ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តផ្សព្វផ្សាយគម្រោងហ្វូណនតេជោ ទៅកាន់មន្ត្រី សាស្ត្រាចារ្យ...

แชร์
ฝัง
  • เผยแพร่เมื่อ 8 ต.ค. 2024
  • ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តផ្សព្វផ្សាយគម្រោងហ្វូណនតេជោ ទៅកាន់មន្ត្រី សាស្ត្រាចារ្យ និងនិស្សិតជិត ៣ពាន់នាក់ ដើម្បីបន្សាបព័ត៌មានទុច្ចរិត (Video inside)
    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើបាឋកថាស្តីពីគម្រោង​ព្រែក​​ជីកហ្វូណនតេជោ ជូនដល់មន្ត្រីរាជការ សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យា​ល័យ​នានាជិត ៣ពាន់នាក។ បឋកថា ត្រូវបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាក​ម្ពុជា​។
    បឋកថានេះ ធ្វើឡើងដើម្បីបញ្ជ្រាបព័ត៌មានពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ ជូន​ប្រ​ជា​ពលរដ្ឋខ្មែរ ក៏ដូចជាបន្សាបព័ត៌មានទុច្ចរិតទាំងឡាយ ដែលបំផុសដោយអ្នកសិក្សាស្រាវ​ជ្រាវ​របស់វៀតណាម ក៏ដូចជាអ្នកនយោបាយប្រឆាំងដឹកនាំដោយលោក សម រង្ស៉ី។
    ជាកិច្ចចាប់ផ្តើមនៃបាឋកថានោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកបង្ហាញ​ពីបេសកកម្មរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែ​ក្លាយប្រទេសទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យ​សម្រេចបានតាមគោលដៅនេះ ការទាក់ទាញអ្នកវិនិយោគពីបរទេស គឺជាកិច្ចការមួយដ៏​សំខាន់។
    លោក ស៊ុន ចាន់ថុល បានអះអាងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា រាល់ពេលអញ្ជើញទៅក្រៅប្រទេសតែងតែលើក​បង្ហាញពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា។ សម្រាប់លោក ស៊ុន ចាន់ថុល សក្តានុ​ពល​ដែលកម្ពុជាតែងលើកបង្ហាញនោះ រួមមានស្ថានភាពប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យ បណ្តាញដឹកជញ្ជូនប្រទាក់ក្រឡា ជាមួយ​នឹងគោលនយោបាយប្រកបដោយភាពបត់បែន និងការអនុគ្រោះខ្ពស់សម្រាប់​ការធ្វើ​ធុរ​កិច្ច​។
    ពាក់ព័ន្ធការវិនិយោគនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សេនាធិការរបស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត លើកិច្ចការវិនិយោគ បានគូសរំលេចថា បច្ចុប្បន្នកម្ពុជា មានភ្លូវគោក ផ្លូវដែក និងផ្លូវ ប៉ុន្តែផ្លូវទឹកកម្ពុជាមិនទាន់ប្រទាក់ក្រឡាគ្នានៅឡើយ ជា​ពិសេសខ្វះបណ្តាញផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រ ដែលជាហេតុនាំឱ្យការធ្វើ​ពាណិជ្ជ​កម្ម និងការប្រកួតប្រជែងនៅមានឧបសគ្គ។
    បើតាមលោក ស៊ុន ចាន់ថុល ដោយមើលឃើញនូវបញ្ហាបែបនេះហើយ ទើបនៅឆ្នាំ​២០​២១ សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាល ក៏បាន​បញ្ជាឱ្យបើកការសិក្សាបើកបណ្តាញដឹកជញ្ជូនផ្លូវទឹកតភ្ជាប់ទន្លេ និងសមុទ្ររបស់កម្ពុជា។
    ក្រោយទទួលបានបទបញ្ជានេះ លោក ស៊ុន ចាន់ថុល ដែលពេលនោះកាន់តួនាទីជារដ្ឋ​មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការសិក្សាស្រាវជ្រាវយ៉ាងលំអិតរយៈ​ពេល ២៦ខែ ជាមួយក្រុមអ្នកបច្ចេកទេសជាតិ និងអន្តរជាតិសរុប ៤៨រូប។
