សូមជូនទស្សនីយភាពរបាំព្រះរាជទ្រព្យ “របាំចម៉្បាមាសទេស”

แชร์
ฝัง
  • เผยแพร่เมื่อ 6 เม.ย. 2024
  • អំពីប្រវត្តិនៃ របាំ ចំប៉ាមាសទេស♥️🇰🇭
    របាំចំប៉ាមាសទេស នេះគឺជាស្នាព្រះហស្តនៃ សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ ដែលពេលនោះស្តេចគង់ជានាយិកាសាលាបឋមសិក្សាសុធារស វេលាបើកវិស្សមកាល ព្រះអង្គបានរៀបចំកម្មវិធីសិល្បៈសម្រាប់កុមារ ដោយលោកបានតម្លើងរបាំនេះឡើងដោយបានកាត់ក្រដាសធ្វើជាមកុដ ដូចគ្នា នឹងមកុដអប្សរា មានពាក់សំពត់ទម្លាក់សំឡុយពីសងខាងដូចនិងចម្លាក់ ឆ្លាក់ជាប់ជញ្ជាំងប្រាសាទអង្គរវត្ត ។
    ការសម្តែងរបាំចំប៉ាមាសទេសនេះគឺលោកប្រទានអោយ សម្តេច នរោត្តម វជ្ជរ៉ា ក្រសាលមុនគេបង្អស់ និងសង្កេតឃើញមាន​​ ព្រះអង្គ​ម្ចាស់​ក្សត្រី​ នរោត្ដម​ សុ​ជាតិ​វត្តិយ៉ា(ម្ចាស់សុជាតិ) ក្រសាលដែរ។
    របាំនេះរស់ឡើងវិញដោយស្នាដៃតម្លើងម្តងទៀតរបស់ លោកយាយទេវនាដនិមិ្មតឯម​ ធាយ សម្តែងដោយអ្នកគ្រូ សំ សត្យា ថ្វាយទតដោយផ្ទាល់ដោយសម្តេច នរោត្តម វជ្ជរ៉ា ។
    សូមក្រាបថ្វាយមហាកុសលនិងសូមឧទ្ទិសកុសល....៕

ความคิดเห็น •