រកឃើញចម្រៀងខ្មែរក្រហម និងមង្គលការនៅតំបន់រំដោះ ឆ្នាំ១៩៧២ នៅសេសសល់

แชร์
ฝัง
  • เผยแพร่เมื่อ 4 ต.ค. 2024
  • ក្នុងការបំរើជួរកងទ័ពបដិវត្តន៍ មេដឹកនាំខ្មែរក្រហមក្នុងតំបន់រំដោះក៏បានបង្កើតក្រុមសិល្បៈបដិវត្តន៍តាមភូមិស្រុក ខេត្តខណ្ឌនានាយកមកផលិតចម្រៀងបដិវត្តន៍ និងសម្តែងសិល្បៈដោយប្រកាន់ភ្ជាប់នូវទំរង់សិល្បៈបុរាណខ្មែរមានយីកេ , ល្ខោន ជាដើម។
    ជារឿងមួយមិនគួរអោយជឿ កន្លងទៅថ្មីៗនេះ ក្នុងដំណើរស្រាវជ្រាវរបស់ក្រុមដំណើរខ្មែរបានរកឃើញរ៉ូឡូមួយដុំតូច មានរយះពេល១ ម៉ោង និង១៥នាទី ជាចម្រៀងបដិវត្តន៍ , ការសម្តែងរបាំត្រុដិ និងពិធីកាត់សក់ មង្គលការប្រជាជនខ្មែរក្នុងតំបន់រំដោះ ថតនៅកំឡុងចុងឆ្នាំ១៩៧២។
    សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ៊ំ ឈឿន ប៊ុនឆន ដែលបានរក្សារ៉ូឡូទាំងនេះទុកតាំងពីឆ្នាំ១៩៧៩ រហូតមកទល់និងសព្វថ្ងៃ ហើយបានប្រគល់ជូនក្រុមដំណើរខ្មែរដើម្បីចម្លងរក្សាទុក។

ความคิดเห็น • 47

  • @150khgaming2
    @150khgaming2 5 หลายเดือนก่อน +1

    លោកញែមអេនមានឯកសារច្រើន

  • @pacificcoast3381
    @pacificcoast3381 4 หลายเดือนก่อน

    ឯកសារ​ខ្លះ​គឺ​សម្រាប់​តែ​ការ​ឃោសនា​ប៉ុណ្ណោះ មិន​មែន​ជា​ការពិត​ក្នុង​របប​ប៉ុលពត​ទេ ។ រយៈពេលពីឆ្នាំ 1970 ដល់ឆ្នាំ 1975 នៅតែជាសម័យអន្តរកាល ។

  • @WTC13104
    @WTC13104 6 หลายเดือนก่อน

    Admin កាលណាបានផុសចម្រៀងនឹង ? Admin ភ្លេចមែន ?

  • @rara4132
    @rara4132 9 หลายเดือนก่อน +2

    ដូចសម័យរដ្ឋកម្ពុជាដែរ ការធ្វើដំណើរត្រូវមានលិខិតក្រដាស់ស្នាមគឺរបបតែ១

    • @unile0
      @unile0 9 หลายเดือนก่อน +2

      ព្រោះសម័យទាំងពីរនេះសុទ្ធតែពួកកុម្មុយនិស្តគ្រប់គ្រង

    • @rara4132
      @rara4132 9 หลายเดือนก่อน

      @@unile0 មុននឹងក្រោយអ្នកសម្លាប់ខ្មែរតែមួយ

    • @Priyanca6670
      @Priyanca6670 9 หลายเดือนก่อน

      @@unile0exactly

  • @yellowcat3182
    @yellowcat3182 9 หลายเดือนก่อน +2

    😮😢😮😢ចម្លែកណាស់! អ្នកការសម័យនោះគឺ សំពត់អាវ ខោអាវខ្មៅ ក្រម៉ាបង់ក ស្បែកជើងកង់ឡាន សក់កាត់ខ្លីៗ 😢

    • @Priyanca6670
      @Priyanca6670 9 หลายเดือนก่อน

      គឺគេនិយមស្លៀកសម្លៀកបំពាក់បែបនេះកាត់សក់បែបនេះគឺជារបបកុម្មុយនិស្តត្រូវស្លៀកដូចគ្នាកាត់សក់អោយខ្លីដូចគ្នា

