អ៊ុយក្រែនប្រើបច្ចេកវិទ្យា A I ក្នុងការចាប់ផ្តើមនូវយុគសម័យថ្មី នៃមនុស្សយន្តឃាតករ

แชร์
ฝัง
  • เผยแพร่เมื่อ 3 ต.ค. 2024
  • បច្ចេកវិទ្យាទំនើបដែលអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើក និងម៉ាស៊ីនផ្សេងទៀតដំណើរការដោយស្វ័យភាព គឺត្រូវបានជំរុញដោយការសិក្សាយ៉ាងស៊ីជម្រៅ ទៅលើប្រភេទ AI ដែលដំណើរការទិន្នន័យយ៉ាងច្រើនដើម្បីកំណត់ជាគំរូ និងធ្វើការសម្រេចចិត្ត។ ការសិក្សាដ៏ស៊ីជម្រៅ ដែលជាចំណុចសំខាន់ ក្នុងការបង្កើតគំរូភាសាជាច្រើន ដូចជា chatGPT-4 របស់ OpenAI បានអនុញ្ញាតឱ្យប្រព័ន្ធធ្វើការបកស្រាយ និងប្រតិកម្មចំពោះសញ្ញាពីវីដេអូ និងកាមេរ៉ាក្នុងពេលជាក់ស្តែង។ នេះមានន័យថា កម្មវិធីដែលត្រូវបានរចនាឡើងដំបូង ក្នុងគោលបំណងជួយឱ្យយន្តហោះគ្មានមនុស្សបើក ហោះតាមអ្នកជិះស្គីចុះពីលើភ្នំ ឥឡូវនេះវាបានប្រែប្រួលទៅជាអាវុធដ៍សាហាវ។
    តាមរយៈការសម្ភាសជាមួយសហគ្រិន វិស្វករ និងអង្គភាពយោធារបស់អ៊ុយក្រែន រូបភាពមួយបានលេចចេញអំពីអនាគតដ៏ខ្លី ពីហ្វូងមនុស្សយន្ត ដែលអាចធ្វើប្រតិបត្តិការដោយខ្លួនឯង ហើយកាំភ្លើងយន្តដែលបំពាក់ដោយសម្ថភាពជាមួយកុំព្យូទ័រ គឺអាចកំណត់គោលដៅ និងកម្ចាត់ទាហានសត្រូវដោយ ស្វ័យប្រវត្តិ។ សូម្បីតែការវិវឌ្ឍដ៏ទំនើបជាងនេះ ដូចជាការដាក់យានជំនិះគ្មានមនុស្សបើក ប្រដាប់ដោយកាំភ្លើងយន្តក៏កំពុងដំណើរការផងដែរ។
    ថ្វីត្បិតតែពួកវាមិនជឿនលឿនដូចប្រព័ន្ធថ្នាក់យោធាថ្លៃៗដែលផលិតដោយសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីក៏ដោយ ការចំណាយដ៏ទាបរបស់ពួកវា គឺត្រឹមតែប៉ុន្មានពាន់ដុល្លារ ឬតិចជាងនេះ ហើយនិងភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ផងដែរ។

ความคิดเห็น • 22