👵ថ្ងៃគំរប់ខួប១០០ថ្ងៃអ្នកម្តាយឌិនរត្ន័នី😭ច្រើនថ្ងៃច្រើនខែដែលកូនបានបែកពីអ្នកម្តាយ😢កូននឹកអ្នកម្តាយណាស់😭

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • កាលពីថ្ងៃ ពុធ ៩ រោច ខែ ស្រាពណ៍ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤
    👵🖤 គឺជាថ្ងៃគំរប់ខួប ១០០ ថ្ងៃ អ្នកម្តាយ ឌិន រត្ន័នី មួយប៉ព្រេចភ្នែកសោះ ១០០ ថ្ងៃ ទៅ ហើយ 😭 កូន សូមជូនកុសលផលបុណ្យ ដែលកូន បានធ្វើក្នុងថ្ងៃ ខួប ១០០ ថ្ងៃនេះ ទាំងអស់រួមមាន បុណ្យដារពិស្តារ ៧ ចប់ នឹង និមន្តព្រះសង្ឃចំនួន ១០៨ អង្គរទទួលភត្ត សូម ម៉ាក់ អនុមោទនាទទួលយក ហើយសូមអោយ ម៉ាក់ រួចចាកទុក្ខទាំងពួង ទាំងឡាយ សូមអោយ ម៉ាក់ បានទៅកាន់ទីកន្លែងដែល ម៉ាក់ ពេញចិត្ត 😭😭😭😭😭
    👵🖤❤👭👬👫👨‍👩‍👧‍👦 ម៉ាក់ បានណាត់នឹងត្រៀមរួចរាល់អស់ថា នាំ បងប្អូន កូនចៅ នឹង ក្មួយៗ ស្លៀកសម្លៀកបំពាក់ ពណ៌ស្វាយនេះ ក្នុងថ្ងៃ បុណ្យភ្ជុំបិណ្ឌ តែឥលូវលែងមានវត្តមានរបស់ ម៉ាក់ ទៀតហើយ កូន ក៏ នាំបងប្អូន កូនចៅ នឹង ក្មួយៗ របស់ ម៉ាក់ ទាំងអស់ ស្លៀកក្នុងថ្ងៃ ខួប ១០០ ថ្ងៃ ម៉ាក់ តែម្តង អ្វីៗគ្រប់យ៉ាងប្រែប្រួលអស់ហើយសំរាប់កូន 👨‍👩‍👧‍👦👬👭👫❤🖤👵
    😭😭😭😭😭 ច្រើនថ្ងៃ ច្រើនខែ ដែលកូនបានបែកពី អ្នកម្តាយ ស្រណោះ គ្រាធ្លាប់សប្បាយ ធ្លាប់មាន ម្តាយ ថ្នាក់ថ្នមថែ តែពេលនេះ អ្វីៗ ផ្លាស់ប្រែ កូន យំឥល្ហែ ព្រោះតែបែកពី អ្នកម្តាយ ដ៏ កំសត់របស់កូន 😢 កូននឹក អ្នកម្តាយ ណាស់ 😭😭😭😭😭
    🙏🏼🖤👵 ម៉ែ មានព្រះគុណ ឧត្តមក្រាស់ក្រៃ
    លោកនេះបរិសុទ្ធថ្លាថ្លៃ គ្មានអ្វីប្រដូច ម៉ែ អ្នកលួងលោមថ្នាក់ថ្នមថួនថែ ផ្ទឹមមិនបានទេ ស្នេហ៌ផង ម៉ែ ស្មោះសរម៉ត់ម៉ង 👵🖤🙏🏼
    💰💎🙏🏼👵😭 មាសពេជ្រ ក្នុងលោក នឹង យកមកផ្ទឹម មិនអាចស្មើរត្រឹម នឹង គុណមាតា លោកផ្តល់កំណើតចិញ្ចឹមរក្សារ ថ្នមកូន គ្រប់គ្រា មិនអោយឃ្លាតឆ្ងាយ ម៉ែ ធ្លាប់ថ្នមបីប្រណីបុត្រភ្ងារ ថ្នមថែពុំងាររហូត ដល់ ចៅ មិនដែលជិនណាយ កូនចៅ ពេញវ័យ ក្នុងដៃ អ្នកម្តាយ មិនគួរឃ្លាតឆ្ងាយ អោយ កូនចៅ អាល័យ 😭👵🙏🏼💎💰
    👵🖤 ម៉ែ គឺជាពិភពលោករបស់កូន ម៉ែ ជាដង្ហើមរបស់ កូន ម៉ែ ជាកម្លាំងចិត្តរបស់ កូន អ្វីៗគ្រប់យ៉ាងរបស់ កូន គឺជា របស់ ម៉ែ កូន ខំប្រឹង គ្រប់យ៉ាងដើម្បីសំរេចក្តីស្រមៃ របស់ ម៉ែ សង្ឃឹមថា កូន អាចធ្វើបាន ដើម្បី ម៉ែ 🖤👵
    😭👵🖤😭 ចាប់ពីពេលនេះទៅលែងមានវត្តមាន ម៉ាក់ ទៀតហើយ អ្វីដែលខ្ញុំរំពឹង នឹង រងចាំប្រែជារបូតទៅ លែងបាននៅក្បែរ ម៉ាក់ ខានមើលថែ បេះដូង ម៉ាក ដូចមុនទៀតហើយ 😭🖤👵😭
    😭👵🖤😭 ចាប់ពីពេលនេះទៅលែងមានវត្តមាន ម៉ាក់ ទៀតហើយ អ្វីដែលខ្ញុំរំពឹង នឹង រងចាំប្រែជារបូតទៅ លែងបាននៅក្បែរ ម៉ាក់ ខានមើលថែ បេះដូង ម៉ាក ដូចមុនទៀតហើយ 😭🖤👵😭

ความคิดเห็น •