  • @chabmeas9674
    @chabmeas9674 9 หลายเดือนก่อน +2

    ខ្ញុំធ្លាប់បានមើល ហើយក៏បានសម្តែងដែរនៅឆ្នាំ១៩៧២នឹងឆ្នាំ១៩៧៣នឹង១៩៧៤ ឃើញហើយឮហើយនឹកណាស់ ខ្ញុំនៅចាំជានិច្ច

    • @TK-sx4fr
      @TK-sx4fr 9 หลายเดือนก่อน

      នឹករបបអាពត ឬ នឹក ឆាកជីវិត?

    • @chabmeas9674
      @chabmeas9674 8 หลายเดือนก่อน +1

      @@TK-sx4fr នឹកឆាកជីវិតមហាសែនកំសត់វេទនាកាលរស់នៅក្នុងតំបន់រំដោះអាណិតប្រជាជនខ្មែរកាលសមយ័នោះរស់នៅក្រោមការទម្លាក់គ្រាប់បែកទាំងយប់ថ្ងៃគីមិននដែលបានសុខទេ

    • @TK-sx4fr
      @TK-sx4fr 8 หลายเดือนก่อน

      @@chabmeas9674 បាទ ខ្ញុំយល់ ខ្ញុំក៏បានពួកវាច្រលាសចេញពីស្រុកទៅនៅឯតំបន់រំដោះដែរ គឺចេញពីស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ ទៅនៅភូមិប៉ោយស្មាច់ ខេត្តសៀមរាប គឺអត់បាយអត់ទឹកស្រេកឃ្លាន ហើយធ្វើការយប់ថ្ងៃ លុះស្គមខ្លួនប្រាណនៅសល់តែឆ្អឹង អ្នកខ្លះហើមខ្លួនព្រោះខ្វះជាតិអំបិលក្នុងខ្លួន គឺវេតនា មហាវេតនា ដូចជានរុកក្នុងលោកក័យគ្មានថ្ងៃណាទំនេពីការងារទេ ខ្ញុំចាំមិនបានអស់ទេ ព្រោះពេលនោះខ្ញុំនៅតូចអាយុតែ៣ឆ្នាំ ប៉ុន្តែវេតនាពេក ធ្វើឲខ្ញុំចាំបានជាច្រើនដែរ គឺកាលពីឆ្នាំ១៩៧៣ ដែលខ្មែរក្រហមវាយដាច់ (បាក់) បន្ទាយទាហ៊ានចុងកាល់ ខេត្តឧត្តរមានជ័យ តើមានបងប្អូនណាចាំរឿងនេះបានខ្លះដែរឬទេ?

    • @WTC13104
      @WTC13104 8 หลายเดือนก่อน

      @@TK-sx4frខ្ញុំនឹកប៉ុលពតនឹងឆាកជីវិត រឿងពិតនៅតែពិត អ្នកមិនដឹងនៅតែមិនដឹង

    • @TK-sx4fr
      @TK-sx4fr 8 หลายเดือนก่อน

      @@WTC13104 បើនឹកឆាកជីវិត្ត ជួយគាំទ្រំ តែបើនឹកអាពត មិនគាំទ្រទេ! ព្រោះពួកវាជាចោរហារយមែនពិត គឺពួកអាធ្មិលឥតសាសនា ដែលពួកវា រស់នៅក្នុងនរកលោក័យ។ តើលោកអ្នកចាំបានអ្វីខ្លះទៀត? ការអត់បាយទឹកជារឿងលំបាក១យ៉ាងដែលខ្មែរគ្រប់គ្នាធ្លាប់បានដឹង តើដឹងដែលឬទេ នៅជំនាន់អាពក អត់អ្វីទៅ មានអាការក លំបាកជាងគេ?

  • @150khgaming2
    @150khgaming2 5 หลายเดือนก่อน

    សុំបទពេញ

  • @THY-773
    @THY-773 2 หลายเดือนก่อน

    ដាក់អោយវែងទៅ

  • @mittpreahthor
    @mittpreahthor 9 หลายเดือนก่อน

    ល្អបង ថែរក្សាឳ្យបានល្អផង​!

