នវានុវត្តន៍ក្នុងការជ្រើសរើសមន្ត្រីស៊ីវិល “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ”
ฝัง
- เผยแพร่เมื่อ 8 ก.พ. 2025
- នវានុវត្តន៍មួយ នៅក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជាពិសេសការជ្រើសរើសសិស្សមន្ត្រីឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាលដែលទើបតែបានបញ្ចប់ក្នុងពេលថ្មីៗនេះ គឺការតម្រូវឱ្យបេក្ខជនទាំងអស់ ត្រូវជ្រើសរើសទីកន្លែងបំពេញការងារជាមុនសិន មុននឹងចូលរួមប្រឡងប្រជែង។ នេះជាផ្នែកមួយនៃការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ពោលគឺការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ។
សូមអញ្ជើញទស្សនា និងស្តាប់ចំណាប់អារម្មណ៍របស់បេក្ខជន រតនា តារា (ព្រះសង្ឃ) ដែលបានចូលរួមការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល កាលពីពេលថ្មីៗនេះ។