ត្រីងៀត និងជលផលកែច្នៃខ្មែរច្រើនទៀត ត្រូវបានដាក់លក់នៅផ្សារទំនើប និងឈានទៅរកការនាំចេញ

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.ย. 2024
  • ត្រីងៀត និងជលផលកែច្នៃខ្មែរច្រើនទៀត ត្រូវបានដាក់លក់នៅផ្សារទំនើប និងឈានទៅរកការនាំចេញ
    ===============
    ត្រីងៀត និងផលិតផលជលផលកែច្នៃជាច្រើនប្រភេទ របស់សហគ្រាស យូនីកា (Unica) ត្រូវបានចែកចាយទៅកាន់ផ្សារទំនើបធំៗមួយចំនួនដូចជា ម៉ាក្រូ ឡាក់គី អ៊ីអន ជីបម៉ុង និងបាយ័ន ជាដើម។ ពីមួយឆ្នាំទៅមួយឆ្នាំផលិត ផលទាំងអស់នេះ ទទួលបានការជឿទុកចិត្ត ពីអតិថិជនកាន់តែច្រើនឡើងៗ តាមរយៈមានការកែច្នៃស្របតាមស្ដង់ដារ និងគុណភាពខ្ពស់។
    បច្ចុប្បន្ន យូនីកា កំពុងសាកល្បងតេស្តផលិតផលខ្លួន ជាមួយឈ្មួញថ្មីចំនួន២ នៅទីផ្សារកូរ៉េ និងនូវែលសេឡង់ ហើយក៏កំពុងបោះជំហានបន្តទៅកាន់ទីផ្សារក្រៅស្រុកផ្សេងទៀតផងដែរ។ សហគ្រាស យូនីកា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ និងកំពុងកែច្នៃ ត្រីងៀត សាច់ត្រីហ្វីឡេ(ផ្អកឬមុំ) ត្រីឆ្អើរ ប្រហុក និងត្រីស្រស់ ផងដែរ។ ត្រីដែលយកមកកែច្នៃទាំងអស់ សុទ្ធសឹងតែចិញ្ចឹម ដោយកសិករខ្មែរ ដែលរស់នៅតាមតាមដងទន្លេសាប និងឆ្នេរសមុទ្រ ប្រមាណ៣០០គ្រួសារ ក្នុងនោះ មានស្រ្តីពាក់កណ្ដាល៕
    #CAPFish #Unica
    ផលិតដោយសារព័ត៌មានឌីជីថលថ្មីៗ
    ដោយ៖ ឈុំ ចន្ថា
    សូមចុចចូលតេឡេក្រាមផ្លូវការរបស់សារព័ត៌មានឌីជីថលថ្មីៗ t.me/thmeythmeymedia ដើម្បីទទួលបានព័ត៌មានរហ័ស និងសម្បូរបែប!
    ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មជាមួយសារព័ត៌មានឌីជីថលថ្មីៗតាមរយៈ 012 900 132/081 699 329 ឬតេឡេក្រាម t.me/salesttn
    ThmeyThmey Social Media:
    TH-cam: bit.ly/2RNzknr
    Instagram: bit.ly/32QSFup
    Twitter: bit.ly/3iTsTuS
    Web: bit.ly/3hPEU3q
    Facebook: bit.ly/2FGyvKY
    Threads: bit.ly/44q1UPl
    © All Rights Reserved & Copyrights by Thmey Thmey Digital Media (thmeythmey.com)
    #thmeythmey
    #cambodianess
    #thmeythmey25
    #trending
    #cambodia
    #ថ្មីៗ

ความคิดเห็น • 2

  • @sylvestresuong7268
    @sylvestresuong7268 หลายเดือนก่อน

    ❤👍👍🙏

  • @Nharayanaa
    @Nharayanaa หลายเดือนก่อน

    Consuming too much fish is not good either. There are a lot of mercury in fish, especially the smaller ones (bottom feeders). Everything should he consumed in moderation.