សមថវិបស្សនា |សម្តែងដោយលោកគ្រូ ប៊ុត សាវង្ស | ការពិតនៃធម៌

แชร์
ฝัง
  • เผยแพร่เมื่อ 25 พ.ค. 2024
  • #សមថវិបស្សនា
    #សតិប្បដ្ឋានវិបស្សនា
    #សីលសមាធិបញ្ញា
    លោកគ្រូ ប៊ុតសាវង្ស សួរថា :
    🌷ជាប្រក្រតីអ្នកចម្រើនសតិប្បដ្ឋាន ពេលខ្លះក៏ មនោរទ្វារ បិទបាំងបញ្ចទ្វារ គឺបិទបាំងមិនអោយយល់ពីសភាពធម៌តាមសេចក្តីពិត តើមនោទ្វារ បិទបាំងបញ្ចទ្វារនេះ មានន័យដូចម្តេច ? ដើម្បីឲ្យអ្នកបដិបត្តិនៃសតិប្បដ្ឋានមិនលិចលង់ក្នុងសភាពធម៌ដោយមិនដឹងខ្លួន សូមអ្នកម៉ែជួយបកស្រាយន័យសេចក្តីនេះផងទាន ?
    🌷លោកយាយសុជីន ឆ្លើយថា : ខណៈនេះមានធម៌ដែលប្រាកដតាមភ្នែក គឺកំពុងឃើញ តែថាមិនដែលបានយល់ ការពិតនៃសភាពដែលកំពុងប្រាកដ ព្រោះថាឃើញមនុស្ស ឃើញវត្ថុអ្វីៗផ្សេងៗ ដូច្នេះការដែលនឹកគិត រឿងមនុស្ស រឿងវត្ថុអ្វីៗផ្សង ដែលកំពុងមើលឃើញនេះ ក៏បិទបាំង មិនអោយយល់ការពិតថា តាមពិតទៅសភាពធម៌ដែលប្រាកដ ខ្លីណាស់ កើតហើយក៏រលត់ទៅ នេះហើយគឺការនឹកគិតក្នុងមនោទ្វាបិទបាំងបញ្ចទ្វារ ។ គ្រប់គ្នាមានការយល់ថា ដូចជា មើលទៅឃើញគ្រប់ពេល តែតាមពិតទៅគឺមានវិថីមនោទ្វារកើតបន្តបន្ទាប់ រវាង ចិត្តដែលឃើញ ចិត្តលឺ ខាងបញ្ចទ្វារ នៅក្នុងវីរៈនិមួយៗ ៕ ដូច្នោះបើនិយាយដល់ ភ្នែក គ្រប់គ្នាក៏ដឹងថាកំពុងឃើញ តាមត្រចៀក គ្រប់គ្នាក៏ដឹងថាកុំពុងបានលឺ ថាបើជាក្លិនថ្កាក្រអូបៗ ក៏ប្រព្រឹត្តទៅតាមច្រមុះ រសជាតិអាហារដែលឆ្ងាញ់ៗ ឬអត់ឆ្ងាញ់ក៏ប្រាកដនៅតាមអណ្តាត ហើយខណៈនេះ ក្តៅឬត្រជាក់ រឹងឬទន់ ក៏ប្រាកដតាមកាយ តែមិនដែលដឹងឡើយថា ក្រោយដែរខាងបញ្ចទ្វារ ដែលធ្វើកិច្ចមួយៗខណៈៗ ខណៈ១ណាក៏ដោយ តាមទ្វារមួយណាក៏ដោយ រលត់ហើយ ក៏វិថីមនោទ្វារត្រូវកើតបន្តភ្លាមៗក្រោយខណៈដែលភវង្គចិត្ត ខណ្ឌហើយ.... ដូច្នោះហើយគឺនៅខណៈនេះឯង មើលទៅដូចជាឃើញ ហើយក៏មានលឺ តែមនោទ្វារនៅទីណាក៏មិនដឹង .
