មាលាដូងចិត្តវគ្គ៣, អរុណស្នេហា

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • រឿង មាលាដួងចិត្ត និពន្ធក្នុងឆ្នាំ ១៩៧២ ។ បោះពុម្ពផ្សាយលើកដំបូងបង្អស់នៅឆ្នាំ១៩៧២។ រឿងនេះនិពន្ធដោយ លោក នូ ហាច មុនរឿងផ្កាស្រពោននិងរឿងនារីជាទីស្នេហា។ នៅក្នុងរឿងនេះ តួអង្គប្រុស ឈ្មោះទីឃាវុធ (ដែលផ្តើមឡើងជាសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៣៩)។ រីឯតួអង្គស្រី ឈ្មោះ ថាចន្ទមុនី(ជាជនជាតិថៃ)។រឿងនេះកើតឡើងក្នុងជំនាន់ រាជ្យហ្លួងមុនីវង្ស នៃសម័យអា ណានិគមបារាំងហើយសាច់រឿងទាំងមូលកើតឡើងរហូតដល់ឆ្នាំ១៩៤៦ (រាជ្យហ្លួងនរោត្តមសីហនុ)។ទិឃាវុធគឺជាបុរសម្នាក់ដែលសុភាព ទន់ភ្លន់ក្នុងទំនាក់ទំនងជាមួយនឹងអ្នកដទៃ ហើយមានឥរិយាបថល្អចំពោះនារី និងជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ ចេះបែងចែករវាងមនុស្ស និង នយោបាយ មិនមានគំនិតប៉ាតណាប៉ាតណី ពោលគឺ គំនិតជាតិនិយម ស្នេហាមាតុភូមិដ៏ថ្លៃថ្នូរ។
    យើងខ្ញុំផលិតវីដេអូនេះឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងបន្ថែម តាមបែបឌីជីថល និងជួយសម្រួលដល់សិស្សនិស្សិត ពុកម៉ែបងប្អូន ដែលមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការអានសៀវភៅ អាចធ្វើការស្ដាប់ដោយមានភាពងាយស្រួលតាមរយៈបណ្ដាញសង្គម។

ความคิดเห็น •