នាយប៉ុស្ដិ៍ នៃច្រកទ្វារទ្វេភាគី ព្រំដែនខ្មែរ-វៀតណាម(ឡាប៉ាខេ) អះអាងថា អាជ្ញាធរបានអនុវត្តយ៉ាងតឹងតែង...

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • នាយប៉ុស្ដិ៍ នៃច្រកទ្វារទ្វេភាគី ព្រំដែនខ្មែរ-វៀតណាម(ឡាប៉ាខេ) អះអាងថា អាជ្ញាធរបានអនុវត្តយ៉ាងតឹងតែង គ្មានជនជាតិវៀតណាម មកបំពានទឹកដីកម្ពុជាបានឡើយ
    (មណ្ឌលគិរី)៖ វីរៈសេនីយ៍ទោ ហ៊ួន គាសេង នាយប៉ុស្តិ៍ នៃច្រកទ្វារទ្វេភាគី (ឡាប៉ាខេ) ដែលរស់នៅជាប់នឹងព្រំដែនវៀតណាមរយៈពេល២០ឆ្នាំ អះអាងថា អាជ្ញាធរនៅតំបន់នោះ បានអនុវត្តតាមច្បាប់ដ៏តឹងរឹងរបស់រាជរដ្ឋាភិបាល ដោយមិនមានឲ្យជនជាតិវៀតណាមណាមួយចេញចូល ដោយគ្មានការអនុញ្ញាតនោះឡើយ។
    ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News ពេលចុះទៅសម្ភាសដោយផ្ទាល់ នៃច្រកទ្វារទ្វេរភាគី ព្រំដែនខ្មែរ-វៀតណាម លោក ហ៊ួន គាសេង បញ្ជាក់ថា តាំងពីឆ្នាំ២០០៤ មកទល់ពេលនេះ រយៈពេលសរុប ២០ឆ្នាំហើយ លោកមិនដែលឃើញជនជាតិវៀតណាមណា មកតាំងទីលំនៅចូលដល់តំបន់ព្រំដែនកម្ពុជា សូម្បីមួយចង្អាម ។
    នាយប៉ុស្តិ៍ ច្រកទ្វេរភាគី បានឲ្យដឹងពីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាននៅតំបន់នោះថា៖ ចំពោះប្រជាជនវៀតណាមដែលសមត្ថកិច្ចមានការសង្ស័យ ឬ ខុសពីពលរដ្ឋដែលចេញចូលរកស៊ីរាល់ដង គឺចាំបាច់ត្រូវតែថតរូប និង អត្តសញ្ញាណប័ណ្ណទុក បន្ទាប់មកបញ្ជូនទៅឲ្យអាជ្ញាធរ នៅទីរួមខេត្តតាមដានពិនិត្យពីគោលបំណងបុគ្គលនោះ បើបង្កភាពមិនប្រក្រតីអាជ្ញាធរនឹងបញ្ជូនទៅ ប្រទេសវៀតណាមវិញជាបន្ទាន់ ។
    វីរៈសេនីយ៍ទោ រូបនេះបញ្ជាក់ថា ជាទូទៅទាំងប្រជាជនខ្មែរ-វៀតណាម ត្រូវមានលិខិតស្នាមច្បាស់លាស់មុន ចេញចូលច្រកទ្វារ ព្រំដែន មិនមែនចេះតែ ចេញចូលតាមចិត្តនោះទេ សម្រាប់ប្រជាជនកម្ពុជាដែលរស់នៅជាប់ព្រំដែនអាចឆ្លង រវាងឃុំនិងឃុំ ដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ដោយឡែកប្រជាជនដែលមកពីទីរួមខេត្តត្រូវប្រើលិខិតបើកផ្លូវ ហៅថា (លីសេប៉ាសេ) ចំណែកប្រជាជនដែលមកពីឆ្ងាយត្រូវតែប្រើលិខិតឆ្លងដែន ។
    មិនមែនតឹងរឹងត្រឹមតែមនុស្សនោះទេ សម្រាប់ទំនិញវិញ ស្ថាប័នគយក្នុងតំបន់ត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងម៉ត់ចត់បំផុត មុននឹងកំណត់ដាក់ឲ្យចេញចូលតាមច្រកទ្វារព្រំដែន នេះបើតាមការបញ្ជាក់របស់ វីរៈសេនីយ៍ទោ ហ៊ួន គាសេង នាយប៉ុស្តិ៍ នៃច្រកទ្វារទ្វេរភាគី (ឡាប៉ាខេ)។
    សូមជម្រាបថា ច្រកព្រំដែនសរុបមានចំនួន ៣ ច្រកតំបន់ គឺសម្រាប់ប្រជាពលរដ្ឋ នៅក្នុងស្រុកនិងស្រុកឆ្លងកាត់ ,ច្រកអន្តរជាតិ គឺសម្រាប់ភ្ញៀវទេសចរណ៍ដែលច្បាប់កំណត់ឆ្លងកាត់បានទាំងអស់គ្រប់ជាតិសាសន៍ ,ច្រកទ្វារទ្វេរភាគី គឺរវាងពីរប្រទេសប៉ុណ្ណោះ ដោយប្រទេសទី៣មិនអាចឆ្លងកាត់បានទេ ។
    គួរជម្រាបថា ច្រកទ្វារទ្វេរភាគី ខ្មែរ វៀតណាមនេះ ខ្មែរហៅថា (ឡាប៉ាខេ) ចំណែកវៀតណាមហៅ វ៉ាង យៀវ ដោយព្រំដែននេះមានការបែងចែកព្រំប្រទល់ បោះបង្គោលយ៉ាងត្រឹមត្រូវ ព្រមទាំងមានប្រជាពលរដ្ឋខ្មែររស់នៅធ្វើស្រែចម្ការដែលប្រជាពលរដ្ឋខ្មែរនេះហើយ ជាបង្គោលដ៏រឹងមាំសម្រាប់ការពារទឹកដីពីកាឈ្លានពានរបស់ប្រទេសជិតខាង ៕