    🌷នៅខណៈដែលបញ្ចទ្វារកើតរលត់ បន្តបន្ទាប់គ្នាប្រាកដដោយមានវិថីមនោទ្វារខណ្ឌ នោះនឹងមិនអាចប្រចក្សលក្ខណៈរបស់មនោទ្វារ ក៏ដឹងបានយល់បានគឺនៅខណៈដែលមិនមានខាងបញ្ចទ្វារកើតឡើង នោះក៏មានតែសភាពនឹកគិត ហើយក៏នឹងអាចគិតយល់បានថាខណៈនោះជាមនោទ្វារ ....
    លោកគ្រូប៊ុត សាវង្ស :
    🌷តើសតិប្បដ្ឋានអាចនឹងកើតឡើងតាម បញ្ចទ្វារបានដែរឬទេ បាទ ?
    លោកយាយសុជីន :
    🌷ខណៈនេះ ក៏មានធម៌ប្រាកដ តាមទ្វារភ្នែក តាមត្រចៀក តើសតិកើតឬទេ ? ថាបើសតិប្បដ្ឋានកើត តើសតិប្បដ្ឋាននឹងរលឹកដឹងសភាពលក្ខណៈធម៌អ្វី ?
    លោកគ្រូប៊ុត សាវង្ស:
    🌷នៅត្រង់នេះ ខ្ញុំក៏ចង់សួរថា សតិប្បដ្ឋាននេះអាច នឹងកើតឡើងនៅបញ្ចទ្វារ ដែលជាកុសលជវន នៅនឹង ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ បានដែឬទេ អ្នកម៉ែ ?
    លោកយាយ សុជីន :
    🌷ការយល់សភាពធម៌នៅខណៈនេះ គឺកំពុងតែមានប្រាកដពិតៗ ដូច្នោះក៏នឹងអាចអោយយល់បានថា កំពុងឃើញមានធម៌(វត្ថុ)ដែលប្រាកដ ហើយក៏មាន ចិត្តឃើញ នៅខណៈនេះ ជាសភាពដឹង តើសតិប្បដ្ឋានកើតឬទេ ? ព្រោះមិនមែនជាការនិយាយរឿងរ៉ាវធម៌ តែសំដៅដល់ថាត្រូវតែមានសភាពលក្ខណៈធម៌ពិតៗ ដែលអាចអោយយល់បាន ថាបើនិយាយដល់រឿងសតិប្បដ្ឋាន ខាងបញ្ចទ្វារ នេះ តើកើតបានដែរឬទេ ? ក៏ត្រូវតែយល់ថា ខណៈឥឡូវហ្នឹងកំពុងឃើញនេះ ជា១ខណៈនៃបញ្ចទ្វារ ឬ ក៏ខណៈកំពុងលឺ ក៏ជា១ខណៈនៃបញ្ចទ្វារ ខណៈដែលកំពុងប៉ះខ្ទប់អ្វីរឹង ទន់ ក្តៅឬ ត្រជាក់ក៏ ជា១ខណៈ នៃបញ្ចទ្វារ➡️ តើមានសតិប្បដ្ឋានកើតឬទេ ?
    🌷ដូច្នោះការស្តាប់ធម៌ គឺត្រូវតែ គោរព យកចិត្តទុកដាក់ឲ្យបានល្អិតល្អន់ ធម៌ដែលបានលឺបានស្តាប់ មិនមែនគ្រាន់តែស្តាប់លេងៗ ហើយក៏គិតថានឹងតាមអ្វីៗដែលបានលឺបានស្តាប់ទាំងអស់នោះទេ តែក៏ត្រូវតែមានការពិចារណាថា ជាការពិតឬទេ ? ហើយថាបើសតិប្បដ្ឋានកើត នៅខណៈនេះ សតិប្បដ្ឋាននឹងរលឹកដឹងអ្វី ? ថាបើសតិប្បដ្ឋានមិនកើត នាមធម៌រូបធម៌មុននេះក៏រលត់ទៅដោយអត់ប្រយោជន៍ ហើយក៏មិនមានអ្នកណាបានយល់ពី ការពិតនៃសភាពធម៌ខណៈនោះទេ ។ បើសតិប្បដ្ឋានកើតក៏មិនទៅរលឹកដឹងអ្វីផ្សេងនោះដែរ គឺរលឹកដឹងសភាពធម៌ដែលកំពុងតែមានពិតៗនៅខណៈនេះ តាមទ្វារណាមួយក៏បាន ដូច្នោះសតិប្បដ្ឋានគឺជាមហាកុសលចិត្តដែលកើត ខាងមនោទ្វារ មិនមែនព្រមជាមួយបញ្ចទ្វារ ដូចជារូបកំពុងប្រាកដ នៅពេលដែលសតិប្បដ្ឋានកើត គឺតាមដឹងលក្ខណៈរបស់សភាពធម៌ដែលប្រាកដតាមទ្វារណាមួយនោះ តែមិនមែននៅទ្វារជាមួយគ្នា ...
