ហេតុអ្វីយុទ្ធនាការចុះឈ្មោះចូលរៀន សំខាន់ និងចាំបាច់ត្រូវធ្វើជាបន្តបន្ទាប់?

แชร์
ฝัง
  • เผยแพร่เมื่อ 21 พ.ย. 2024
  • ហេតុអ្វីយុទ្ធនាការចុះឈ្មោះចូលរៀន សំខាន់ និងចាំបាច់ត្រូវធ្វើជាបន្តបន្ទាប់?
    ========
    ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ តែងអនុវត្ត យុទ្ធនាការ «ចុះឈ្មោះចូលរៀន» ដើម្បីផ្សព្វផ្សាយព័ត៌មានពីការចូលរៀន ហើយក៏ជា សកម្មភាពកៀរគរកុមារឱ្យចូលរៀនបានទាន់ពេលវេលា។ ថ្លែងក្នុងកិច្ចពិភាក្សាស្ដីពី យុទ្ធនា ការចុះឈ្មោះចូលរៀន កាលពីចុងខែតុលាកន្លងទៅ លោក យិនសៀង សុមេធ ប្រធានកម្មវិធីអប់រំ នៃអង្គការ អេដ អេ អាកស្យុង ថាយុទ្ធនាការនេះ មានសារៈសំខាន់ក្នុងការជំរុញឱ្យកុមារអាចចូលរៀនបានទាន់ពេលកំណត់ ពិសេសផ្ដល់ព័ត៌មានពីការអប់រំដល់អាណាព្យាបាលសិស្សតូចៗនៅតំបន់ដាច់ស្រយាល ហើយត្រូវបញ្ជូនកូនឱ្យចូលរៀន។
    ការអនុវត្តយុទ្ធនាការចុះឈ្មោះចូលរៀន គប្បីមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យអប់រំ ដើម្បីបញ្ជ្រាបកាន់តែទូលំទូលាយដល់សហគមន៍។ «យើងបានឃើញហើយថាធនធាននៅមានកម្រិត អ៊ីចឹងវាទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដោយសារតែយើងជាអង្គការសង្គមស៊ីវិលអាចធ្វើការផ្ដោតលើបញ្ហាជាក់លាក់ ដូចជាខាងអង្គការសាលាទន្សាយ ផ្ដោតលើបញ្ហាពិការភាព ហើយខាងយុវជនតាមមូលដ្ឋានផ្ទាល់។ ទាំងនេះជាចំណុចដែលអាចរួមចំណែកគ្នា ដើម្បីឈានទៅដល់ក្រុមគោលដៅ ដែលពិបាកនឹងទៅដល់»។ នេះជាការលើកឡើងរបស់លោក យិនសៀង សុមេធ ប្រធានកម្មវិធីអប់រំ នៃអង្គការ អេដ អេ អាកស្យុង។ អង្គការ អេដ អេ អាកស្យុង កំពុងធ្វើប្រតិបត្តិការគាំទ្រលើវិស័យអប់រំ ជាមួយអង្គការដៃគូចំនួន៣០ ដែលអនុវត្តការងារនៅតាមសាលាគោលដៅចំនួន១ ៧០០សាលារៀន នៅប្រមាណ២០ រាជធានី-ខេត្ត ទូទាំងប្រទេស។
    ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាកិច្ចពិភាក្សាខាងក្រោមដូចតទៅ៖
    ផលិតដោយសារព័ត៌មានឌីជីថលថ្មីៗ
    សម្ភាស៖ ខន ចំប៉ា
    រូបភាព៖ ឡេង សុភានិត
    ដំឡើងរូបភាព៖ ឡេង សុភានិត
    សូមចុចចូលតេឡេក្រាមផ្លូវការរបស់សារព័ត៌មានឌីជីថលថ្មីៗ t.me/thmeythmeymedia ដើម្បីទទួលបានព័ត៌មានរហ័ស និងសម្បូរបែប!
    ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មជាមួយសារព័ត៌មានឌីជីថលថ្មីៗតាមរយៈ 012 900 132/081 699 329 ឬតេឡេក្រាម t.me/salesttn
    ThmeyThmey Social Media:
    TH-cam: bit.ly/2RNzknr
    Instagram: bit.ly/32QSFup
    Twitter: bit.ly/3iTsTuS
    Web: bit.ly/3hPEU3q
    Facebook: bit.ly/2FGyvKY
    Threads: bit.ly/44q1UPl
    © All Rights Reserved & Copyrights by Thmey Thmey Digital Media (thmeythmey.com)
    #thmeythmey
    #thmeythmeynews
    #cambodianess
    #thmeythmey25
    #trending
    #cambodia
    #ថ្មីៗ

ความคิดเห็น •