កំពត៖ ចេញពីបង្រៀនយប់ អ្នកគ្រូស្ម័គ្រចិត្ត រូន សាម៉ានីយ៉ះ ស្នើអាជ្ញាធរ បន្ថែមភ្លើងបំភ្លឺផ្លូ វ

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.พ. 2025
  • #ThmeyThmey #ThmeyThmey25 #news
    ស្រុកទឹកឈូ, កំពត៖ កញ្ញា រូន សាម៉ានីយ៉ះ ជាគ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្តម្នាក់ នៃមជ្ឈមណ្ឌលអប់រំ ឃុំត្រពាំងសង្កែ។ អ្នកគ្រូវ័យក្មេងរូបនេះ តែងធ្វើដំណើរទៅបង្រៀនតាមផ្លូវលំក្រួសក្រហមដោយម៉ូតូ ដែលមានចម្ងាយពីផ្ទះ ទៅសាលា គឺប្រមាណ១គីឡូម៉ែត្រ។ ចប់ការបង្រៀននៅម៉ោង ៧យប់ កញ្ញា សាម៉ានីយ៉ះ និងសិស្សរបស់ខ្លន ត្រូវធ្វើដំណើរត្រឡប់ទៅផ្ទះរៀងខ្លួនវិញ នៅលើផ្លូវងងឹត និងមានសភាពផង។ ការណ៍នេះ បានធ្វើឱ្យគ្រូបង្រៀនស្ម័គ្រចិត្តរូបនេះ ព្រួយ បារម្ភពីសុវត្ថិភាពខ្លួនផង និង សិស្សានុសិស្ស ខ្លួនផងពិសេសសិស្សស្រី។ អ្នកគ្រូន សាម៉ានីយ៉ះ បានស្នើអាជ្ញាធរឃុំត្រពាំងសង្កែ បន្ថែមភ្លើងបំភ្លឺផ្លូវ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ និងបង្កើតបរិយាកាសសុវត្ថិភាពក្នុងការធ្វើដំណើរដល់ពលរដ្ឋទូទៅផង។
    ផលិតដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ
    -----------------------------------------------------
    ThmeyThmey Social Media:
    TH-cam: bit.ly/2RNzknr
    Instagram: bit.ly/32QSFup
    Twitter: bit.ly/3iTsTuS
    Web: bit.ly/3hPEU3q
    Facebook: bit.ly/2FGyvKY
    -----------------------------------------------------
    © All Rights Reserved & Copyrights by THMEYTHMEY 2021

ความคิดเห็น •