ក្តាមសេះខេត្តកែបមានរសជាតិឆ្ងាញ់ ដោយសារមានស្មៅសមុទ្រជាចំណីពិសេស
ฝัง
- เผยแพร่เมื่อ 7 ก.พ. 2025
- ក្តាមសេះខេត្តកែបត្រូវបានទទួលស្គាល់មានរសជាតិឆ្ងាញ់ ហើយជាអាហារពេញនិយមសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តខេត្តកែប។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើង ខណៈដែលលោកអះអាងថាខេត្តកែបមានស្មៅសមុទ្រម្យ៉ាង ដែលជាចំណីរបស់ក្តាមដែលជាធនធានពិសេសរបស់ខេត្តនៅតំបន់ឆ្នេរនេះ។
លោកសោម ពិសិដ្ឋបានលើកឡើងថា ខេត្តកែបមានស្មៅសមុទ្រជិត ៣ ពាន់ហិកតា ដែលជាក្តាមសេះបានជ្រកពងកូននិងជាចំណី។
ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានលើកឡើងពីការបង្កើតបង្កើតធនាគារក្តាម ដែលជាកន្លែងស្តុកក្តាមពង។ នៅពេលក្តាមពងដែលសហគមន៍នេសាទបាន តម្រូវឱ្យយកមកលក់ឱ្យធនាគារក្តាម ដើម្បីឱ្យក្តាមទាំងនោះជម្រុះទម្លាក់កូនសិន មុនលែងចូលសមុទ្រវិញ។
បើតាមលោក សោម ពិសិដ្ឋ តាមរយៈធនាគារក្តាមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនបរិមាណក្តាម សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ៕
Follow Kampuchea Thmey TV for more:
Facebook: / kptdaily
Telegram: t.me/kampuchea...
Tiktok: / kampuchea_thmey_daily