ទីធ្លាមុខផ្ទះល្វែងអ្នកស្រី ណារ៉ុន ក្លាយជាសួនបន្លែធម្មជាតិ ដែលអាចរកចំណូលបានច្រើន

แชร์
ฝัง
  • เผยแพร่เมื่อ 23 ต.ค. 2018
  • ភ្នំពេញ៖ អ្នកស្រី ម្លិះ ណារ៉ុន បានដាំបន្លែនៅមុខផ្ទះសម្រាប់ហូប និងលក់។ អ្នកស្រី ណារ៉ុន បានពង្រីកការដាំដំណាំកាន់តែច្រើន ដោយសារតែមានអតិថិជនចាប់អារម្មណ៍ និងបញ្ជាទិញបន្លែដែលគ្មានជាតិគីមីពីអ្នកស្រីកាន់តែច្រើន។ ក្នុង១ខែ អ្នកស្រីអាចរកប្រាក់ចំណូលបានប្រមាណ ១០០ដុល្លារ។
    នៅមុខផ្ទះ២ល្វែង ដែលស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានក្លាយជាកន្លែងដាំបន្លែធម្មជាតិរបស់អ្នកស្រី ម្លិះ ណារ៉ុន។ មានវ័យ ៦០ឆ្នាំ អ្នកស្រី ណារ៉ុន បានចាប់ផ្ដើមដាំបន្លែសម្រាប់ហូបប៉ុណ្ណោះ ប៉ុន្តែ អ្នកធ្វើដំណើរតាមផ្លូវកាត់មុខផ្ទះរបស់អ្នកស្រី ចាប់អារម្មណ៍នឹងបន្លែទាំងនោះកាន់តែច្រើន ទើបធ្វើឲ្យអ្នកស្រីមានគំនិតពង្រីកការដាំកាន់តែច្រើនសម្រាប់លក់។ បន្លែដែលអ្នកស្រីដាំជារួមមាន៖ សាឡាត, ខាត់ណា, ស្ពៃខៀវ, ស្ពៃចង្កឹះ, ត្រកួនចិន, ពោតបារាំង, គល់ស្លឹកគ្រៃ និងផ្ទីជាដើម។ ក្រៅពីទុកសម្រាប់ទទួលទាន់នៅក្នុងគ្រួសារ អ្នកស្រីអាចរកចំណូលបាន ១០០ដុល្លារក្នុងមួយខែ ពីរបរដាំបន្លែធម្មជាតិនេះ។
    អ្នកស្រី ណារ៉ុន បានប្រាប់ ThmeyThmey25 ឲ្យដឹងពីមូលហេតុដែលអ្នកស្រីដាំបន្លែនៅទីធ្លាមុខផ្ទះល្វែងនេះយ៉ាងដូច្នេះថា៖ «តាមពិតទៅមកពីការស្រលាញ់ ហើយទំនេរផង។ ម៉្យាងទៀត ដោយសារបន្លែនៅផ្សារមានជាតិគីមី ទើបខ្ញុំសម្រេចចិត្តដាំបន្លែទាំងនេះដើម្បីហូប។ ក្រៅពីដាំហូប ខ្ញុំក៏អាចលក់បន្លែដែលបានដាំនេះផងដែរ»។ សួនបន្លែធម្មជាតិនៅមុខផ្ទះ២ល្វែងនារាជធានីភ្នំពេញរបស់ស្រ្តីវ័យ៦០ឆ្នាំរូបនេះ ទទួលបានការគាំទ្រច្រើន ហើយអតិថិជនរបស់អ្នកស្រីភាគច្រើនជាអ្នកមានជីវភាពធូរធារ។
    ស្រ្តីមេម៉ាយរូបនេះ បញ្ជាក់ថា មិនហត់នឿយក្នុងការដាំបន្លែនេះទេ ហើយវាជួយដល់សុខភាពផងដែរ។ ក្រៅពីលក់បន្លែ អ្នកស្រី ម្លិះ ណារ៉ុន ក៏មានលក់គ្រាប់ពូជផងដែរ។ ការប្រកបរបរបែបនេះ បានធ្វើឱ្យជីវភាពរបស់អ្នកស្រីកាន់តែប្រើសើរជាងមុន។
    ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ IOS: apple.co/2ub9pdj និង Android: bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង TH-cam Channel: goo.gl/D6xQBv ៕
    #Vegetable
    #Agriculture
    #ThmeyThmey25
    --------------------------------------------------------------------
    ThmeyThmey News Social Media:
    thmeythmey.com/
    / thmeythmey
    / thmeythmeyvideonews
    / thmeythmeynews
    / thmeythmey

ความคิดเห็น • 8

  • @user-zn4kh2dz9y
    @user-zn4kh2dz9y 5 ปีที่แล้ว +3

    ខ្ញុំស្រឡាញ់កសិកម្ម

  • @vireak418
    @vireak418 5 ปีที่แล้ว +3

    អ្នកថ្មើរជើងដើរតាមណា បើគាត់យកផ្លូវថ្មើរជើងមកដាំបន្លែ

  • @heangsavylongdy5019
    @heangsavylongdy5019 5 ปีที่แล้ว

    ខ្ញុំចូលចិត្តដាំដែល

  • @kakato7870
    @kakato7870 5 ปีที่แล้ว +1

    យកជញ្ជើម ផ្លូវធ្វើរងបន្លែអ្នកដើ ដើតាមណាទៅ

  • @yothving3389
    @yothving3389 5 ปีที่แล้ว +2

    Most cities in the United State, you can't planting the crops or vegetables sold to the public by in front house like that,

    • @khmeratlanta8764
      @khmeratlanta8764 5 ปีที่แล้ว

      Because the government tell people’s what to do here

  • @victoriachap4560
    @victoriachap4560 5 ปีที่แล้ว

    What is her address? I will be in Cambodia next month, I would love to stop by her shop.