើងផ្ទាល់ដែរបងបើយើងរឹងមាំយើងព្យាយាមគិតរឿងវិជ្ជុមានច្រើនអាចជាដែរតែខ្ញុំមិនអាចជាពីជំងឺនេះបានទេ
👮👷💖💖👍👍👍👍👍