ព្រះនាងតូច នរោត្តម ជេនណា នាំនូវឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរទៅបង្ហាញក្នុងប្រទេសចិន ជាថ្មីម្តងទៀត
ฝัง
- เผยแพร่เมื่อ 5 ต.ค. 2024
- ពិតជាពិសេសខ្លាំងមែនទែន ដែលឆ្នាំនេះ ព្រះនាងតូច នរោត្តម ជេនណា សព្វព្រះរាជហទ័យយាងចូលរួមក្នុងកម្មវិធី ចែករំលែកពីសម្រស់ គឺកម្មវិធី 美美与共 របស់ស្ថានីយទូរទស្សន៍ CCTV ប្រទេសចិន កាលពីពេលថ្មីកន្លងទៅ។
គួរឱ្យស្ញប់ស្ញែងខ្លាំងណាស់ ព្រះនាងតូច បានពាំនាំនូវឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរទៅបង្ហាញក្នុងកម្មវិធី 美美与共 ជាមួយបទចម្រៀងជាភាសាចិនដ៏ពីរោះរណ្តំចិត្ត។ មិនតែប៉ុណ្ណោះ ព្រះនាងតូច ជេនណា ក៏បានចូលរួមសម្តែងរួមជាមួយសិល្បករកិត្តិយស និងសិល្បករក្រុម Boystory ផងដែរ ដោយព្រះនាងបានគ្រងសម្លៀកបំពាក់ច្នៃចេញពីហូលខ្មែរយ៉ាងស្រស់ស្អាត បង្ហាញឱ្យអ្នកចូលរួមបានឃើញ។
ក្រៅអំពីការចូលរួមបកស្រាយបទចម្រៀងកម្មវិធី 美美与共 របស់ស្ថានីយទូរទស្សន៍ CCTV ទ្រង់ក៏បានយាងទស្សនាសត្វជាច្រើនប្រភេទ ក្នុងតំបន់ហ៊ូចូវ ប្រទេសចិន។ ព្រះនាងតូច បានធ្វើការបង់ក្រមាខ្មែរលើសម្លៀកបំពាក់អំឡុងពេលធ្វើកិច្ចសន្ទនាជាមួយខាងកម្មវិធីទៀតផង។
នេះសរបញ្ជាក់ឱ្យឃើញថា ព្រះនាងតូច មិនត្រឹមផ្សព្វផ្សាយពីសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរប៉ុណ្ណោះទេ ទ្រង់ថែមទាំងបានពាំនាំនូវក្រម៉ា និងហូលខ្មែរ ទៅបង្ហាញឱ្យពិភពលោកស្គាល់ថែមទៀតផង។
គួររំឮកផងដែរថា នេះមិនមែនជាលើកដំបូងដែល ព្រះនាងតូច នរោត្តម ជេនណា យាងចូលរួមកម្មវិធី 美美与共 របស់ស្ថានីយទូរទស្សន៍ CCTV នោះឡើយ។ ជាក់ស្តែង កាលពីឆ្នាំ២០២៣ ព្រះនាងតូច ក៏បានយាងចូលរួមកម្មវិធីដ៏ធំសម្បើមនេះ ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរដ៏ស្រស់ត្រកាល។
អ្វីដែលគួរឱ្យចងចាំជាទីបំផុត កិច្ចសម្ភាសន៍ និងការសម្តែងបទចម្រៀងរបស់ ព្រះនាងតូច ជេនណា ក្នុងកម្មវិធី 美美与共 ( A World of Great Harmony ) របស់ស្ថានីយ៍ទូរទស្សន៍ CCTV ប្រទេសចិន កាលពីឆ្នាំ២០២៣ ព្រះនាងតូច បានធ្វើកាយវិការបង្ហាញក្បាច់រាំរបាំអប្សរាខ្មែរបែបច្បាស់ៗ បង្ហាញតាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់ពីភាពអស្ចារ្យរបស់កម្ពុជាកាន់តែច្បាស់ឡើង៕
#jennanorodom
#princess
#cambodia
#littleprincess
#cctv
Video Credit:
Jenna Norodom
(Princess Jenna Norodom)
ស្ថានីយ៍ទូរទស្សន៍ CCTV ប្រទេសចិន
កម្មវិធី 美美与共
She work so hard to show the world about her cultures, country, and her peoples. Thanks Princess Jenna❤❤❤
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
ស្ដេចខ្មែរស្រស់ស្អាត💖💖💖💖💖💖💖💖💖🥰
ព្រះនាងពិតជាពូកែខ្លាំងណាស់ក្រាបទូល។ថែមទាំងបានបង្ហាញឈុតសំលៀកបំពាក់ប្រពៃណីដ៏ល្អឯកគ្មានពីររបស់ខ្មែរយើងទៅកាន់ពិភពលោក។
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
Very good ❤❤❤❤❤
Preash Neang so brilliant 🤗❤️❤️❤️❤️❤️
🥰🥰🥰🙏🙏🙏🇰🇭🇰🇭🇰🇭
賴志偉 寻我的最愛情喜劇情況
❤❤❤❤❤❤❤🎉🎉🎉🎉🎉
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
Great performance!❤
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
❤❤❤❤❤❤😊😊😊😊😊😊😊
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
ព្រះនាងតូចពិតជាពូកែមែន❤
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
❤❤❤❤❤❤❤
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
❤❤❤❤❤🎉
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
អស្ចារ្យ❤ ចិនមានប្រជាជន ១,៤កោដនាក់!!!!!ជា កន្លែងដ៏ល្អសម្រាប់ផ្សាយ ពាណិជ្ជកម្ម!
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
❤
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
🥰🥰🥰👸🏻🇰🇭
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
❤❤❤
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
Hello.my princess so ❤❤❤❤❤❤
🥰🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
賴志偉的是在中華民國相關新聞報導指出
🙏💚🇰🇭💚💐
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭
🙏🙏🙏🥰🥰🥰🥰🥰🥰🥰🥰🥰❤❤❤❤❤
🥰🥰🥰🙏🏼🙏🏼🙏🏼🇰🇭🇰🇭🇰🇭