ប្រវត្ដិនៃការបាត់ខ្លួនពីខ្សែចង្វាក់ផលិត នៃរថយន្ដ Hummer

แชร์
ฝัง
  • เผยแพร่เมื่อ 25 ก.พ. 2024
  • Hummer ខ្សែស្រឡាយនៃ Humvee និង ផលិតដោយក្រុមហ៊ុន AM General ជាក្រុមហ៊ុនផលិតរថយន្ដយោធារបស់អាមេរិក។ AM General បានលក់ម៉ូឌែល hummer ទៅអោយក្រុមហ៊ុន GM (General Motor) បន្ទាប់មកក្រុមហ៊ុន GM បានចាប់ផ្ដើមផលិត Hummer ជំនាន់ទី២ H2 និង ជំនាន់ទី៣ H3 ចំណែកជំនាន់ទី១ ត្រូវបានក្រុមហ៊ុន GM ដាក់ឈ្មោះថា Hummer H1។ ទាំងពីរជំនាន់ចុងក្រោយ នៃរថយន្ដHummer ទទួលបានការគាំទ្រខ្លាំងចាប់ពីឆ្នាំ 2002 លុះរហូតមកដល់ ឆ្នាំ2006 ការលក់បែជាធ្លាក់ចុះវិញ ។ ក្រុមហ៊ុន GM ស្របពេលនោះ ក៏ជួបនឹងបញ្ហាក្ស័យធន់ មិនអាចបន្ដផលិតគ្រប់ម៉ូឌែលរថយន្ដខ្លួនមាន ដូច្នេះក្រុមហ៊ុនបានប្រកាស ដាក់ដេញថ្លៃម៉ូឌែលជាច្រើន គ្រឿង ក្នុងមាន Hummer ផងដែរ។ ម៉ូឌែល Hummer ត្រូវបានក្រុមហ៊ុនរថយន្ដប្រទេសចិន ទិញយកក្នុងតម្លៃ 15លានដុល្លារ ក្រុមហ៊ុនទាំង២បានឈានដល់កិច្ចព្រមព្រៀងលើកទី១ លុះក្រោយមក ក្រសួងពាណិជ្ជកម្មចិន បានបដិសេធ មិនអនុញ្ញាតិអោយក្រុមហ៊ុន នោះទិញម៉ូដែល Hummer ពីGM នោះទេ។ ក្រុមហ៊ុន GM បានបញ្ឈប់ការផលិតHummer តាំងពីឆ្នាំ 2009 រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនទើបប្រកាសចេញនូវម៉ូឌែល Hummer ថ្មី គឺជាម៉ូឌែលប្រើប្រាស់ អគ្គិសនីសុទ្ធវិញម្ដង។
  • ยานยนต์และพาหนะ

ความคิดเห็น • 3

  • @sakda-of2uh
    @sakda-of2uh 14 วันที่ผ่านมา

    Love 🥰

  • @user-ft1us3rn5u
    @user-ft1us3rn5u 3 หลายเดือนก่อน +1

    គាំទ្របង

    • @Kingdom.Engine
      @Kingdom.Engine  3 หลายเดือนก่อน

      បាទអរគុណបង