    ក្នុងបាឋកថានោះ លោក ស៊ុន ចាន់ថុល បានពន្យល់លំអិតពីលក្ខណៈបច្ចេកទេស ផល​ប៉ះពាល់ផ្នែកបរិស្ថាន និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ លោក ស៊ុន ចាន់ថុល បាន​អះ​អាងថា ព្រែកជីកហ្វូណនតេជោនេះ គឺជាព្រែកជីកដែលមាននៅក្នុងសម័យ​ហ្វូណន បម្រើ​ដល់ការដឹកជញ្ជូននាពេលនោះ។ តែដោយសារស្ថានភាពវិវឌ្ឍន៍នៃការគ្រប់​គ្រងដែនដី ក៏​ដូចជាជម្លោះពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសនៅក្នុងសម័យចេន​ឡា​ទឹក និងចេន​ឡា​គោក ព្រែកជីកនេះក៏ត្រូវបានទុកចោលរហូតដល់បច្ចុប្បន្ន។
    បើតាមលោក ស៊ុន ចាន់ថុល ព្រែកជីកនេះ មិនធ្វើឱ្យទឹកទន្លេហូរខ្លាំងចូលទៅសមុទ្រ ឬទឹកសមុទ្រហូរចូលទន្លេនោះឡើយ ដោយសារការសង់សន្ទះបិទទឹករហូតដល់ទៅ​៣ដំណាក់​​កាល ហើយការហូរនៃទឹកទន្លេ ពីទន្លេបាសាក់មានចំនួនតិចតួចបំផុត ខណៈ​ពេលបច្ចុប្បន្នទឹកទន្លេមេគង្គហូរចូលទៅសមុទ្រតាមប្រទេសវៀតណាម មានកម្រិត​ខ្ពស់​បំផុត។
    លោក ស៊ុន ចាន់ថុល បានពន្យល់ផងដែរថា ទន្លេក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះ ឬរបបទឹកទន្លេនោះដែរ ផ្ទុះទៅវិញវាបានបង្កើនផលត្រីយ៉ាងច្រើនតាមដងព្រែកនេះ ជាប្រយោជន៍ដល់ការនេសាទរបស់ប្រជាពលរដ្ឋ។ ព្រែកនេះ ក៏នឹងក្លាយទៅជាកន្លែង​សម្រាប់​​បម្រើដល់វិស័យទេសចរណ៍ផងដែរ។
    កាន់តែពិសេសព្រែកជីកហ្វូណនតេជោនេះ ធ្វើឱ្យការដឹកជញ្ជូនទំនិញពីកំពង់ផែស្វយ័ត​ភ្នំពេញ ទៅកាន់សមុទ្រខ្មែរ បានលឿនជាងដឹកតាមវៀតណាម រហូតដល់ទៅជាង ១០០គីឡូម៉ែត្រ កាត់បន្ថយថ្លៃដឹកជញ្ជូន និងប្រតិបត្តិការនានាជិត ២០០ដុល្លារក្នុងមួយកុងតឺន័រ បើធៀបនឹងការដឹកជញ្ជូនតាមប្រទេសវៀតណាម។ តាមរយៈការកាត់បន្ថយថ្លៃចំណាយនេះ ធ្វើឱ្យកម្ពុជាបង្កើននូវឧត្តមភាពនៃការប្រកួតប្រជែង។
    លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា រូបលោកនឹងប្រែងប្រែង​ជំរុញ​គម្រោង​នេះ ឱ្យបានបើកការដ្ឋានជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។
    បន្ទាប់ពីបានពន្យល់ពីលក្ខណៈបច្ចេក និងផលប្រយោជន៍ដែលនឹងទទួលបានពីព្រែកជីក​នេះអស់រយៈពេលជាង១ម៉ោង លោកឧបនាយករដ្ឋមន្ត្រី ក៏បានបើកឱកាសអ្នកចូល​រួម​ឡើង​ចោទជាសំណួរយ៉ាងច្រើនផងដែរ។
    ក្រោយពេលស្តាប់ការពន្យល់នេះទៅ មន្ត្រីរាជការ សាស្ត្រាចារ្យ និងនិស្សិតដែលចូលរួម បានជ្រូតជ្រាបកាន់តែច្បាស់ពីប្រយោជន៍គម្រោងព្រែកជីកហ្វូណនតេជោ។ ពួកគេបាន​សាទរ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ទៅលើគម្រោងតភ្ជាប់បណ្តាញផ្លូវទឹកដ៏ចាំបាច់សម្រាប់​សេដ្ឋ​កិច្ចជាតិមួយនេះ។
    សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ដោយប្រើរយៈពេលប្រមាណ២៦ខែ។ គម្រោងនេះមានជម្រៅទឹកត្រឹមតែ ៥.៤ម៉ែត្រប៉ុណ្ណោះ។
    ព្រែកជីកហ្វូណន-តេជោ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គូសបញ្ជាក់ថា មានផលប្រយោជន៍យ៉ាងហោចណាស់ចំនួន៤រួមមាន៖
    ទី១៖ បង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្រ ដោយមិនបាច់ឆ្លងកាត់បៀតណាម មិនបាច់បង់ថ្លៃបន្ថែម ឬមិនខកដំណើរពេលវៀតណាម មិនសប្បាយចិត្ត។
    ទី២៖ បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពនៃទិសនិរតីនៃប្រទេសកម្ពុជា។ បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត។
    ទី៣៖ ជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា
    ទី៤៖ បង្កើតប្រភពត្រីក្នុងព្រែក និងបម្រើដល់វារីវប្បកម្ម (ការចិញ្ចឹមសត្វក្នុងទឹកដូចជាចិញ្ចឹមត្រីជាដើម)។

