កិច្ចសន្ទនាជាមួយវេជ្ជបណ្ឌិតឯកទេស សម្ភព និងរោគស្ត្រី

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • សម្រាប់បងប្អូនដែលកំពុងត្រៀមប្រឡងយកថ្នាក់វេជ្ជបណ្ឌិតឯកទេស សូមគិតគូរពិចារណាឱ្យបានច្បាស់មុននឹងសម្រេចចិត្ត។ អ្វីក៏ដោយឱ្យតែយើងស្រឡាញ់ វាមិនខុសនោះទេ តែបើមិនមែនដោយសារការស្រឡាញ់ហើយសម្រេចចិត្តដោយលំអៀងទៅលើកត្តាអ្វីមួយ នោះយើងនឹងនៅជាមួយវាមិនបានយូរនោះទេ ឬអាចរស់បានពោពេញដោយការរអ៊ូតាមផ្លូវរហូត។​ ខ្ញុំនៅតែនិយាយដដែលថា ថ្នាក់ឯកទេសគឺដូចជាការរៀបការ ត្រូវច្បាស់ថាចង់រៀបការជាមួយនរណាជាមុនសិន មិនមែនពេលណា របៀបណា យ៉ាងណា មុនឡើយ។
    បច្ចុប្បន្នឯកទេសជាច្រើផ្សេងទៀត មិនសូវមានអ្នកចង់យកនោះទេ ចំណែកផ្នែកសម្ភព និងរោគស្រ្តីដែលមានវ័យចំណាស់ជាងគេ ចាល់ទីផ្សារការងារជាងគេ ហើយតម្រូវការនៅតាមតំបន់ដាច់ស្រយាលឆ្ងាយៗ អាចមានវេជ្ជបណ្ឌិតទូទៅជំនួសការងារទាំងនេះបាន។ បើនិយាយមិនពីរោះស្តាប់ គឺដូចហាងកាហ្វេអ៊ីចឹង ទោះគ្រប់គ្នាត្រូវញ៉ាំកាហ្វេរាល់ថ្ងៃក៏ដោយ តើការបើកហាងកាហ្វេច្រើនលើសលប់អាចធានាបាននូវគុណភាពស្តង់ដារដូចៗគ្នាបានឬអត់? ឬត្រូវឱ្យអតិថិជនដើរសាករសជាតិគ្រប់ហាងកាហ្វេចាប់ពី Brand ធំៗ មកដល់កាហ្វេថង់ ខ្លួនឯង? បរិបទស្រុកយើងមានភាពប្រែប្រួលហើយ តម្រូវការវេជ្ជសាស្រ្តក៏រេចេញពី គោលដៅយុទ្ធសាស្រ្តសុខាភិបាល នៃការគាំពារមាតា និងទារក តទៅទៀតផងដែរ។ លោកគ្រូមានប្រសាសន៍ថាបើយកជំនាញនេះ គឺត្រូវតម្រង់គោលដៅយកឯកទេសជាន់ខ្ពស់ដែលកាន់តែលម្អិតបំផុតដើម្បីដោះស្រាយបញ្ហាក្នុងប្រទេសយើងឱ្យអស់ ទប់ស្កាត់លំហូរទេសចរណ៍វេជ្ជសាស្រ្តទៅស្រុកគេ។

ความคิดเห็น • 4

  • @saotitphanith19
    @saotitphanith19 หลายเดือนก่อน

    សុំvideo ខាង ឯកទេស ថ្នាំសណ្ណំនិងសង្គ្រោះបន្ទាន់ ម្តងមកបង🥰

    • @vichhaihul
      @vichhaihul  หลายเดือนก่อน +1

      @@saotitphanith19 កំពុង​រៀបចំ​ទាក់ទង​គ្រូពេទ្យ​ឯកទេស​ដេីម្បី​ថត​ហេីយ

    • @knowledgemed1288
      @knowledgemed1288 หลายเดือนก่อน

      @@vichhaihul Can not wait b

    • @vichhaihul
      @vichhaihul  หลายเดือนก่อน

      @@knowledgemed1288 We all have a very busy schedule so it's a bit difficult for appointment. I will try my best.