កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ាត្រូវបាន Forbes ដាក់បញ្ចូលជាបុគ្គលដែលមានឥទ្ធិពលខ្លាំងនៅអាស៊ីអាគ្លេយ៍

แชร์
ฝัง
  • เผยแพร่เมื่อ 17 พ.ค. 2024
  • #ស្តេចប្រដាល់ ធឿន ធារ៉ា
    ដឹងតែកក្រើកទៀតហើយបងប្អូន រឿងរ៉ាវរបស់កីឡាករប្រដាល់គុនខ្មែរ ធឿនធារ៉ា ដោយសារតែមានវេបសាយបរទេសមួយដែលមានឈ្មោះថា Forbes ដាក់បញ្ចូលឈ្មោះរបស់ធឿន ធារ៉ាជាបុគ្គលដែលមានឥទ្ធិពលខ្លាំងក្នុងចំណោមបុគ្លលដែលមានឥទ្ធិពលទាំង ៣០ រូបនៅតំបន់ អាស៊ីអាគ្លេហ៍ ។ វេបសាយ Forbes បានដាក់បញ្ចូលឈ្មោះធឿន ធារ៉ា នេះក៏ដោយសារតែមួយរយៈចុងក្រោយនេះ គេបានកសាងស្នាដៃ និងមុខមាត់ជូនជាតិជាច្រើន តាមរយៈការប្រដាល់គុនខ្មែរ ហើយក៏បានធ្វើឲ្យពិភពលោកស្គាល់គុណខ្មែរកាន់តែច្រើនឡើងផងដែរ ។ គួរំលឹកផងដែរថា ធឿនធារ៉ា មានស្រុកខំណើត នៅខេត្តព្រៃវែង គេបានចូលប្រឡូកក្នុងវិស័យប្រដាល់ទាំងពីគេអាយុ ១០ ឆ្នាំមកម្លេះ កំឡុងពេលដែល គេនិងគ្រួសារចំណាកស្រុកទៅប្រទេសថៃ លុះដល់អាយុ ១៥ ធឿនធារ៉ាបានចាប់យកអាជីពជាកីឡាករប្រដាល់នេះតែម្តង ។ ក្នុងកំឡុងខែមករា ឆ្នាំ 2018 កីឡាករធឿន ធារ៉ាបានផ្តួលមួយថៃដោយប្រើគុនខ្មែរ ហើយដណ្តើមបានពានជាច្រើន រហូតដល់មានការទទួលស្គាល់ជាអន្តរជាតិ ។ ការចុះផ្សាររបស់ Website Forbes ខាងលើនេះ បានធ្វើឲ្យបរទេសស្គាល់គុណខ្មែរ និងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ព្រោះWebsite នេះមានអ្នកចូលទស្សនារាប់លានដកក្នុងមួយឆ្នាំ ៗ ។
    តាមយើងឃើញជាក់ស្តែង ថ្មីៗនេះធារ៉ាគាត់ធ្វើបានល្អមែនទែន ហើយរាល់ការប្រកួតរបស់គាត់គឺមិនដែលធ្វើឲ្យអ្នកមើលខកចិត្តនោះទេ ។ រាប់តាំងពីការឈ្នះកីឡាករមួយថៃ សៃយុគ និងការប្រកួតក្រោយៗទៀតទាំងក្នុង និងក្រៅប្រទេសគឺគាត់ខិតខំវឹកហាត់ និងតស៊ូក្នុងការប្រគួតមែនទែន ។ សម្រាប់អ្នកធ្លាប់តាមដាន រួមទាំងខ្ញុំម្នាក់ដែរ ខ្ញុំបានមើលសិងតែគ្រប់ការប្រគួតរបស់គាត់ ។ ការប្រគួតដែលតឹងតែងបំផុតសម្រាប់គាត់ គឺប្រកួតជាមួយ ប៉ាវែល តែលទ្ធផលចុងក្រោយ យើងទាំងអស់គ្នាអាចញញឹមវិញ តែមើលទៅគាត់ពេលនោះ គឺប្តូរតែម្តងក្រោយត្រូវមួយកែងបករបស់ ប៉ាវែល ធារ៉ាឡើងសឺ ។ ចឹងខ្ញុំសង្ឃឹមថា ធារ៉ានឹងនៅតែបន្តសាងស្នាដៃជាច្រើន ទៀតសម្រាប់ជាតិមាតុភូមិ តាមរយៈគុនខ្មែរនេះ ។
    -------------------------------------- Please Subscribe for more
  • บันเทิง

ความคิดเห็น • 5