ពិធីបុណ្យរាប់បាត្រឆ្លងភ្ជុំបិណ្ឌ វត្តរតនារាម

แชร์
ฝัง
  • เผยแพร่เมื่อ 5 ต.ค. 2024
  • ពិធីបុណ្យរាប់បាត្រឆ្លងភ្ជុំបិណ្ឌ វត្តរតនារាម
    យើងខ្ញុំទាំងអស់គ្នាជាពុទ្ធបរិស័ទជាសមាជិកក្រុមវេន និងបងប្អូន ញាតិមិត្តមានសទ្ធាជ្រះថ្លាបានផ្តើមបុណ្យកាន់បិណ្ឌមានរាយឈ្មោះដូចខាងក្រោម ដើម្បីវេរប្រគេនដល់ព្រះសង្ឃ និងឧទ្ទិសកុសលជូនដល់ពពួកញាតិទាំងឡាយដែលបានចែកឋានទៅកាន់បរលោក និងដើម្បីចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលសាលាឆាន់អគារថ្មីវត្តរតនារាមផងដែរ ។
    ទីកន្លែង វត្តរតនារាម 114 Broomfield St. Cabramatta NSW 2166
    កម្មវិធីបុណ្យ
    ពេលល្ងាច​​៖ សូត្រមន្តថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២៤
    On Saturday 05/10/24 (4pm-8pm) ពីម៉ោង៤ ដល់ម៉ោង៨យប់ ជួបជុំពុទ្ធបរិស័ទ នមស្ការ សមាទានសីល និមន្តព្រះសង្ឃសំដែងព្រះបរិត្ត​ និងសំដែងធម្មទេសនា សូត្របរាភវសូត្រ និងដាក់បិណ្ឌដើម្បីឧទ្ទិសបុណ្យដល់ពពួកញាតិដែលចែកឋានទៅកាន់បរលោក ។
    ពេលព្រឹក៖ ឆ្លងបុណ្យថ្ងៃអាទិត្យ៤កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី០៦ ខែតុលាឆ្នាំដដែល
    On Sunday 06/10/24 (9am-12pm) ជួបជុំពុទ្ធបរិស័ទរាប់បាត្រ នមស្ការ សមាទានសីល វេរភត្ត ប្រគេនព្រះសង្ឃ ឧទ្ទិសបុណ្យដល់បុព្វការីជន និងញាតិទាំងឡាយដែលចែកឋានទៅកាន់លោកខាងមុខ រួចហើយអញ្ជើញភ្ញៀវទទួលទានភោជនាហារ ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ ។
    អ្នកផ្តើមបុណ្យ
    ១. អ្នកស្រី ចាន់ ឌី ព្រមទាំងកូនចៅ
    ២. អ្នកស្រី ចាន់ ថា និងស្វាមី ព្រមទាំងបុត្រ
    ៣. លោក យ័ញ យ៉ាង និងភរិយា ព្រមទាំងបុត្រ
    ៥. លោក សឺង ធូណូត និងភរិយា ព្រមទាំងបុត្រ
    ៦. លោក ឡឹម សឺង អ្នកស្រី ភរិយា ព្រមទាំងបុត្រ
    ៧. លោក សុខ បឿន និងភរិយា ព្រមទាំងបុត្រ
    ៨. លោក ថាច់ យ៉ាង និងភរិយា
    ៩. លោក លី ថាញ់តឹង និងភរិយា ព្រមទាំងបុត្រ
    ១០. លោក សឺង វុត្ថា និងភរិយា ព្រមទាំងបុត្រ
    ១១. Mrs Kim Nieng Ly and family
    ១២. Mrs Kim Nuong Ly and family
    ១៣. Mrs Chheng Ly and family
    ១៤. លោក ថាច់ សំណាង និងអ្នកស្រី ថាច់ សុខា+បុត្រ
    ១៥. Mrs Tina and family
    ១៦. លោក ចៅ សូផាត និងភរិយា+បុត្រ
    ១៧. អ្នកស្រី ថាច់ ធីសាង
    ១៨. អ្នកស្រី ចាន់ ធី និងគ្រួសារ

ความคิดเห็น •