ស្ថានទូតថៃប្រចាំកម្ពុជាថ្លែងក្នុងពិធីព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងកម្ពុជា

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.พ. 2025
  • ស្ថានទូតព្រះរាជណាចក្រថៃប្រចាំកម្ពុជា បានថ្លែងក្នុងពិធី ព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់ទារកនិងម្តាយឆ្នាំំ២០២៣ កាលពីថ្ងៃទី៣០មិថុនាឱ្យដឹងថា ប្រទេសថៃបានមើលឃើញថាកំណើនទារករបស់កម្ពុជាមានការកើនឡើងគួរកត់សម្គាល់ដែលបង្ហាញពីតម្រូវការនិងជាឱកាសសហគ្រិនថៃនិងកម្ពុជាចាប់ដៃគ្នាបំពេញទីផ្សាររួមគ្នា ក្នុងវិស័យសុខាភិបាល។
    លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ការរៀបចំឡើងនូវកម្មវិធី “Mom&Kids Business Matching In Cambodia” ជាព្រឹត្តិការណ៍កិច្ចពិភាក្សាពាណិជ្ជកម្ម រៀបចំដោយអគ្គនាយដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ជាមួយសហគ្រិននៃផលិតផលមាតានិងកុមារចំនួន១៧ក្រុមហ៊ុនមកពីប្រទេសថៃនិងដឹកនាំសហគ្រិន ដើម្បីធ្វើកិច្ចពិភាក្សារពាណិជ្ជកម្មថៃជាមួយពាណិជ្ជករខ្មែរ ដើម្បីកាន់តែមានស្និទ្ធសាល។ លើសពីនេះប្រទេសកម្ពុជាជាប្រទេសមួយដែលមានតម្រូវការផលិតផលនិងទារកជាច្រើនដោយបច្ចុប្បន្ននេះប្រទេសកម្ពុជា មានអាត្រាការកើនឡើងនៃទារកជាលំដាប់។

ความคิดเห็น •