ទីអារាមប្រវត្តិសាស្រ្ត វត្តឧណ្ណាលោម | Wat Ounalom Monastery

แชร์
ฝัง
  • เผยแพร่เมื่อ 5 ต.ค. 2024
  • #ប្រវត្តិវត្តឧណ្ណាលោម | Wat Ounalom Monastery
    វត្តឧណ្ណាលោម គឺជាវត្តមួយក្នុងចំណោមវត្តទាំងប្រាំមួយ (វត្តកោះ, វត្ត លង្កា, វត្តព្រះពុទ្ធឃោសា, វត្តពាមផ្លុង, វត្តខ្ពបតាយ៉ង, និង វត្ត ឧណ្ណាលោម) ដែលកសាងឡើងក្នុងរជ្ជកាលព្រះបរមរាជាពញាយ៉ាត នា ពុទ្ធសករាជ ១៩៧៨ ត្រូវនឹងគ្រឹស្តរាជ ១៤៣៤…។ នៅ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ទីអារាមវត្តឧណ្ណាលោម ក៍ដូចជាទីអារាមទាំងអស់ក្នុង ទូទាំងប្រទេសដែរ គឺត្រូវបានទុកចោល ឬប្រែក្លាយទៅមន្ទីរ ឃុំឃាំង តែម្តង។
    កាលពីមុន ទីអារាមប្រវត្តិសាស្រ្តដ៏មានវ័យចំណាស់មួយនេះ គឺធ្លាប់ស្ថិតក្រោម ស្ថិត នៅក្រោមព្រះរាជកិច្ចដឹកនាំ គ្រប់គ្រងដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត និងបន្ទាប់មកគឺ សម្តេចព្រះសុមេធាធិបតី ហួត តាត។ ក្រៅពីសម្តេចព្រះសង្ឃរាជ ជួន ណាត និង ហួត តាត ដែលជាកំពូលអ្នកប្រាជ្ញខាងអក្សរសាស្រ្តជាតិ និងមានចំណេះច្រើនភាសា កម្រមានព្រះភិក្ខុសង្ឃជំនាន់ក្រោយៗយើងនេះប្រៀបផ្ទឹមបាន ទីអារាមនេះក៏ជាថ្នាលបណ្តុះនូវបុព្វជិតឲ្យក្លាយជាអ្នកប្រាជ្ញអក្សរសាស្រ្តជាតិជាច្រើនអង្គផ្សេងទៀតដែរ ដូចជាព្រះភិក្ខុ ប៉ាង ខាត់, ព្រះគ្រូ សូរ ហាយ, ព្រះភិក្ខុ ខៀវ ជុំ ជាដើម។ បច្ចុប្បន្ន ទីអារាមប្រវត្តិសាស្រ្តដ៏មានវ័យចំណាស់មួយនេះ គឺស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំ គ្រប់គ្រងដោយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។
    ប្រភព: អានច្រើន ចេះច្រើន
    More video:
    សម័យអាណាចក្រភ្នំ ឬ សម័យហ្វូណន់ |Fúnán www.youtube.co....
    សម័យចេនឡា | Zhēnlà www.youtube.co...
    ហេតុអ្វីបានជាគេប្រើកូនក្រក ? | Why use Konkrok ? www.youtube.co.... តើអ្នកជឿទេថាមានខ្មោចសង្កត់? | Do you believe in ghosts? www.youtube.co... US:
    *************************************
    FB: / discoveryinsider
    TH-cam: / @discoveryinsider

ความคิดเห็น • 1

  • @BR-bh7dy
    @BR-bh7dy ปีที่แล้ว

    គេដឹងហើយ😂😂😂