  • @vannarithvar5074
    @vannarithvar5074 9 หลายเดือนก่อน

    ខ្ញុំផ្ទាល់ បានឆ្លងកាត់របបប៉ុលពត ។បានរៀបការក្នុងខែ តុលាឆ្នាំ1978។ចំនួន55គូ ។ក្នុង ភូមិថ្គួល សង្កាត់អន្លង់ត្នោត ស្រុកក្រគរខេត្តពោធិសាត់😢

    • @jktbali
      @jktbali 9 หลายเดือนก่อน

      wow, ខ្ញំកើតនៅក្រគរប៉ុន្តែត្រូវបានពួកវាដេញឲ្យទៅបំណក់នឹងតំបន់ព្រៃ​ភ្នំដែលមិនស្គាល់ដើម្បីគ្រោងការបដិវត្តភ្លីភ្លើរបស់វា។ ប្រវតិ្តសាសខ្មែររយះកាលនេះគួរឲ្យអាមាសពិភពលោកណាស់ដែលមនុស្សល្ងង់ទាំងអស់នេះទាញប្រទេសទាំងមូលចុះនរក 😣

  • @OunSokheng
    @OunSokheng 9 หลายเดือนก่อน

    អ៊ុំឆន ជានាក់ចម្រៀងបដិវត្តន៍ខ្មែរក្រហមនឹងមែនដែលជូនឯកសារនេះ?

  • @ESV97
    @ESV97 9 หลายเดือนก่อน +2

    តែប៉ុណ្ណេះបឺត សំរេចបានបទចម្រៀងច្រៀងទៀតហើយ❤

    • @manob8590
      @manob8590 9 หลายเดือนก่อน

      ពីមុន រំភើប ដល់ក ឃើញដំណើរខ្មែរ ស្រាវជ្រាវ ឃើញ អ្វីមួយ តែ ឥឡូវ លែង រំភើបហើយ បង សក់កង្រ្ទើង អើយ មិននៅ មួយកន្លែង ទេ ចុងក្រោយ ..បឺត សំរេច..? ខិ ខិ ខិ

    • @freshMila
      @freshMila 9 หลายเดือนก่อน +1

      😂😂

    • @Priyanca6670
      @Priyanca6670 9 หลายเดือนก่อน

      @@freshMilaLolz 😂

    • @OunLove-yd2qt
      @OunLove-yd2qt 9 หลายเดือนก่อน

      ស្ដាប

    • @OunLove-yd2qt
      @OunLove-yd2qt 9 หลายเดือนก่อน

      ច្រៀងឲ្យលោកឯងស្ដាប់
      គាត់ច្រៀងតែបទសាមុតមិនអស់ផង

  • @monikatelov1624
    @monikatelov1624 9 หลายเดือนก่อน

    ចម្រៀងហ្នឹងខ្ញុំនៅចាំតេី

  • @DOM1-rg1dy
    @DOM1-rg1dy 9 หลายเดือนก่อน

    ឆ្នាំ 71 72ខ្ញុំធ្លាប់សំដែងកាលនោះខ្ញុំនៅអាយុ 10 ឆ្នាំចម្រៀងទាំងអស់ 71 72

  • @DOM1-rg1dy
    @DOM1-rg1dy 9 หลายเดือนก่อน

    រសាយឃើញស្រូវខ្ចីពេញវ័យដាក់គ្រាប់មានសល់សែនកង្វល់ឃើញផលមកជាបរិបូរណ៍ឃើញកសិករសែនរារីអបអរសាទរពណ៌អាចោររួចថ្នាំឲ្យរកលុយ

  • @walllizard8740
    @walllizard8740 9 หลายเดือนก่อน

    ក្នុងតំបន់រំដោះមានសំលាប់មនុស្សជាបណ្តើរៗហើយ។

  • @thekhemryshow
    @thekhemryshow 9 หลายเดือนก่อน

    Wow’s

  • @D0369ท้าวต้อย
    @D0369ท้าวต้อย 8 หลายเดือนก่อน

    😅😅😅