បរាភវសូត្រ (វិនាសទាំង ១២ កង) - ស្មូត សាន សុជា

แชร์
ฝัง
  • เผยแพร่เมื่อ 16 ก.ย. 2024
  • នៅ​ក្នុង​​​គម្ពីរ​ព្រះត្រៃបិដក សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ (សៀវភៅ​ភាគ៥៤ ទំព័រទី ៣៦) (បរាភវសូត្រ) មាន​​​តំណាល​អំពី​​សេចក្តី​បង្រៀន​របស់​ព្រះពុទ្ធ​​​ឲ្យ​មនុស្ស​ស្គាល់​មូលហេតុ​ ១២ ប្រការ​ដែល​នាំ​មក​នូវ​ក្តីវិនាស ។ ជា​គូ​នឹង​បរាភវសូត្រ នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក ផ្នែក​សុត្តន្តបិដក ខុទ្ទកនិកាយ ត្រង់ ខុទ្ទកបាឋៈ (សៀវភៅ​ភាគ៥២ ទំព័រ​ទី ១ ដល់ ២០) មាន​រៀបរាប់​អំពី​​កិច្ចការ​ចំនួន ៣៨ ប្រការ​ ​ដែល​នាំ​មក​នូវ​សេចក្តី​ចម្រើន ឬ ​​មង្គលសូត្រ (ទំព័រ​ទី ៤ ដល់​ទី ៦) ។ ប្រសិន​បើ​មនុស្ស​ទាំងឡាយ​អនុវត្តតាម​គោលការណ៍​ទាំង ៣៨ ប្រការ​​នៅ​ក្នុង​មង្គលសូត្រ ហើយ​វៀរចាក​អំពើ​គួរ​ចៀសវាង​ទាំង ១២ នៅ​ក្នុង​បរាភវសូត្រ មនុស្ស​ទាំងឡាយ​នឹង​បាន​សុខ​ស្ងប់ និង ចម្រុង​ចម្រើន ។

ความคิดเห็น • 1

  • @trinhkim84
    @trinhkim84 8 ชั่วโมงที่ผ่านมา

    លោកគ្រូសានសុជា សូត្រពីរោះណាស់❤