ความคิดเห็น • 53

  • @user-tv9ib2eb7l
    @user-tv9ib2eb7l 26 วันที่ผ่านมา +12

    ជំលឿនប្រជាជនឲទៅនៅព្រំដែនឲបានច្រើនកាន់តែប្រសើរ។ រដ្ឋាភិបាលដាក់ផែនការបង្កើតប្រជាជនបានច្រើន ឲ្យនៅតាមព្រំដែនឲបានច្រើនល្អ។

  • @laiin3009
    @laiin3009 25 วันที่ผ่านมา +2

    បេីបានអ្នកការសែត ឧស្សារចុះសួរសុខទុក្ខ ពលរដ្ឋ តាមព្រំដែន យកពត៌មាន ពិត . ពិតជាល្អណាស់ ។

  • @sokhomnit7505
    @sokhomnit7505 25 วันที่ผ่านมา +4

    គាំទ្រ​គម្រោង​អភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាល​ CLV អរគុណ​ ៕

  • @user-sc6os4wg5s
    @user-sc6os4wg5s 25 วันที่ผ่านมา +3

    ម៉េច​មិន​ពិនិត្យ​មើល​ថា​រថយន្ត​នោះ​នាំ​ចូល​ប្រទេស​កម្ពុជា​ឬ​អត់ ហើយ​រថយន្ត​នោះ​បាន​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​កម្ពុជា​ឬ​អត់?

  • @Khmer-cu1ow
    @Khmer-cu1ow 25 วันที่ผ่านมา +1

    Without under the table currency, right ?✌✌👍👍

  • @bongnan8827
    @bongnan8827 25 วันที่ผ่านมา

    ❤យើងដាំបង្គោល(ពំដែនហើយអស់គឺបានសុខ(សួលរហូត

  • @Koykoy2222
    @Koykoy2222 24 วันที่ผ่านมา

    ល្អ..ណាស់ធ្វើ.១ថ្ងៃនេះ

  • @sahongvanntuk
    @sahongvanntuk 25 วันที่ผ่านมา +1

    តើអ្នកដែលចូលមកគេចេញទៅវិញទេ?

