របៀបប្រើម៉ាស៊ីនបូមទឹកដោះសង្ខេប

แชร์
ฝัง
  • เผยแพร่เมื่อ 30 ก.ย. 2024
  • -លាងសំអាតដូចដបដោះគោ ដូចក្បាលដបដែរ គឺមុនលាងត្រូវដកបំនែកនៃដបយកមកលាងអោយស្អាត តែចៀសវាងរុកខ្លាំងជ្រុលរឺប្រើក្រចកដែលធ្វើអោយរហែកដាច់បំនែកណាមួយហើយចំហ៊ុយ(ដូចដបដោះគោដែរ)
    -ម៉ាស៊ីនត្រូវសាកអោយពេញមុនប្រើប្រាស់ ចៀសវាងចូលទឹករឺធ្លាក់ ត្រូវសាកនឹងខ្សែសាកក្នុងប្រអប់ជាមួយក្បាលឌុយសាកទូរស័ព្ទចៀសវាងក្បាលសាកផ្សេង ដូចជាក្បាលសាកដុំwifi ជាដើមគឺហាមដាច់ខាត
    -តំឡើងដប ដូចក្នុងវីដេអូ (ត្រូវតំឡើងអោយត្រូវគន្លាក់ចៀសវាងបិតដបមិនទាន់ជិតហើយបូម ធ្វើអោយទឹកដោះហូរចេញពេលបូមរួចភ្ជាប់ដបនិងតួម៉ាស៊ីន ហើយពាក់ក្នុងអាវទ្រនាប់ម៉ាក់ពាក់ធម្មតា(មិនមែនអាវបូមទឹកដោះ) រកអាវរឹបល្មមមិនតឹងពេកមិនធូរពេក
    -ប្រើម៉ាស៊ីន៖ ប៊ូតុងចុចដូចក្នុងវីដេអូ
    -ឧទាហរណ៍នៃការបូមរបស់ខ្ញុំ: ម៉ាស្សា រយៈពេល3-5mn រួចបូមបឺតជញ្ជក់ Level 5 លឿន 50 រហូតដល់ចប់
    បញ្ជាក់: ម៉ាក់ៗមិនចាំត្រូវតែធ្វើតាម គឺអាចសាកល្បង ម៉ូត កំរិត និងល្បឿនទៅភាពងាយស្រួលម៉ាក់រៀងខ្លួន
    -បូមរួចដកម៉ាស៊ីនពីដបតាំងពីក្នុងទ្រូងទើបយកដបចេញពីអាវក្នុងរឺក៏យកចេញទាំងអស់ក៏បានហើយចាំដកម៉ាស៊ីននៅខាងក្រៅបែបនេះវិញ ហើយផ្ទេរចូលដបបែបនេះ។
    -ដោះបំនែកដបចេញលាងសំអាតចំហ៊ុយដបបូម និងសាកថ្មម៉ាស៊ីន
    មានចំងល់អាចសួរបន្ថែមទៀតបានក្រុមការងារនឹងតបតែអាចមានការយឺតយ៉ាវសូមអធ្យាស្រ័យ

ความคิดเห็น •