របៀបធ្វើចំណីផ្សំសម្រាប់ត្រីអណ្តែង

แชร์
ฝัง
  • เผยแพร่เมื่อ 14 ต.ค. 2024
  • ចំពោះចំណីផ្សំសម្រាប់ត្រីអណ្តែង អាចផ្សំពីរុក្ខជាតិរួមមានច្រើនប្រភេទ ដូចជា៖ ត្រកួន ពោត ស្លឹកដំឡូងជ្វា សណ្តែកសៀង និង សមាសធតុផ្សំផ្សេងៗទៀត ដូចជាកន្ទក់ ចុងអង្ករ កាកសំន់ផ្ទះបាយលាយផ្សំជាមួយម្សៅត្រីជាដើម។ រាល់សមាសធាតុចំណីទាំងនេះយើងអាចលាយបញ្ចូលគ្នារូចចំអិនអោយឆ្អិតដាក់អោយត្រជាក់មុនពេលដាក់អោយត្រីស៊ី។ ចំណីប្រូតេអ៊ីនរួមមានជាតិសាច៉ មានដូចជា ៖​ ពោះវៀនមាន់ ពោះវៀនត្រី កណ្តៀរ អង្ក្រង ជន្លេន កាកសំណល់ពីសត្វឃាត និង ចំណីគ្រាប់​។
    វីធីផ្សំចំណីត្រីមានដូចជា៖​
    ខ្យង ១០ ភាគរយ
    ចំណីលាយស្រេច ១០ ​ភាគរយ​
    កន្ទក់ ៦០ ភាគរយ​
    ពោត ១០ ភាគរយ
    ត្រកួន ១០​ ភាគរយ
    ហើយយើងចាក់លាយកូរអោយសព្វ ជាមួយគ្នា ជាមួយទឹកដាក់អោយឆ្អិន ទុកអោយត្រជាក់រួចទើបដាក់អោយត្រីស៊ី។
    ប្រភព៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹង នេសាទ

ความคิดเห็น • 1

  • @swtkh1789
    @swtkh1789 2 ปีที่แล้ว

    តើចំណីនេះអាចអោយត្រីផ្ទក់ស៊ីបានអត់