ความคิดเห็น • 50

  • @stevsvet5493
    @stevsvet5493 5 หลายเดือนก่อน +3

    ខ្ញុំចាន់ សុខាគាំទ្រការជីកព្រែក100%👍👍👍👍👍👍👍👍👍

  • @PhillipSiv-ih9it
    @PhillipSiv-ih9it 5 หลายเดือนก่อน +1

    ❤❤❤❤ ❤

  • @cheasros3557
    @cheasros3557 5 หลายเดือนก่อน +1

    Greatest job . ខ្ញុំគាំទ្រ ខ្លាំងណាស់

  • @dannyhk2504
    @dannyhk2504 5 หลายเดือนก่อน +5

    ខ្ញុំសរសើរឯកឧត្តម ស៊ុន ចាន់ថុល តាំងពីគាត់ធ្វើរដ្ឋមន្ត្រីសាធារណការមកមានការរីកចំរើនខ្លាំងលើវិស័យនេះ ។

  • @YemSobi
    @YemSobi 5 หลายเดือนก่อน +1

    ខ្ញុំគាំទ្រ100%

  • @coreana.aesthetics
    @coreana.aesthetics 5 หลายเดือนก่อน +1

    His Excellency Sun Chanthol is the best.

  • @phanrithpen776
    @phanrithpen776 5 หลายเดือนก่อน

    ❤❤❤❤

  • @HongPich-tz4qw
    @HongPich-tz4qw 5 หลายเดือนก่อน

    ❤❤❤ខ្ញុំគាំទ្រ100/100

  • @pengseansem2505
    @pengseansem2505 5 หลายเดือนก่อน +1

    គ្រប់គ្នាគាំទ្រឥតងាករេ ❤❤❤❤❤

  • @เซนชม-ศ2ฐ
    @เซนชม-ศ2ฐ 5 หลายเดือนก่อน +1

    អគុណបងចាន់ថុល

  • @chanthanbuth5678
    @chanthanbuth5678 5 หลายเดือนก่อน +3

    យើងខ្ញុំពលរដ្ឌកម្ពុជា សូមគាំទ្រគម្រោងព្រែកជីកហ្វូណនដេជោ របស់រាជរដ្ឌាភិបាលកម្ពុជា អស់ពីដួងចិត្ត ដើម្បីកម្ពជាមានការីកចំរើន ដោយមិនបាច់ពឹងដង្ហើមគេដកដូចពេលកន្លងមកជាយូរាប់រយឆ្នាំមកហើយ..។

