[10-06-24] សិស្សសាលាបឋមសិក្សា ព្រះនរោត្តម ចូលរួមយ៉ាងខ្ជាប់ខ្ជួន ក្នុងការមិនប្រើប្រាស់ប្លាស្ទិក
ฝัง
- เผยแพร่เมื่อ 12 ม.ค. 2025
- ដើម្បីចូលរួមឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានបរិស្ថានស្អាត ក្រសួងបរិស្ថាន បានបង្កើតយុទ្ធនាការថ្មីមួយ គឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ទន្ទឹមនឹងការចូលរួមយុទ្ធនាការនេះ បណ្តាសាលារៀននៅទូទាំងប្រទេស ក៏បានចូលរួមផងដែរ។ ជាក់ស្តែងសាលាបឋមសិក្សាព្រះនរោត្តម បានចូលរួមយ៉ាងខ្ជាប់ខ្ជួន ក្នុងការមិនប្រើប្រាស់ប្លាស្ទិក និងមានវិន័យមួយសម្រាប់សិស្សានុសិស្សរបស់ខ្លួន គឺមិនអនុញ្ញាតឱ្យយកថង់ប្លាស្ទិក ឬប្រអប់ស្នោ ចូលក្នុងបរិវេណសាលាទេ។ សិស្សានុសិស្សគ្រប់រូប ត្រូវប្រើដបទឹកផ្ទាល់ខ្លួន ដោយសាលា មិនអនុញ្ញាតឱ្យប្រើប្រាស់ដបជ័រប្លាស្ទិកនោះទេ។
ប្រសិនលោកអ្នកខកខានមិនបានទស្សនារាល់កម្មវិធីព័ត៌មានរបស់ PNN សូមកុំភ្លេចតាមដានទស្សនាលើឆានែលព័ត៌មានផ្លូវការរបស់យើងខ្ញុំ។
សូមកុំភ្លេចចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗ!
សម្រាប់ប្រិយមិត្តដែលនិយមតាមដានភាពយន្តភាគខ្មែរ និងកម្មវិធីកម្សាន្តរបស់ PNN លោកអ្នកអាច Subscribe ឆានែល៖ / @pnntvofficial56