  • @user-yl5hu5tj9i
    @user-yl5hu5tj9i 21 วันที่ผ่านมา

    កុំសំដែងពេលថត

  • @TimSaoTaing-qf1nb
    @TimSaoTaing-qf1nb 25 วันที่ผ่านมา +2

    បង្គោល១២៤ ដែលបារាំងបានបោះទុកឣោយ

  • @thanyvann1240
    @thanyvann1240 25 วันที่ผ่านมา +1

    ការនាំរបស់ចេញពីប្រទេសកម្ពុជាទៅវៀតណាមមាន: ឈើ ក្រញូង ឈើបេង ឈើទាល ។ល។ ការនាំចូលពីប្រទេសវៀតណាមមកកម្ពុជាយើងវិញមានដូចជា : ឈើចាក់ធ្មេញ ឈើគូស ម្ហូបអាហារគីមី សាច់ហួសថ្ងៃកំណត់ ។ល។

  • @khunlay4453
    @khunlay4453 25 วันที่ผ่านมา

    Program ល្អ❤😊❤😊

  • @TimSaoTaing-qf1nb
    @TimSaoTaing-qf1nb 25 วันที่ผ่านมา +1

    សូមបង្ហាញបង្គោលព្រំដែន៤ ដែលបារាំង បានបោះទុកឣោយ។ សូមជ្រាបថា មុនឆ្បាំ១៧០ ផ្លូវលំហូ ជិមុិញ ស្ថិតនៅក្នុងទឹដីកម្ពុជា ហើយក្រោយឆ្នាំ១៩៧៩ ផ្លូវលំហូីជីមុិញស្ថិតនៅក្នុងដីវៀតណាម។

    • @sokhomnit7505
      @sokhomnit7505 25 วันที่ผ่านมา

      សូមលោកសរសេរអោយបានច្បាស់លាស់​ ស្អីទៅឆ្នាំ១៧០​ អរគុណ​ ៕

  • @vannakm5239
    @vannakm5239 26 วันที่ผ่านมา +1

    ពិនិត្យមើលគាត់ឲ្យច្បាស់ផង

  • @user-qb6ci9nn4j
    @user-qb6ci9nn4j 25 วันที่ผ่านมา

    បើការធ្វើការអត់ល្អពិតជាផ្តល់ផលវិបាកដល់រដ្ឋាភិបាលហើយ ជូនពរឲ្យគ្រប់មន្រ្តីតាមព្រំដែនធ្វើការឲ្យបានតឹងរឹងរាល់ការចេញចូលរបស់ប្រទេសជិតខាង ព្រោះពួកគាត់ពិតជាមានសារះសំខាន់មែនទែន

  • @sophiavan5556
    @sophiavan5556 25 วันที่ผ่านมา +1

    ទៅសួរប្រជាជនដែលគាត់នៅទីនោះបានមានការពិត

  • @RothTha-d1d
    @RothTha-d1d 25 วันที่ผ่านมา

    ល្អពេលអ្នកកាសែតចុះ

  • @LidaTsk-jr6wb
    @LidaTsk-jr6wb 25 วันที่ผ่านมา

    ច្បាស់លាស់ សូមគាំទ្រ។

  • @sarithm5198
    @sarithm5198 26 วันที่ผ่านมา +2

    pouk hun sen nahmanet ah youn

  • @PakLeak
    @PakLeak 25 วันที่ผ่านมา

    ខ្ញុំទទួលស្គាល់ថាមានជនជាតិយួននៅក្នុងស្រុកយើងមែនហើយតែវាមិនមែនមានតែស្រុកយើងទេ នៅលើពិភពលោក ប្រទេសណាក៏មាន ចិន.យួន ដែរ ហើយសម័យបច្ចប្បន្ន ច្បាប់អន្តោប្រវេសន៏ មានគ្រប់ប្រទេស ព្រមទងអន្តរ ជាតិ U.N.H.C.R

