ការជជែកគ្នារវាង DES Vs Intern Talk

แชร์
ฝัง
  • เผยแพร่เมื่อ 23 ม.ค. 2024
  • DES Vs Intern ហ្នឹងយ៉ាងម៉េចបានមានរឿងជជែកគ្នា? ខ្ញុំសុំអនុញ្ញាត និយាយបែបសាមញ្ញអត់ផ្លូវការទេ សម្រាប់ឱ្យសិស្សប្អូនស្រួលយល់។ គេរៀនដុកទ័រហ្នឹងគឺមានរយៈពេល ៨ឆ្នាំ បានចប់ចេញជាដុកទ័របាន។ ឆ្នាំទី ១ ទី ២ ទី ៣ គឺរៀននៅសាលាសុទ្ធ។ ឆ្នាំទី ៤ ទី៥ ទី៦ សាលាឱ្យចុះស្តានៅពេទ្យ ដែលគេចំណាំហៅថា និស្សិត Extern។ បើឆ្នាំទី ៧ និង ទី៨ គេហៅថា និស្សិត Intern។ រយៈពេល ៨ ឆ្នាំហ្នឹងរៀនចប់ចេញជា វេជ្ជបណ្ឌិតទូទៅ ឯពាក្យថា DES គឺគ្រូពេទ្យឯកទេស ដែលអាហ្នឹង យើងជានិស្សិតពេទ្យ អាចចូលរួមប្រឡងប្រកួតប្រជែងចូល តាំងពីចប់ឆ្នាំទី ៦ ទៅ។ ពេលយើងរៀនធម្មតា ៨ ឆ្នាំហ្នឹង យើងបានសញ្ញាបត្រ MD ហើយបើប្រឡងជាប់ DES ទៀតគឺយើងបានសញ្ញាបត្រដល់ទៅ ២ MD ១ និង DES ហ្នឹង ១។ បើយើងប្រឡងយក DES តាំង ពីចប់ឆ្នាំទី ៦ ឬទី ៧ អីគឺ អត់បានសញ្ញាបត្រ MD ទេ គឺយើងប្រើការតែ សញ្ញាបត្រឯកទេសហ្នឹងទៅ។ អ្វីដែលជជែកគ្នាគឺថា ពេលរៀនចប់ឆ្នាំទី ៦ ត្រូវ អង្គុយគិតក្រោមដើមឈើមួយព្រឹក ដើម្បីសម្រាប់ចិត្តថាយក Intern តាមសម្រួលហ្នឹង ឬយក DES ដែលជាដំណាក់កាលជំពូកថ្មីនៃជីវិត។
    បើធៀបទៅជាងឡាន គឺរៀន ៨ឆ្នាំ បានក្លាយជាមេជាងឡានទូទៅ ហើយបើចង់ចាប់យកជំនាញតែមួយមុខ គឺត្រូវប្រឡងប្រកួតប្រជែង ដើម្បីរៀនត។ ប្លែករាងពិបាកយល់គឺថា ចប់ត្រឹម ៦ ឆ្នាំទៅ គឺកូនជាងអាចប្រឡងយកជំនាញបានហើយ ដូចនេះអាចចោលសញ្ញាបត្រជាងឡានទូទៅ (ថ្ងៃក្រោយត្រូវធ្វើតែជំនាញរបស់ខ្លួនឯងទេ បើបើកកន្លែង ក៏បើកបានតែមួយជំនាញហ្នឹងដែរ មិនមែនហ្ការាសជួសជុលឡានគ្រប់ប្រភេទនោះទេ)​ តែ​បេី​ចប់ទាំង​ពីរ​ គឺ​អាច​បេីក​បាន​ហ្ការាសជួសជុល​ឡាន​គ្រប់​ប្រភេទ​ផង​ និង​មាន​ជំនាញ​ឯកទេស​មួយ​ទៀត​ក្នុង​ហ្នឹង​ គិត​លុយ​ថ្លៃ​ថែម​ពីលេី​ផង។
    ចំពោះការប្រឡងចូលពិបាកណាស់ មិនមែននិស្សិតពេទ្យទាំងអស់ត្រូវតែចូលរួមប្រឡងនោះទេ គឺអ្នកណាចង់ ទៅដាក់ពាក្យទៅ ជាប់ឬមិនជាប់អាស្រ័យលើខ្លួនឯង។
    សូមអរគុណដល់អ្នកគ្រូ វេជ្ជ. ច័ន្ទបូរមី ដែលបានផ្តល់ពេលវេលាដ៏មានតម្លៃចូលរួមជជែក និងផ្តល់គំនិតយោបល់ជាច្រើនចំពោះប្រធានបទនេះ។
    សូមអរគុណដល់ Vortex Coffee CKD សម្រាប់ទីតាំងថត និងការស្វាគមន៍យ៉ាងកក់ក្តៅ។

ความคิดเห็น • 2

  • @ksshareknowledge2000
    @ksshareknowledge2000 2 หลายเดือนก่อน

    មែនហើយបង មិនថា DES or MD គឺល្អដូចគ្នា

    • @vichhaihul
      @vichhaihul  2 หลายเดือนก่อน

      បាទ ពិតមែនហើយ