លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស - បង្រៀនព្រះធម៌ ភាគ 3B / Buth Savong Dhama Talk

แชร์
ฝัง
  • เผยแพร่เมื่อ 16 ต.ค. 2024
  • លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស - បង្រៀនព្រះធម៌ ភាគ 3B / Buth Savong Dhama Talk
    ព្រះ​ត្រៃ​បិដក ឬ​ព្រះត្រ័យ​បិដក ឬ​ត្រ័យបិដក ប្រែថា កញ្រ្ចែង ឬ​កញ្ចើ​ទាំង​៣​សម្រាប់​​ដាក់​​ផ្ទុក​​​ពាក្យ​​ពេចន៍​វចនៈ​នៃ​​ព្រះ​​សម្មា​ សម្ពុទ្ធ​​​ជា​ម្ចាស់​​គឺ៖
    ».​ ពុទ្ធ​វិន័យ​ទាំង​អស់​បាន​ដល់វិន័យ​បិដក​១
    ».​ ព្រះសូត្រ​ទាំង​អស់​បាន​ដល់​សុត្តន្តបិដក​១
    ».​ ព្រះ​អភិធម្ម​ទាំង​៧​គម្ពីរ​បាន​ដល់​ព្រះ​អភិ​ធម្មបិដក​១។
    វិនយ​បិដក
    វិនយ​បិដក គឺ​ជា​គម្ពីរ​ខាង​ព្រះពុទ្ធសាសនា​ដែល​បាន​​ចារិក​​ទុក​​នូវ​​ពុទ្ធប្បញ្ញត្តិ​​និង ​​ពុទ្ធា​នុ​ញាតិ​​។​​ ​ក្នុង​​​វិនយ​​បិដក​​​​​ដដែល​​​​​បាន​​​ចែក​​​ចេញ​​ជា​​​៥គម្ពីរ​មាន៖
    គម្ពីរមហាវិភង្គ
    គម្ពីរមហាវិភង្គ ដែល​ជា​គម្ពីរ​មួយ​រៀប​រាប់​អំពី​វិន័យ​របស់​ព្រះភិក្ខុសង្ឃ​ទាំង​២២៧​សិក្ខា។
    គម្ពីរភិក្ខុណីវិភង្គ
    គម្ពីរភិក្ខុណីវិភង្គ ដែល​អធិប្បាយ​នូវ​វិន័យ​ទាំង​៣១១​សិក្ខាបទ​របស់​នាង​ភិក្ខុណី។
    គម្ពីរមហាវគ្គ
    គម្ពីរមហាវគ្គ ជា​គម្ពីរ​ដែល​បាន​ពណ៌នា​អំពី​ពិធី​ធ្វើ​សង្ឃកម្ម​ផ្សេង​ៗ​របស់​ពួក​​ពុទ្ធ​បរិស័ទ។​​​ ក្នុង​​​គម្ពីរ​​​នេះ​​​​មាន​​​១០​​​ខន្ធកៈ​​នៃ​​២២​​ខន្ធកៈ​​ដែល​​នៅ​​សល់​​១២​​ខន្ធកៈ​ ទៀត​​មាន​​ប្រាកដ​ក្នុង​គម្ពីរ​ចូឡវគ្គ។
    គម្ពីរចូឡវគ្គ
    គម្ពីរចូឡវគ្គ គម្ពីរ​​មាន​ភាព​ប្រហាក់​ប្រហែល​នឹង​គម្ពីរ​មហាវគ្គ​ផ្សេង​តែ​យក​១២ខន្ធកៈ​ក្រៅ​​​ផ្សេង​​​ពី ​​​១០​​ខន្ធកៈ​​ក្នុង​​គម្ពីរ​មហា​វគ្គ​​តែ​ប៉ុណ្ណោះ​។
    គម្ពីរបរិវារៈ
    គម្ពីរបរិវារៈ ជា​គម្ពីរ​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ជា​សំនួរ​ចំលើយ ចោទ​ឆ្លើយ​​អំពី​​បញ្ហា​​មាន​​​ក្នុង​​គម្ពីរ​​​ទាំង​​៤​​​ខាង​លើ។​
    សុត្តន្តបិដក
    សុត្តន្តបិដក​គឺ​ជា​គម្ពីរ​ដែល​បាន​រួបរួម​នូវ​ព្រះធម៌​មាន​លក្ខណៈ​ជា​​ការ​សម្តែង​ចាត់​ជា​ក្រុម​ជា ​​​ពួក​​​តាម​​ហេតុ​ការណ៍​​​និង​​​​​ចរិត​​​​អធ្យាស្រ័យ​​របស់​​សត្វ​គូរ​​ សន្ទនា​​នោះ​​ឯង​​ដែល​​មាន​​មួយ​​ចប់​នៃ​ការ​​សាកច្ឆា សន្ទនា​រវាង​ព្រះ​បរម​សាស្តា​​​នឹង​​ភាគី​​ចរចា​​ហៅថា​ ​មួយ​ព្រះសូត្រ ឬ​សូត្រ​​មួយ​។ ក្នុង​​[[សុត្តន្ត​បិដក]]​​​មានការ​ចាត់​ចំណាត់​​ថ្នាក់​វែង ​ខ្លី ​ច្រើន ​តិច​ ជា​កង​ ជា​​​ពួក​និង​ជា​ក្រុម​ជា​ដើម​​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​​ដោយ​ ព្រះសង្គីតិកាចារ្យ​​តាំងតែ​​[[បឋម​សង្គាយ​នា​]]​​ឬ​​​សង្គាយនា​​​​លើក​​ទី​​​មួយ​​​​មាន​​​​​​ព្រះអរហន្ត​ ​៥០០​អង្គ​រួម​ទាំង​ព្រះមហាកស្សប ព្រះមហាឧបាលី​និង​​ព្រះ​មហា​អានន្ទ​ជា​ដើម​​​ឮ​​រហូត​​​ដល់សង្គាយ​នាគ្រាទី៣​ ដែល​បាន​ញ៉ាំង​ព្រះត្រ័យបិដក​​​​មាន​​​​​​ព្រះវិនយបិដក​ព្រះ​សុត្តន្ត​បិដក​ ​​និង​​ព្រះអភិធម្មបិដក​ឲ្យ​គ្រប់បរិបូរណ៍​ហើយ​និង​សង្គាយនា​លើកទី​៤​(តាម​ ច្បាប់​ស្រីលង្កា) ព្រះ​ត្រ័យ​​បិដក​​ដែន​​​បាន​​បន្ត​មក​ដោយ​​​ការទន្ទេញ​ចាំមាត់​របស់​ពួក​ សាវ័ក​ក៏​បាន​សរសេរ​ចារិក ទុកក្នុង​ស្ត្រា​ស្លឹក​រឹត​ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​​ក្រុមភិក្ខុជនជាតិ​ ស្រីលង្កា។ ក្រោយ​មក​គម្ពីរ​ព្រះ​ត្រ័យ​បិដក​​ក៏​​បាននាំយកទៅសរសេរ​ជា​​ភាសា​​​ផ្សេង​ៗ​ និងបានមក​បក​ប្រែ​ជា​ភាសា​​ខ្លួន​ដើម្បី​​ងាយ​ស្រួល​​​ក្នុង​ការ​សិក្សា​​ រៀនសូត្រ​ព្រោះ​​ដំបូង​ឡើយ​មាន​សំនេរ​ ​ជា​ភាសា​ស្រី​លង្កា​ (សីហឡភាសា)​តែ​សំនៀង​​​​ភាសា​​បាលី​ហើយ​ត្រូវគេ​ចម្លង​យក​សំនៀង​បាលី​មក​​​ជា ​​ភាសា​​​ខ្លួន​ហើយ​ប្រែ​សេចក្តី​នែ​​ព្រះត្រ័យ​បិដក​​​ទាំងមូល​​ ជាភាសានៃប្រជាជាតិនោះៗ។ព្រះសុត្តន្តបិដកមាន ៥គម្ពីរ​ដែល​បាន​ចារិក​​ទុកនូវ​​​ពាក្យ​វចនៈ​នៃ​​ព្រះ​សម្មា​​សម្ពុទ្ធ​​ តាម​​​​បែប​​​​ផែន​​ដូច្នេះ​​៖
    គម្ពីរទីឃនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតវែង៣៤ព្រះសូត្រហើយបែងចែកជា​៣​វគ្គ​ធំ​ៗ​គឺ​ ​សីលក្ខន្ធវគ្គ​​​មាន​​១៣​​ព្រះសូត្រ មហាវគ្គ​មាន​១០​ព្រះសូត្រ​ និង​បាដិកវគ្គមាន​១១​ព្រះ​សូត្រ​។
    គម្ពីរមជ្ឈិមនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែង​​ពេកមិនខ្លី​ពេក​១៥២​ព្រះសូត្រ​​ ដែល​​បែងចែក​ជា​៣​បណ្ណាសកៈ ​មានមូលបណ្ណាសកៈ មជ្ឈិមបណ្ណាសកៈ​ និង​ឧបរិ​បណ្ណាសកៈ​ ​ហើយ​ក្នុង​បណ្ណាសកៈ​នីមួយៗ​មាន​៥វគ្គតូចៗ​ទៀត ហើយ​វគ្គតូចៗ​នីមួយ​ៗ​មាន​១០​​​ព្រះ​សូត្រ​វៀរ​តែ​វគ្គ​ទី​១៤​គឺ​វិភង្គ​​ វគ្គមាន​​១២​ព្រះ​សូត្រ​។ សំយុត្តនិកាយ
    សំយុត្តនិកាយ បានប្រមូលរួបរួមនូវកងធម៌តាមប្រភេទ ហើយបែងជា​​៥​វគ្គមាន​សគាថវគ្គ​ដែល​​សម្តែង​អំពី​ពួកព្រះសូត្រ​​មាន​ គាថា​ទាំង​ឡាយ​២៧១​ព្រះសូត្រ១​និទានវគ្គ រួម​​ព្រះសូត្រ​ដែល​ពោល​​ អំពី​ហេតុ​ ឬ ឫស​គល់​នៃ​សភាវធម៌​ទាំងឡាយជាដើម​១ ខន្ធវារវគ្គ ព្រះសូត្រដែល​​ពោល​អំពី​ខន្ធ​ទាំងឡាយ​មានរូបក្ខន្ធជាដើម១ សយនវគ្គ ព្រះសូត្រដែល​សម្តែង​អំពី​ពួក​អាយតនៈ​ទាំងឡាយ​ មាន​រូបាយតនៈ​​ ជាដើម​​​១ មហាវារវគ្គ ព្រះសូត្រដែល​សម្តែង​អំពី​ពួក​ធម៌​សំខាន់​ៗ​ដូចជា​មគ្គ៨ ពោជ្ឈង្គ៧ ឥន្រ្ទិយ៍​២២​ជាដើម​១។ សំយុត្តនិកាយ ជាគម្ពីរដែលរួបរួមធម៌ជាក្រុម​មួយ​​ៗ​ហៅថា សំយុត្តមួយ​រួម​ទាំងអស់​មាន​៥៦​សំយុត្ត​រួម​គ្នា​ដូចជា​ទេវតា​សំយុត្ត​ជាដើម ​និង​មាន​៧៧៦២​ព្រះសូត្រ។

ความคิดเห็น •