ប្រវត្តិរបាំគោះត្រឡោក | Robam Kous Trolouk☺

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • #ប្រវត្តិរបាំគោះត្រឡោក
    របាំគោះត្រឡោក គឺជារបាំមួយបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩២០នៅភូមិជប់ ឃុំកណ្តៀងរាយខេត្តស្វាយទាប មុនបង្កើតខេត្តស្វាយរៀង២ឆ្នាំ។ របាំគោះត្រឡោកបង្កើតឡើងដោយលោកគ្រូស្វាយភោគ លោកគ្រូម៉ាន់ ស៊ុំ ដែលមានស្រុកកំណើតនៅកម្ពុជាក្រោមបានមករស់នៅក្នុងភូមិជប់ ។ គាត់បានចាប់ផ្តើមបង្កើតរបាំគោះត្រឡោកនៅក្នុងវង់សិល្បៈអាប៉េ របស់គាត់ នាសម័យអាណានិគមនិយមបារាំង ។
    បើតាមលោកអ៊ុក គឹមនី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា តាមការស្រាវជ្រាវរបស់មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអ្នកសិល្បៈចាស់ទុំ ឃើញថា របាំគោះត្រឡោកបានបដិសន្ធិ នៅភូមិជប់ ឃុំកណ្តៀងរាយ នៅអំឡុងឆ្នាំ១៩២០ដោយមានលោកគ្រូស្វាយ ភោគ និងលោកគ្រូម៉ាន់ ស៊ុំ សម្រាប់សម្តែងសិល្បៈក្នុងវង់អាប៉េរបស់ពួកគាត់។ បន្តមកទៀតមានលោកគ្រូភិន នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងលោកគ្រូសំ គង់ នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាទាប ជាអ្នកថែរក្សារបាំគោះត្រឡោកបន្តវេន ។
    (យើងខ្ញុំសូមអភ័យទោស រាលការអានមិនត្រូវរាល់អក្ខរាវិរុទ្ធទាំងឡាយដែលកើតមានឡើងដោយអចេតនា ) សូមអគុណ...
    ប្រភព: សមាសភាពក្រុមស្រាវជ្រាវ៖
    ១-លោកអ៊ី រី អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្តសិល្បៈខេត្ត ។
    ២-លោកចាន់ សុគាត អតីតអនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ។
    ៣-លោកអ៊ុកយ៉ាំ អតីតអភិបាលរងស្រុកស្វាយទាប ។
    ៤-លោកម៉ាន់ សម្បត្តិ គ្រូសាលាបឋមសិក្សាតានូ ឃុំសំបួរ ស្រុកស្វាយទាប និងមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តចូលរួមនៅឆ្នាំ១៩៩៤ ៕
    អត្តបទដើម : វ៉ាន់ ប៊ុនធឿន
    kohsantepheapd...
    More video:
    សម័យអាណាចក្រភ្នំ ឬ សម័យហ្វូណន់ |Fúnán www.youtube.co....
    សម័យចេនឡា | Zhēnlà www.youtube.co...
    ហេតុអ្វីបានជាគេប្រើកូនក្រក ? | Why use Konkrok ? www.youtube.co.... តើអ្នកជឿទេថាមានខ្មោចសង្កត់? | Do you believe in ghosts? www.youtube.co... US:
    *************************************
    FB: / discoveryinsider
    TH-cam: / @discoveryinsider

ความคิดเห็น • 4

  • @narinkhc3664
    @narinkhc3664 2 ปีที่แล้ว

    ខ្ញុំទើបតែដឹងទេ ថារបាំគោះត្រឡោកដើមកំណើតពីស្វាយរៀង💓💓❤️❤️

  • @danhthach8460
    @danhthach8460 3 ปีที่แล้ว +1

    ខ្ញុំនៅខ្មែរក្រោមឃើញថារបរបាំនេះនៅពេញនិយមរហូតសព្វថ្ងៃ។