  • @kimleangphoneshop9748
    @kimleangphoneshop9748 5 หลายเดือนก่อน

    ខ្ញុំសូមគ្រាំទ្រ១០០០%❤❤❤

  • @chouhuy4476
    @chouhuy4476 5 หลายเดือนก่อน +2

    ❤❤❤❤❤🇰🇭🇰🇭🇰🇭🇰🇭🇰🇭

  • @-ravuthtoun6962
    @-ravuthtoun6962 5 หลายเดือนก่อน +1

    ១០០% គាំទ្រ

  • @PAPI-h4k
    @PAPI-h4k 5 หลายเดือนก่อน +1

    ខ្ញុំទ្រាំទ្រ❤🇰🇭

  • @bathbath3139
    @bathbath3139 5 หลายเดือนก่อน +1

    គាំទ្រ 100ភាគរយ

  • @เคเค-ซ6ฐ
    @เคเค-ซ6ฐ 5 หลายเดือนก่อน +1

    ❤គាំទ្រអស់ពីបេះដូង

  • @PhuongDa-h2c
    @PhuongDa-h2c 5 หลายเดือนก่อน +1

    ❤❤❤

  • @LyTran-ut7gs
    @LyTran-ut7gs 5 หลายเดือนก่อน +1

    ហាយ❤❤❤

  • @Buffalo_water
    @Buffalo_water 5 หลายเดือนก่อน +1

    🎉🎉🎉🎉🎉🎉🎉🎉❤❤❤❤❤❤❤

  • @khmerpetshouse3444
    @khmerpetshouse3444 5 หลายเดือนก่อน +1

    គាំទ្រព្រែកជីក🙏🥰🙏

  • @khinvutha3107
    @khinvutha3107 5 หลายเดือนก่อน +1

    ❤❤❤❤❤❤🎉

  • @chansaren4962
    @chansaren4962 5 หลายเดือนก่อน +1

    ❤❤❤❤❤ឡាំទ្រ 100%

  • @khanhmai9874
    @khanhmai9874 5 หลายเดือนก่อน +1

    Goodbye

  • @bebe7351
    @bebe7351 5 หลายเดือนก่อน +1

    ❤❤❤🎉🎉🎉

  • @MoMo-d4p
    @MoMo-d4p 5 หลายเดือนก่อน +1

    សូមរដ្ឋាភិបាលពន្លឿនកាជីកព្រែកនេៈឲ្យឆាបព្រោៈប្រជាពលរដ្ឋចង់ឃើញចង់បានណាស់។

  • @sokhomnit7505
    @sokhomnit7505 5 หลายเดือนก่อน +1

    សូមគាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជីក​ព្រែកជីកហ្វូណនតេជោ​ ១០០%​ អរគុណ​សន្តិភាព​ ៕

  • @PhoeuthPhin-h6k
    @PhoeuthPhin-h6k 5 หลายเดือนก่อน +1

    Proud love live support together Khmer must do it to make this solve the problem we're together Khmer can not be solve love each other love others love peace responsibility peace love believe 🙏🧡💜❤🇰🇭🌏🇰🇭❤💜🧡🙏🤎💙💚💛❤🙏