    🌷នៅខណៈដែលសតិប្បដ្ឋានខាងមនោទ្វារកើតឡើង ដឹងលក្ខណៈរបស់រូប ក៏ជាការដឹងលក្ខណៈរូបប្រាកដនៅតាមទ្វារណាមួយនៃបញ្ចទ្វារ បើរលឹកដឹងនាមធម៌ ក៏នាមធម៌ក៏កើតរលត់បន្តបន្ទាប់ទៅ ហើយក៏មានការប្រាកដលក្ខណៈសភាពធម៌នោះឲ្យសិក្សា ឲ្យយល់ត្រូវថា នោះគឺជាលក្ខណៈនៃនាមធម៌មិនមែនជារូបធម៌ ការ កើត~រលត់នៃសភាពធម៌លឿនខ្លាំងណាស់ 🎯នៅខណៈនេះដែលកំពុងឃើញ តើមាននរណាម្នាក់អាចប្រាប់បានទេ ថាជាបញ្ចទ្វារ ឬចក្ខុទ្វាររលត់បាត់ទៅហើយ ភវង្គកើតខណ្ឌហើយ មនោទ្វារក៏ដឹង អ្វី(វត្ថុ) ដែលកំពុងប្រាកដតាមភ្នែកបន្ត ... ❓តើមានអ្នកណាអាចចែក ទ្វារទាំង ២នេះបានទេ ? ខណៈដែលទន់ឬរឹង កំពុងប្រាកដ បើសតិរលឹកលក្ខណៈដែលប្រាកដ តើមានអ្នកណាប្រាប់បានទេ ថាលក្ខណៈនឹងប្រាកដតាមទ្វារមួយណា ? ព្រោះជាបញ្ញាដែលនឹងដឹងលក្ខណៈផ្សេងៗគ្នានៃមនោទ្វារ និង បញ្ចទ្វារ គឺត្រូវតែជា វិបស្សនាញ្ញាណ ៕
    🌷🌷🌷🎯បើដូច្នោះក៏នឹងសួរទៅអ្នកសិក្សាធម៌ថា មហាកុសលចិត្តនេះកើតបាន ប៉ុន្មានទ្វារ ?
    លោកគ្រូ ប៊ុត សាវង្ស ឆ្លើយថា : 🌷បាន ៦ ទ្វារ បាទ
    លោកយាយសុជីន បន្ត :
    🌷ចម្លើយមានហើយមែនទេ ចាស៎ ថា កើតឡើងទាំង ៦ទ្វារ ។ បើដូច្នោះក៏ នឹងដឹងបានថា ខណៈណាក៏ដោយ នៅបញ្ចទ្វារខណៈណាដែលជាញ្ញាណសម្បយុត្តកើត ព្រោះថាយល់លក្ខណៈរបស់រូបធម៌ ខណៈណាដែលសតិប្បដ្ឋានរលឹកដើម្បីយល់លក្ខណៈនៃសភាពធម៌ដែលកំពុងប្រាកដ ខណៈនឹងមិនមានមានន័យថា មិនមែនមិនមានការប្រាកដអោយដឹងតាមបញ្ចទ្វារ អោយដឹងនោះទេ តែមានន័យ មនោទ្វារ ក៏ត្រូវមាន បញ្ចទ្វារក៏ត្រូវមាន នៅពេលខាងមនោទ្វារព្យាយាមយល់លក្ខណៈរបស់សភាពធម៌ចម្រើនឡើងៗ មហាកុសលចិត្ត ដែលដឹងលក្ខណៈរបស់រូប ក៏ត្រូវតែដឹងច្បាស់លាស់ ដោយសភាពដែលយល់ត្រូវ នៃលក្ខណៈរបស់រូបធម៌នោះផងដែរ ....

ความคิดเห็น •