កម្មវិធី ៣ សំណួរ ក្រោមប្រធានបទ “សិទ្ធិប្រើប្រាស់ទីកន្លែងសេវារួមនៅក្នុងបុរី” ដោយកញ្ញាមេធាវី ធីម សុភាព

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • វីដេអូទី១៧ កម្មវិធី ៣ សំណួរ ក្រោមប្រធានបទ “សិទ្ធិប្រើប្រាស់ទីកន្លែងសេវារួមនៅក្នុងបុរី” ដោយកញ្ញាមេធាវី ធីម សុភាព សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តពីវីដេអូទី១៦ ក្នុងកម្មវិធី ៣ សំណួរ។
    សំណួរទី ១៖ តើកន្លែងណាខ្លះចាត់ទុកជាទីកន្លែងសេវារួមក្នុងបុរី?
    សំណួរទី ២៖ តើទីកន្លែងសេវារួមជាកម្មសិទ្ធិរបស់នរណា?
    សំណួរទី ៣៖ តើអ្នកប្រើប្រាស់ទីកន្លែងសេវារួមក្នុងបុរី មានសិទ្ធិនិងទំនួលខុសត្រូវបែបណា?
    សូមបញ្ជាក់ផងដែរថាកម្មវិធី ៣ សំណួរនេះ ត្រូវបានរៀបចំបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដោយមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការទទួលបន្ទុករៀបចំផលិតក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ជូនសាធារណជន ដោយបានរៀបចំជាសំណួរពាក់ព័ន្ធនឹងច្បាប់ចំនួន ៣ សំណួរ ដែលជាសំណួរសាមញ្ញ ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយឱ្យវាគ្មិនដែលជាមេធាវីមានចំណេះដឹង និងបទពិសោធន៍ ផ្តល់ចម្លើយខ្លីៗ សាមញ្ញៗ ហើយមានន័យគ្រប់គ្រាន់ ធ្វើយ៉ាងណាឱ្យសាធារណជនងាយយល់។
    ©រក្សាសិទ្ធិដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ความคิดเห็น • 2

  • @9yengkoung702
    @9yengkoung702 6 หลายเดือนก่อน

    🙏

  • @mrrkimhorkh8923
    @mrrkimhorkh8923 8 หลายเดือนก่อน +1

    អ្នកគ្រូខ្ញុំតើ