  • @sarithsay2580
    @sarithsay2580 26 วันที่ผ่านมา +2

    រឿងសំខាន់មិនមែនព្រំប្រទល់ដែនបោះបង្គោលនេះទេ តែជារឿងវៀតណាមបង្ហូរជនជាតិគេឲ្យមករស់នៅលើដែនដីអភិវឌ្ឍន៍បន្តិចម្តងៗដូចនៅលើដងទន្លេមេគង្គសព្វថ្ងៃនេះ។

    • @sokhomnit7505
      @sokhomnit7505 25 วันที่ผ่านมา

      សូមស្តាប់ពន្យល់របស់លោកជំទាវ​ ចម​ និមល​ គាត់បានពន្យល់ល្មមបងប្អូនខ្មែរយល់បាន​ អរគុណ​ ៕

  • @user-vm6up4mq1s
    @user-vm6up4mq1s 25 วันที่ผ่านมา +1

    ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @LidaTsk-jr6wb
    @LidaTsk-jr6wb 25 วันที่ผ่านมา

    ចុះតាមផ្លូវទឹកវិញគ្រប់គ្រងបានល្អទេ?។ ខ្លាចតែស្ងាត់ៗយួនអូសផ្ទះទឹកឆ្លងមកខ្មែរទេ ?។

  • @phalsopheak7362
    @phalsopheak7362 25 วันที่ผ่านมา

    តើមានជនជាតិវៀតណាមច្រើនអត់

  • @PakLeak
    @PakLeak 25 วันที่ผ่านมา

    ច្បាស់ៗរបៀបនឹង សូមឲបងប្អូនប្រជាលរដ្ថយើង មានជុំនឿជឿជាក់លើកាអនុវត្ត របស់រាជ រដ្ឋាភិបាល ដែលខិតខំថែរក្សា កាពារ និអភវត្តប្រទេសជាតិ កុំជឿក្រុមញស់ញង់ ផលឹត ស្បតផ្សបផ្សាយ ដោយបំភ្លៃកាពិតនោះ

  • @KingdomApp-if4uo
    @KingdomApp-if4uo 26 วันที่ผ่านมา +2

    😂វាបែកថ្នាំហើយគេគ្រប់គ្នាថាអោយដក clv បែជាវាទៅមើលបង្កោលវិញ

    • @sokhomnit7505
      @sokhomnit7505 25 วันที่ผ่านมา

      ម៉េចអញ្ចឹង

  • @sarithm5198
    @sarithm5198 26 วันที่ผ่านมา +1

    🤣🤣🤣👉krom ah pouk bouk 👈😂

  • @savetou7433
    @savetou7433 25 วันที่ผ่านมา

    CLVចងគ្រុបខេត្តហើយយួននៅពេញប្រទេស

  • @satharauv5555
    @satharauv5555 25 วันที่ผ่านมา

    កុំភភូត ពលរដ្ឋខ្មែរ កង់ប្រវត្តិស្រាស្ត្រ មិនគាល់លោកឯងជានណាទេ បងប្ងូនខ្មែរទុកតែនាក់ ស្មោះត្រង់និងជាតិ បើខ្មែរមិនសំអាតក្រុមភភូតទេ ប្រទេសជាតិមិនអាចធ្វ៉ើដំណើរទៅមុក កុម្មុយនីសយៀកមិញខ្មែរយៀកមីញពូកែភភូត!!

