ប្រវត្តិ ផ្ការាក់ ឬ ផ្កាស្នេហ៍ | Rak Flower

แชร์
ฝัง
  • เผยแพร่เมื่อ 8 ต.ค. 2024
  • #ប្រវត្តិផ្ការាក់ ឬ ផ្កាស្នេហ៍ | Rak Flower
    ផ្ការាក់ ឬ ផ្កាស្នេហ៍ (ចាស់ៗនិយមហៅផ្កាស្នេហ៍ ជាពិសេសក្មេងជំនាន់ហ្លួងស៊ីសុវត្ថិ) ជាប្រភេទផ្កាដែលប្រជាជនខ្មែរយើងជំនាន់មុននិយមប្រើ ក្នុងការតុបតែងគ្រឿងសក្ការៈបូជាមានដូចជាបាយសីជាដើម ក្រងជាគំរបត្រៃចីវរ ចាក់ជារំយោលជរសំយុងសម្រាប់អ្នករបាំ ក្រងជាភួងមាលា ចាក់ជាគោមរយ៉ា(ក្រោយមកគេនិយមប្រើគោមរយ៉ាកម្រងកែវ) ឬរយ៉ាមាល័យសំរាប់លំអតាមមាត់បង្អួច ទ្វា និង ក្នុងប្រាសាទ និងតុបតែងជាក្បាច់ផ្សេងៗ ព្រោះជំនាន់នោះមិនទាន់មានការលក់និងនិយមប្រើផ្កាម្លិះច្រើនដូចសម័យនេះឡើយ។
    ដោយសារផ្ការាក់ងាយស្រួលរក និង មិនបាច់ចំណាយប្រាក់ទិញ ទើបពេលបុណ្យសពដែលជាពេលអាសន្ន ប្រជាជនខ្មែរបានយកផ្ការាក់មកតុបតែងលើមឈូសសព ហេតុនេះទើបអ្នកដែលមកចូលរួម ពិសេសក្មេងៗគិតថាផ្កានេះជាផ្កាខ្មោចសម្រាប់តែងក្នុងបុណ្យសព ធ្វើឲ្យមានការយល់ខុសលើផ្ការាក់ដូចផ្កាចន្ធូដែរ រួមជាមួយការបន្លាចពីមនុស្សចាស់ ដោយគាត់មិនចង់ឲ្យក្មេងដើរលេងពេលយប់ ព្រោះបារម្ភពីសុវត្ថិភាព ហើយដោយសារផ្ការាក់មានដុះច្រើនតាមកន្លែងដែលក្មេងចូលចិត្តលេង ទើបពួកគាត់យកដើមផ្កានេះជាហេតុបន្លាចក្មេងតែម្តង លុះក្មេងធំឡើងក៏ចេះតែនិយាយតគ្នាថា ផ្កាខ្មោចៗ។
    ប្រភពអត្ថបទ : ភួងម៉ាល័យ បាយសីខ្មែរ
    More video:
    សម័យអាណាចក្រភ្នំ ឬ សម័យហ្វូណន់ |Fúnán www.youtube.co....
    សម័យចេនឡា | Zhēnlà www.youtube.co...
    ហេតុអ្វីបានជាគេប្រើកូនក្រក ? | Why use Konkrok ? www.youtube.co.... តើអ្នកជឿទេថាមានខ្មោចសង្កត់? | Do you believe in ghosts? www.youtube.co... US:
    *************************************
    FB: / discoveryinsider
    TH-cam: / @discoveryinsider

ความคิดเห็น • 2

  • @WrTgh-i1q
    @WrTgh-i1q 9 หลายเดือนก่อน

    ❤❤❤❤❤❤❤❤❤❤😊

  • @marisafc7431
    @marisafc7431 ปีที่แล้ว

    ១៩៦៧