  • @OpK-lc7vc
    @OpK-lc7vc 5 หลายเดือนก่อน

    ❤វ

  • @FaHo-ec1wr
    @FaHo-ec1wr 5 หลายเดือนก่อน +1

    ស៊ុចចាន់ថុល

  • @RokoMo-el1ip
    @RokoMo-el1ip 5 หลายเดือนก่อน +1

    Good 👍

  • @TaTa-j7t
    @TaTa-j7t 5 หลายเดือนก่อน

    សូមគាំទ្រហើយសូមដាក់ជុំរៅដល់៦មែនទើបល្អហើយសូមគាំទ្រពេញទុំហឹង

  • @OsK-y1e
    @OsK-y1e 5 หลายเดือนก่อน

    ជយោ! ព្រែកជីកហ្វូណនតេជោ

  • @sreymey9945
    @sreymey9945 5 หลายเดือนก่อน +1

    ខ្ញុំក៍គាំទ្រដែរ

  • @ounsochenda2589
    @ounsochenda2589 5 หลายเดือนก่อน

    នាងខ្ញុំសូមគាំទ្រការជីកព្រែកនេះ 100% ព្រោះយើងមិនចាំបាច់ពឹងដង្ហើមវៀតណាមដកទៀតទេវៀតណាមវាប្រឆាំងដោយសារវាបត់បង់ប្រយោជន៍របស់វាចំណែកឯអ្នកប្រឆាំងភ្លីភ្លើមួយចំនួនវាបានប្រាក់ខែស៊ីពីបរទេសអញ្ចឹងវាចេះតែស្រែកទាំងខួរមិនចេះគិតទៅហើយអាអ្នកតែតែស្គាល់ៗមួយចំនួនតាមអាអ្នកប្រឆាំងដែលមិនបានការល្ងីល្ងើមួយហ្នឹងគឺវាបានប្រយោជន៍ហើយបានវាស្រែកទាំងខ្លួនឯងជាខ្មែរវាមិនចេះជួយខ្មែរដូចគ្នាទេឱ្យតែបានលុយវាចេះតែស្រែកទៅដើម្បីផលប្រយោជន៍ខ្លួនវាហ្នឹងខ្ញុំសូមគាំទ្រគម្រោងការជីកព្រែកនេះ 100%

  • @binhthach1075
    @binhthach1075 5 หลายเดือนก่อน +1

    ❤❤❤

  • @SeaHeng-f4b
    @SeaHeng-f4b 5 หลายเดือนก่อน +1

    ❤❤❤❤❤❤❤❤

  • @phanrithpen776
    @phanrithpen776 5 หลายเดือนก่อน

    ខ្ញុំបាទសូមគំាទ្រដល់រាជរដ្ឋាភិបាលក្នុងការជីនឹងលើកឡើងព្រែកជីកហ្វូណនតេជោឲ្យបានសំរេចជាស្ថាពរនូវជោគជយ័នេះ។

  • @goodboys724
    @goodboys724 5 หลายเดือนก่อน +1

    បងប្អូនខ្មែរត្រូវរួបរួមគ្នាដើម្បីកម្ពុជារីកចំរើន

  • @SANPAV-k2n
    @SANPAV-k2n 5 หลายเดือนก่อน +1

    ❤❤❤❤❤❤❤

  • @SmartShop-w1e
    @SmartShop-w1e 5 หลายเดือนก่อน +1

    ខ្ញុំសូមគាំទ្រការធ្វើព្រែកជីតហ្វូណនតេជោ។

  • @TaTa-j7t
    @TaTa-j7t 5 หลายเดือนก่อน

    មានមន្រ្តីដែលមានឯកទេសពិតៗបែបកម្ពុជាមុខជារីកចំរើនខ្លាំចង់បានមន្ត្រីល្អៗដូចឯកឪត្ដមស៊ុនចាន់ថុល

  • @OkKh-t1t
    @OkKh-t1t 5 หลายเดือนก่อน

    ខ្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំកំទ្រពេញទំហឹង

  • @SdSd-sd3lk
    @SdSd-sd3lk 5 หลายเดือนก่อน

    មិនជីកតែមួយនេះទេសុំមួយខ្សែទៀតចេញពីទន្លេសាបទៅបន្ទាយមានជ័យកាត់តាមពោសាត់បាត់ដំបងបន្ទាយមានជ័ប៉ៃលិនតើវៀតណាមស្រែកមេចទៀត