  • @meassavuth4649
    @meassavuth4649 25 วันที่ผ่านมา +1

    ខ្មែរយើង ចូលចិត្ត តែ អ្វីៗ ដែលមើលឃើញនឹងភ្នែកប៉ុណ្ណោះ ដើម្បី ស្រួលជឿជាក់ , បើ ម់ើលឃើញ បង្គោល គឺ ថា បង្គោលមែន , យល់ដឹង ប៉ុណ្ណឹងៗ គឺ យួន សុីផុយ , ខ្មែរយើងភាគច្រើន ស្គាល់យួនមិនទាន់ច្បាស់ទេ 😂
    * 100 ភាគរយ គឺ ធានាថាយួននឹងគ្រប់គ្រង ! កុំចង់ភ្នាល់ , សូមកាប់ថ្ម ចំណាំផង ! ប៉ុន្តែ ថ្ម ដែលកាប់ចំណាំនោះ គឺ ហាមទុកក្នុងស្រុកខ្មែរ , ត្រូវលើកទៅដាក់ប្រទេស លោក ខាងលិច ( ទើប ជឿជាក់ ) , បើថ្មទុកក្នុងស្រុកខ្មែរ គឺ យួននឹងបំផ្លាញចោលទៀត , បំបិតភស្តុតាង ! 😅 , ចេះតែនាំគ្នាជឿទៅ ! អ្នកខ្លះ គឺ ជាខ្មែរក្លែងក្លាយទេ ( បន្លំខ្លួនជាខ្មែរទេ) ! ខំជឿ ទៅ ! ខំជឿ ដូច ពាក្យ គេថា ប៉ុល ពត ជាឃាតករ , គឺ ចេះតែជឿទៅ ! មួយជីវិតនេះ ជឿ អោយបានច្រើនទៅ ! ថ្ងៃក្រោយ ព្រំដែន នឹងនៅ មុខផ្ទះ របស់អ្នកហើយ 😅 ពេលនោះ ទើប ពោលពាក្យ ថា អា ណា ដឹង 😂 អា ណា ដឹង វា ចូលមកតាមណា ! 😅 អា ណា ដឹង ថា វា លួចកើត ! 😂 ពាក្យទាំងអស់នេះ គឺ ជា ពាក្យចុងក្រោយ របស់ ខ្មែរហើយ !

  • @user-sc6os4wg5s
    @user-sc6os4wg5s 25 วันที่ผ่านมา

    ខ្ញុំចង់ដឹងថា តើបង្គោលព្រំដែនពិតជាស្ថិតនៅលើខ្សែបន្ទាត់ព្រំដែនត្រឹមត្រូវឬអត់ ខ្ញុំត្រូវបើកទីតាំងដែលខ្ញុំកំពុងឈរ បន្ទាប់មកប្រើ GPS ដើម្បីមើលថាតើទីតាំងត្រឹមត្រូវ។

    • @sokhomnit7505
      @sokhomnit7505 25 วันที่ผ่านมา

      សូមមានជំនឿលេីការគណកម្មាធិការព្រំដែនដែលបានបោះបង្គោលព្រំដែន​ អរគុណ​ ៕

  • @hongbunnahs6731
    @hongbunnahs6731 25 วันที่ผ่านมา

    😂

  • @KiMHENGMH8687
    @KiMHENGMH8687 25 วันที่ผ่านมา +1

    អាអាច់

  • @sarithm5198
    @sarithm5198 26 วันที่ผ่านมา +1

    ah nis dog hun n dog vn🤣🤣🤣👈

  • @user-ie8rt5kp1q
    @user-ie8rt5kp1q 25 วันที่ผ่านมา

    ប៉ូលិសខែ្មរនៅតាមជាយដែនមើលផងប្រជាជនរៀតណាតចូលមករកសុីក្មុងស្រុកបើរៀតណាតហួសហែតពេកយើងត្រូវមើលផងកុំកាន់ជើងខាងអេាយសេាះ

  • @user-pe4me9zo3n
    @user-pe4me9zo3n 23 วันที่ผ่านมา

    ខ្មុំក៏ខ្មែរដែលស្រលាញ់ទឹកដីខ្មែរ🇰🇭🇰🇭🇰🇭🇰🇭❤️